នៅហាណូយ មជ្ឈិមសមាគមសហព័ន្ធយុវជនវៀតណាម សហការជាមួយនឹងក្រសួងអប់រំនិងបណ្ដុះបណ្តាល គណៈកម្មាធិការជនជាតិ និងសម្ព័ន្ធក្រុមហ៊ុនថៀងឡុង ទើបរៀបចំសន្និសីទសារព័ត៌មាន កម្មវិធី “ចែករំលែកជាមួយលោកគ្រូ អ្នកគ្រូ” ឆ្នាំ ២០២០ ។
គណៈកម្មការរៀបចំកម្មវិធី ពិភាក្សា ផ្តល់ព័ត៌មានជាមួយអ្នកសារព័ត៌មាន។
ឆ្នាំ២០២០ កម្មវិធី “ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ” នឹងលើកសរសើរគ្រូបង្រៀនជាជនជាតិភាគតិច ដែលកំពុងធ្វើការបង្ហាត់បង្រៀនសិស្សានុសិស្សតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ តំបន់មានលក្ខណសម្បត្តិសេដ្ឋកិច្ច-សង្គមលំបាក។ អ្នកដែលបានលើកសរសើរ គឺជាបុគ្គលមាន សីលធម៌ល្អ មានកម្រិតវិជ្ជាជីវៈ សមត្ថភាពផ្ដល់ចំណេះដឹងក្នុងការបង្ហាត់បង្រៀន។ កម្មវិធីអាទិភាពចំពោះលោកគ្រូ អ្នកគ្រូជាជនជាតិភាគតិចដែលមានចំនួនមនុស្សក្រោម ១០.០០០ នាក់; គ្រូបង្រៀនមានស្ថានភាពក្រលំបាក គ្រូបង្រៀនដែលបម្រើការងារយូរឆ្នាំ; គ្រូបង្រៀនវ័យក្មេងស្ម័គ្រចិត្តចុះទៅបង្ហាត់ បង្រៀននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ តំបន់មានលក្ខណសម្បត្តិសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង និងមានស្នាដៃឆ្នើមក្នុងការងារអប់រំ។
ចំណុចថ្មីនៃកម្មវិធីឆ្នាំនេះ គឺក្រៅពីគំរូលោកគ្រូ អ្នកគ្រូ បានឧទ្ទេសនាម សំណើពីសមាគមសហព័ន្ធយុវជនវៀតណាម នៅតាមខេត្ត ក្រុង (បន្ទាប់ពីកិច្ចពិភាក្សាជាមួយនឹងមន្ទីរអប់រំនិងបណ្តុះបណ្ដាល និងគណៈជនជាតិនៅតាមបណ្ដាខេត្ត ក្រុង) គណៈកម្មការរៀបចំកម្មវិធីនៅទាំងស្នើអង្គការនយោបាយ-សង្គម អង្គការសង្គម ស្ថាប័នសារព័ត៌មានមជ្ឈិមនិងភូមិភាគ ធ្វើការឧទ្ទេសនាមទៀតផង។ គណៈកម្មការរៀបចំកម្មវិធីនឹងបង្កើតក្រុមប្រឹក្សាពិនិត្យជ្រើសរើស ដើម្បីរកគំរូលោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃលេចធ្លោ។ ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំកម្មវិធី នឹងចលនាកសាងអគារបេសកកម្មមួយខ្នងដល់គ្រូបង្រៀនដែលកំពុងបង្ហាត់បង្រៀននៅតាមសាលារៀនសាខាតំបន់ភ្នំ តំបន់ព្រំដែន។
គ្រូបង្រៀនដែលបានលើកសរសើរ និងទទួលប័ណ្ណសរសើររបស់មជ្ឈិមសមាគមសហព័ន្ធយុវជនវៀតណាម; និមិត្តសញ្ញានៃកម្មវិធី និងគណនីបញ្ញើសំចៃតម្លៃ ១០ លានដុង និងរង្វាន់មានតម្លៃជាច្រើន ព្រមជាមួយនឹងរូបភាពជូនរង្វាន់ជាច្រើនឯទៀតរបស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាល និងគណៈកម្មាធិការជនជាតិ។
កម្មវិធី “ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ” ឆ្នាំ ២០២០ ទទួលសំណុំឯកសារពិនិត្យជ្រើសរើសលើកសរសើរ ចាប់ពីថ្ងៃ ១៣/៨/២០២០ រហូតដល់អស់ថ្ងៃ ១៣/១០/២០២០ ។ រាល់ការដាក់ពាក្យសុំផ្ញើមកកាន់ការិយាល័យមជ្ឈិមសមាគមសហព័ន្ធយុវជនវៀតណាម លេខ៦៤ បាទ្រីវ ហ្វាងកីម ហាណូយ (ឯកសារដាក់ពាក្យត្រូវសរសេរច្បាស់៖ ចូលរួមកម្មវិធី “ចែក រំលែកជាមួយលោកគ្រូ អ្នកគ្រូ” ឆ្នាំ ២០២០) ។ តាមការគ្រោងទុក ពិធីលើកសរសើរ កម្មវិធី “ចែករំលែកជាមួយលោកគ្រូ អ្នកគ្រូ” ឆ្នាំ ២០២០ នឹងរៀបចំឡើងស្របក្នុងឱកាសខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ២០/១១/២០២០ នៅរដ្ឋធានីហាណូយ អមដោយសកម្មភាពជាច្រើនប្រកបដោយអត្ថន័យ៕
យោងតាម http://www.cema.gov.vn -ថាច់ធី