មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/07/2020 - 14:57

នា​រីត្រា​វិញ​រួម​កម្លាំង​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​

៥​ឆ្នាំ​កន្លង​ សមាគម​សហព័ន្ធ​ន​ារីគ្រប់​ជាន់​ថ្នា​ក់​នៅ​ខេត្ត​ត្រា​វិញ​ បាន​រួបរួម​គ្នា​អនុវត្ត​ជោគ​ជ័យ​លើ​វិស័យ​ជាច្រើន​។​ សមាគម​សហសម្ព័ន្ធ​នារីភូមិ​ភាគ​បាន​ធ្វើ​ការ​ឃោ​សនា​យ៉ាង​សកម្ម​ដើម្បី​លើ​ក​កម្ពស់​ការ​យល់​ដឹង​ ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ Covid-19។​

កម្មា​ភិបាល​ សមាគម​សហព័ន្ធ​នារីឃុំ​ចូវ​ដៀង ប្រ​គេន​ម៉ាស់ដល់​ព្រះ​ចៅ​អធិ​ការ​វត្ត​សង្វរថ្មមាសអូរទទឹង។​

ជាមួយ​ស្មារ​តី​“ ប្រ​ឆាំង​ជំ​ងឺ​ដូច​ប្រ​ឆាំង​ខ្មាំង​ សត្រូវ​” សមាគម​សហព័ន្ធ​ន​ារីខេត្ត​ត្រា​វិញ​ បាន​សាម​គ្គី​គ្នា​បង្កើត​ជាកម្លាំង​សមូហ​ភាព​ រួម​ចំ​ណែ​ក​ជាមួយ​ខេត្ត​និង​ទូទាំង​ប្រ​ទេ​ស​ច្រាន​ថយ​ជំ​ងឺ​នេះ​។​ សមាគម​គ្រប់​ជាន់​ថ្នា​ក់​បាន​បង្កើន​ការ​ឃោ​សនា​ និង​ចលនា​ប្រ​ជា​ជន​ឱ្យ​ពាក់​ម៉ាស់ ប្រើ​ទឹក​លាង​ដៃកម្ចាត់​មេរោគ​ ព្រះ​តេជគុណ​ថា​ច់​ច័ន្ទ​ថា​ ព្រះ​ចៅ​អធិការ​វត្ត​សង្វរថ្មមា​សអូរទទឹង ភូមិ​អូរទទឹង ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ មាន​ថេរដី​កា​៖“ បច្ចុប្បន្ន​ជំ​ងឺ​Covid - ១​៩​ ត្រូវ​បាន​ច្រាន​ថយ​ ប៉ុន្តែ​វត្ត​នៅ​តែរក្សា​ម៉ាស់និង​ទឹក​លាង​ដៃ​កម្ចាត់​មេរោគ​ បង្ការ​ក្នុង​ករ​ណីចាំ​បាច់​យក​ចេញ​មក​ប្រើ។​ កាល​ពី​មុន​ នៅ​ពេល​ដែល​ជំ​ងឺ​មានភាព​ស្មុគ​ស្មាញ​ បង​ប្អូន​នា​រីខេត្ត​និង​ឃុំ​បាន​មក​វត្ត​ប្រ​គេន​ម៉ាស់ និង​ទឹក​លាង​ដៃ​កម្ចាត់​មេរោគ​។​ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​ពី​វិធី​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ Covid - ១៩​។​ តាំង​ពី​មុន​មក​ព្រះ​សង្ឃ​មិន​ធ្លាប់​ពាក់​ម៉ាស់ឡើយ​ ពីព្រោះ​មើល​ទៅ​វាមិន​សម ប៉ុន្តែ​ដោយ​សមាគម​សហព័ន្ធ​នារីមក​ឃោ​សនា​ពី​គ្រោះ​ថ្នា​ក់​នៃ​ជំ​ងឺ​ និង​ប្រ​គេន​ម៉ាស់ដេរដោយ​សំ​ពត់ព៌ណលឿង​ ដូច្នេះ​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​គាំ​ទ្រខ្ពស់​។​

លោក​ស្រី​ ត្រឹង​ធីប៊ីចឡង ប្រ​ធាន​សមាគម​សហព័ន្ធ​នារីស្រុក​ចូវ​ដៀង មាន​ប្រ​សាសន៍​ឱ្យ​ដឹង​៖ “ ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​ទំ​នៀម​ទម្លាប់​របស់​ជន​ជាតិ​ខ្មែរ​ ប្រ​ធាន​សមាគម​សហព័ន្ធ​នារីខេត្ត​ បាន​ចង្អុល​ការ​ដេរម៉ាស់ប្រ​គេន​ដល់​ព្រះ​សង្ឃ​នៅ​វត្ត​នា​នា​ ត្រូវ​ជ្រើស​រើស​ក្រណា​ត់​មាន​ពណ៌​ដូច​ចីវរ។​ រីឯ​សិស្ស​ និស្សិត​ ត្រូវ​ជ្រើស​ពណ៌​ខៀវ​ ចំ​ណែ​ក​យាយ​តាវ័យ​ចាស់​ និង​ពុទ្ធ​បរិស័ទ​ត្រូវ​ដេរក្រណា​ត់​ពណ៌​ស្រអា​ប់។​ល។​ ម្ល៉ោះ​ហើយ​បង្ក​បានការ​គាំ​ទ្រពី​ប្រ​ជា​ជន​ ពិសេស​ គឺព្រះ​សង្ឃ” ៕​             

                                         ស៊ី​នម៉ាល័យ​-សុផន

ចែករំលែកអត្ថបទ