17/03/2026 - 10:49

អនុវត្ត​ល្អ​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ 

អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ជំ​នួយ​ដល់​ជន​ជាតិ​ភាគ​តិច ក្នុង​នោះ ទី​ក្រុង​កឹង​ធើ បានផ្ដោត​លើ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ខ្មែរ​ដោយ​ឥត​ឈប់​ឈរ រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច- សង្គម​របស់​ទី​ក្រុង។

ដោយ​សារ​ប្រ​ភព​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម បាន​ជួយ​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​ទម្រង់​ចិញ្ចឹម​សត្វ។

ក្រោយ​ពី​រួម​បញ្ចូល ទី​ក្រុង​បន្ត​ផ្សព្វ​ផ្សាយ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច- សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១- ២០៣០ ដំ​ណាក់​កាល ១៖ ចាប់​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥ នៅ​លើ​ភូមិ​ឋាន​ខេត្ត ក្រុង​ចំ​នួន ០៣ ប្រ​ភព​ទុន ដែល​បាន​ផ្តល់​ដំ​ណាក់​កាល ២០២២ - ២០២៥ សម្រាប់​ខេត្ត​សុក​ត្រាំង និង​ហូវ​យ៉ាង ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​សរុប​ជាង ១.៥២០ ពាន់​លាន​ដុង។ ទី​ក្រុង​កឹង​ធើ (ចាស់) ទោះ​បី​មិន​បាន​ផ្តល់​ថវិកា​ពី​មជ្ឈិម​ក៏​ដោយ ប៉ុន្តែ​បាន​ម្ចាស់​ការ ផ្គួប​បញ្ចូល​ថវិកា​ចំ​នួន ៦៤,២៨ ពាន់​លាន​ដុង ពី​ថវិកា​ភូមិ​ភាគ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ការ​ផលិត​ដល់​ជន​ជាតិ​ភាគ​តិច។

ក្រៅ​ពី​នោះ ទី​ក្រុង​កឹង​ធើ​នៅ​ទាំង​ផ្តល់​ជូន​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​ជាតិ​ភាគ​តិច ក្នុង​ឆ្នាំ ២០២៥ បាន​ឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ចំ​នួន២.៣៥៩ គិត​ជា​ទឹក​ប្រាក់​សរុប ១.១៩០​.១០០.៦០០ ដុង​ពី​ថវិកា​ភូមិ​ភាគ។ សម​មិត្ត លី​មិញ​ហា អនុ​ប្រ​ធាន​កា​រិយា​ល័យ​គោល​នយោ​បាយ​និង​ឃោស​នា​នៃ​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​បាន​ជួយ​ឱ្យ​ជីវ​ភាព​របស់​ជន​រួម​ជាតិ ជា​សារ​វន្ត​ធា​នា​លក្ខណៈ ស្ថិរ​ភាព ការ​ងារ​សុខុ​មាល​ភាព​សង្គម​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ។ កម្ម​វិធី​ទិស​ដៅ​ជាតិ និង​កម្ម​វិធី គម្រោង គោល​នយោ​បាយ​ជាប់​ពាក់​ព័ន្ធ​ដល់​ជន​ជាតិ​ភាគ​តិច បន្ត​បាន​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន; ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បន្ត​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ។ ការ​ថែ​ទាំ​សុខ​ភាព​បាន​យក​ចិត្ត​ទុក​ដាក់ ដោយ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ឥត​គិត​ថ្លៃ​ដល់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន”។ បង​ស្រី​លី​ធី​សា​ភាព នៅ​សង្កាត់​ភូ​ឡើយ ឱ្យ​ដឹង៖ “ថ្មីៗ​នេះ ខ្ញុំ​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​សុក​ត្រាំង ហើយ​វេជ្ជ​បណ្ឌិត ឱ្យ​ថត​កាំរ​ស្មី​អ៊ិច​និង​ឆ្លុះ​អេកូ ដោយ​សារ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ទើប​ខ្ញុំ​បង់​ប្រាក់​តិច។ សព្វ​ថ្ងៃ រំ​លង​មួយ​សប្តាហ៍ គឺ​ទៅ​ពិនិត្យ​ជំ​ងឺ​ឡើង​វិញ​ម្តង ដើម្បី​វេជ្ជ​បណ្ឌិត​ពិ​គ្រោះ​និង​ឱ្យ​ថ្នាំ​ផឹក ព្យា​បាល​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​និង​ជំងឺ​លើស​ឈាម”។

ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ បាន​ទី​ក្រុង​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​រួម​ជាតិ​បាន​កែ​លម្អ​ជា​លំ​ដាប់ និង​លើក​កម្ពស់​លើ​គ្រប់​វិស័យ។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទាំង​ចូល​រួម​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ តែង​សាមគ្គី រួម​កម្លាំង​គ្នា ដើម្បី​កសាង​មាតុ​ភូមិ​កាន់​តែ​ស៊ី​វិល័យ​និង​សម្បូរ​រុង​រឿង៕                                             

                                       ដាលីន - វិមាន

ចែករំលែកអត្ថបទ