នៅខេត្តសុកត្រាំង គណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយសមមិត្ត ត្រឿងធីង៉ុកអាន អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចង្អុលការកិច្ចប្រជុំដោះដូរលទ្ធផលការងាររណសិរ្ស ៦ ខែដើមឆ្នាំ ពិភាក្សាជុំវិញវិធានការផ្សព្វផ្សាយកម្មវិធី សកម្មភាព និងដំណើរការប្រឡងប្រណាំងនៅតាមបណ្ដុំ រយៈពេល ៦ ខែដើមឆ្នាំ ២០២០។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ជាក់ស្ដែងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ គណៈកម្មាធិការរណសិរ្សមាតុភូមិនៅតាមបណ្ដាខេត្តណាមសុងហូវ បានចលនាដល់អង្គការ និងបុគ្គលបានរួមវិភាគទានសម្រាប់មូលនិធិបង្ការ ប្រឆាំងជំងឺ Covid-១៩ សរុបជាថវិកាជាង ៩៣ ពាន់លានដុង និងសម្ភារៈ បរិក្ខារចាំបាច់ជាច្រើន សម្រាប់ឧបត្ថម្ភដល់អង្គភាព ឈានមុខក្នុងការបង្ការប្រឆាំងជំងឺ និងប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។ សមមិត្ត ត្រឿងធីង៉ុកអាន បានស្ងើចសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរណសិរ្សមាតុភូមិនៅតាមខេត្តនានា នៃបណ្ដុំប្រឡងប្រណាំងសម្រេចបាន។ សមមិត្ត ត្រឿងធីង៉ុកអាន ស្នើដល់រណសិរ្សមាតុភូមិនៅតាមបណ្ដាខេត្ត នឹងបន្តការយកចិត្តថែមទៀត ការងារប្រាស្រ័យទាក់ទង ស្ដាប់ពីបំណងប្រាថ្នា មតិយោបល់របស់ប្រជាជនពីការផ្សព្វផ្សាយគោលការគោលនយោបាយរបស់បក្ស រដ្ឋ ដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សបានទាន់ពេល ដាក់សំណើជូនរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ពិនិត្យ ដោះស្រាយ៕
យ្វីអាញ់-ពេជ្រសឿន