មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/08/2020 - 16:46

កសិករ​ថា​ច់​ប្រែង​

កសិករ​ថា​ច់​ប្រែង​ នៅ​ភូមិ​ជ្រៃ​ធំ​ ឃុំ​ង៉ាយសៀង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​បរិច្ចាគ​ដី​ជាង​៥​.០០០ម២ កសាង​ផ្លូវ​បេ​តុង​ ជួយ​ប្រ​ជា​ជន​រាប់​រយ​គ្រួ​សារ​នៅ​ភូមិ​ ជ្រៃ​ធំ​ ធ្វើ​ដំ​ណើរទៅ​មក​បាន​ងាយ​ស្រួល​។​

 ​ លោក​ថាច់​ប្រែង​ ចង្អុល​បង្ហា​ញ​ផ្លូវ​បេ​តុង​ដែល​គ្រួ​សារ​គាត់​បរិច្ចាគ​ដី​កសាង​។​ 

លោកថាច់​ប្រែង​ រៀប​រាប់​ឱ្យ​ដឹង​៖ កាល​មិន​ទាន់​មាន​ផ្លូវ​បេ​តុង​ ប្រ​ជា​ជន​ប្រ​មាណ​ ៨០ គ្រួ​សារ​នៅ​តាម​តំ​បន់​វាល​ស្រែ​ នៅ​តែ​ធ្វើ​ដំ​ណើរតាម​ភ្លឺ​ស្រែ​។​ ក្នុង​រដូវ​វស្សា​ កូន​ចៅ​អ្នក​ភូមិ​ទៅ​រៀន​ ជួន​កាល​រអិល​ដួល​ប្រ​ឡាក់​អាវខោ ក៏​វិលត្រ​ឡប់​មក​ផ្ទះ​ឈប់​ទៅ​រៀន​។​ លោក​ថាច់​ប្រែង​ ចែក​រំលែក៖ “ខ្ញុំ​គឺជា​កសិករ​ បាន​ជាយល់​ដឹង​ច្បាស់​”មួយ​តឹកដី​ មួយ​តឹកមាស​”។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ យើង​ខ្ញុំ​ចំ​ណាយ​ដី​បន្តិច​បន្តួច​ដើម្បី​ប្រ​ជា​ជន​ក្នុង​ភូមិ​មាន​ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល​ គឺរីក​រ​ាយគ្មាន​អ្វី​ប្រៀប​ផ្ទឹម ម្ល៉ោះ​ហើយ​កូន​ចៅ​ក្នុង​គ្រួ​សារ​នរណា​ក៏​ព្រម​បរិច្ចាគ​ដី​នោះ​ដែរ​”។​

 មិន​ត្រឹម​តែជា​គំ​រូ​ល្អ​ក្នុង​ចលនា​បរិច្ចាគ​ដី​កសាង​ផ្លូវ​នៅ​ឃុំ​ង៉ាយស្វៀង​ប៉ុណ្ណោះ​ទេ​ លោក​ថា​ច់​ប្រែង​ នៅ​ទាំង​ជាកសិករ​ធ្វើ​អា​ជីវ​កម្ម​ពូកែ​នៅ​មូល​ដ្ឋាន​ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ផង​។​ ដោយ​ចរិត​ឧស្សាហ៍​ព្យា​យាម​និង​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​បច្ចេក​ទេស ជឿន​លឿន​ក្នុង​ការ​ផល​ិត ដី​ស្រែ​ជិត​ ២ ហិកតា​ របស់​គ្រួ​សារ​លោក​ ផ្ដល់​ទិន្ន​ផល​ពី​ ៦,៥ ដល់​ ៧ តោន​/ហិកតា​ គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​សត្វ​តាម​ទម្រង់​ ស្រែ​ - ចម្ការ​ - ចិញ្ចឹម​សត្វ​ ក្នុង​នោះ​ទម្រង់​ចិញ្ចឹម​គោ​តាម​ទិស​ដៅ​ពូជ​គោ​បង្កាត់​ ពី​ ៨ដល់​​១០ ក្បាល​ ជួយ​ឱ្យ​គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ពី​ ១២០ ដល់​ ១៥០ លាន​ដុង​/ឆ្នាំ​។​

    អ្នក​ស្រី​ថាច់​ធីហុង​វឹង​ លេខា​សាខា​បក្ស​ភូមិ​ជ្រៃ​ធំ​ ឱ្យ​ដឹង​៖ ទង្វើ​ប្រ​កប​ដោយ​អត្ថ​ន័យ​របស់​លោក​ថាច់​ប្រែង​ និង​សមា​ជិក​ក្នុង​គ្រួ​សារ​បាន​សាយភាយក្នុង​សហគមន៍។​ អា​ស្រ័យ​ក្នុង​ភូមិ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៩៦% ផ្ដើម​ពី​ទង្វើ​របស់​លោក​ថាច់​ប្រែង​ ក៏​បាន​”តភ្ជាប់​”គ្រួ​សារ​ក្នុង​ភូមិ​ យល់​បាន​នូវ​ ផល​ប្រ​យោ​ជន៍​ជាក់​ស្តែង​  យូរ​អង្វែង​ ឆ្លង​តាម​រយៈ​ការ​កសាង​ផ្លូវ​ជន​បទ​។​ ក្រៅ​ពី​នោះ​ លោក​ថាច់​ប្រែង​ បាន​រួម​ជាមួយ​នឹង​ភូមិ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​កម្លាំង​ពលកម្ម​ បរិច្ចាគ​ដី​មួយ​ចំ​ណែ​ក​ដើម្បី​កសាង​ផ្លូវ​ថ្នល់​ទៀត​ផង​៕​

សឺនម៉ាល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ លោក​ថាច់​ប្រែង​