17/08/2020 - 16:46

ឧបត្ថម្ភ​ថវិកា​ផ្លាស់​ប្តូរ​មុខ​របរ​ដល់​ពលករ​រង​គ្រោះ​ថ្នាក់​ការ​ងារ​

រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​អនុក្រឹត្យ​លេខ​៨៨ /២០២០/NĐ-CP ស្តីពី​ការ​កំ​ណត់​លម្អិត​និង​ណែ​នាំ​អនុវត្ត​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​សុវត្ថិ​ភាព​ អនា​ម័យពលកម្ម​អំ​ពី​ការ​ធានា​រ៉ាប់​រង​គ្រោះ​ថ្នា​ក់​ការ​ងារ​និង​ជំ​ងឺ​វិជ្ជា​ជីវៈចាំ​បាច់​។​

តាម​រយៈ​នោះ​ និយោ​ជកបានឧបត្ថម្ភ​ថវិកា​ បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈដើម្បី​ផ្លាស់​ប្តូរ​មុខ​របរ​ជូន​ពលករ​ ខណៈ​ពេល​មាន​គ្រប់​លក្ខណៈ​ដូច​ត​ទៅ​៖ ថមថយ​កម្លាំង​ពលកម្ម​បណ្ដាល​មក​ពី​គ្រោះ​ថ្នា​ក់​ការ​ងារ​និង​ជំ​ងឺ​វិជ្ជា​ជីវៈពី​ ៣១% ឡើង​ទៅ​ ត្រូវ​បាន​និយោ​ជករៀប​ចំ​ការ​ងារ​ថ្មី​ ឋិត​ក្រោម​ការ​គ្រប់​គ្រង​ សមស្រប​នឹង​សុខ​ភាព​របស់​ពលករ​កំ​ពុង​ចូល​រួម​ធានា​រ៉ាប់​រង​គ្រោះ​ថ្នាក់​ការ​ងារ​និង​ជំ​ងឺ​វីជ្ជាជីវៈ តាម​សេច​ក្ដី​កំ​ណត់​របស់​ច្បាប់​ក្នុង​ដំ​ណា​ក់​កាល​ដែល​រង​គ្រោះ​ថ្នា​ក់​ការ​ងារ​ និង​ជំ​ងឺ​ វិជ្ជា​ជីវៈ។​

កម្ម​ករ​ក៏​បាន​ឧបត្ថម្ភ​ពិនិត្យ​ជំ​ងឺ​វិជ្ជា​ជីវៈលុះ​គ្រប់​សម្បទា​៖ រយៈ​ពេល​បង់​ប្រាក់​ធានា​រ៉ាបរង​   គ្រោះ​ថ្នាក់​ការ​ងារ​និង​ជំ​ងឺ​វិជ្ជា​ជីវៈគ្រប់​​ ១២ ខែ​ឡើងទៅ​; បាន​ប្រ​ទះ​ឃើញ​ជំ​ងឺ​វិជ្ជា​ជីវ​នៅ​មូល​ដ្ឋាន​ ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​វិជ្ជា​ជីវៈ។​ កម្រិត​ឧបត្ថម្ភ​ស្មើ​ ៥០% នៃ​ថវិកា​ពិ​និត្យ​ជំ​ងឺ​វិជ្ជា​ជីវ​ៈគិត​តាម​តារា​ង តម្លៃ​ពិនិត្យ​ជំ​ងឺ​វិជ្ជា​ជីវៈ អា​ស្រ័យ​រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​បាន​ដាក់​ចេញ​ ឋិត​ក្នុង​ដំ​ណាក់​កាល​ដែល​កម្ម​ករ​ពិនិត្យ​ជំ​ងឺ​វិជ្ជា​ជីវៈ បន្ទាប់​ពី​ទទួល​បាន​ការ​ទូទាត់​ចំ​ណាយ​ពី​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ប៉ុន្តែ​មិន​លើ​សពី​ ៨០០.០០០ ដុង​/ម្នាក់/លើក​។​

កម្រិត​នៃ​ការ​ឧបត្ថម្ភ​ថវិកា​ហ្វឹក​ហាត់​សុវត្ថិ​ភាព​ អនា​ម័យពលកម្ម​ អនុក្រឹត្យ​បាន​ចែង​ច្បាស់​ និយោ​ជកទទួល​បាន​ថវិកា​ឧបត្ថម្ភ​ជាអតិបរមាម្ដង​ក្នុង​អំ​ឡុង​ពេល​​ ២៤ ខែ​ ដោយ​កម្រិត​ឧបត្ថម្ភ​ ៧០% នៃ​ថវិកា​ហ្វឹក​ហា​ត់ជាក់​ស្តែង​ សម្រាប់​មុខ​សញ្ញា​ណា​ដែល​គ្រប់​សម្បទា​។​ កម្រិត​ថវិកា​ឧបត្ថម្ភ​ជាក់​ស្តែង​ មាន​ដូច​ជា​៖ ឧបត្ថម្ភ​ហ្វឹក​ហាត់​លើក​ដំ​បូង​ មិន​លើ​សពី​ ១៥០.០០០ ដុង​/ម្នា​ក់ ចំ​ពោះ​មុខ​សញ្ញា​ដែល​បាន​ហ្វឹក​ហា​ត់ជាបុគ្គ​លិក​សុវត្ថិ​ភាព​អនា​ម័យ; មិន​លើ​សពី​ ៣០០.០០០ ដុង​/ម្នា​ក់ ចំ​ពោះ​មុខ​សញ្ញា​បាន​ហ្វឹក​ហា​ត់ជាអ្នក​គ្រប់​គ្រង​ទទួល​បន្ទុក​សុវត្ថិ​ភាព​ អនា​ម័យពលកម្ម​ និង​អ្នក​បំ​ពេញ​ការ​ងារ​សុខា​ភិបាល​; មិន​លើស ពី​ ៦០០.០០០ ដុង​/ម្នា​ក់ចំ​ពោះ​មុខ​សញ្ញា​ជាអ្នកធ្វើ​ការ​ដោយ​មាន​តម្រូវ​ការ​ម៉ឺង​ម៉ាត់អំ​ពី​សុវត្ថិ​ភាព​ អនា​ម័យពលកម្ម​; មិន​លើសពី ​៧០០.០០០ ដុង​/ម្នា​ក់ ចំ​ពោះ​មុខ​សញ្ញា​បាន​ហ្វឹក​ហា​ត់ជាអ្នក​ប​ម្រើការ​ងារ​សុវត្ថិ​ភាព​ អនា​ម័យពលកម្ម​។​

ឧបត្ថម្ភ​ហ្វឹក​ហា​ត់តាម​កាល​កំ​ណត់​ គឺមិន​លើ​សពី​៥០%នៃ​កម្រិត​ឧបត្ថម្ភ​ហ្វឹក​ហា​ត់លើ​ក​ដំ​បូង​ដែល​បាន​ចែង​ខាង​លើ​។​

អនុក្រឹត្យ​នេះ​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ ១៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២០ ៕

​               ង៉ុក​អៀង​-មុនី​

ចែករំលែកអត្ថបទ