មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/07/2020 - 15:52

អភិវឌ្ឍ​ន៍ហេដ្ឋា​រចនា​សម្ព័ន្ធ ជួយ​ប្រ​ជា​ជន​ពង្រីក​សេដ្ឋ​កិច្ច​

លោក​ផាមមិញ​ហ្វាង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​វុងលីម ខេត្ត​វិញ​ឡុង​  បាន​សំ​ណូម​ពរ​ដល់​ឃុំ​នា​នា​ធ្វើ​ការ​ត្រួត​ពិនិត្យ​   និង​ពង្រឹង​ទំ​នប់​ទឹក​ក្នុង​រដូវ​ភ្លៀង​នា​ឆ្នា​ំ​២​០២​០។​

ទំ​នប់​ទឹក​តំ​បន់​ជន​ជាតិ​ខ្មែរ​ស្រុក​វុងលីម បាន​កសាង​យ៉ាង​រឹង​មាំ។​

តាមប្រ​សាសន៍ ​លោក​ផាមមិញ​ហ្វាង​  ទំ​នប់​ទឹក​លើ​ភូមិ​សាស្រ្ត​ស្រុក​ជាសារ​វន្ត​បាន​ធានា​ប្រ​ភព​ទឹក​ស្រោច​ស្រព ​ជួយ​ប្រ​ជាជន​កាត់​បន្ថយ​ការ​ខូច​ខាត​ដោយ​សារ​ជ្រាប​ទឹកប្រៃ​ដូច​កាល​ពី​ដើម​ឆ្នាំ​។​ ការ​ពង្រឹង​ទំ​នប់​ទឹក​នា​បច្ចុប្បន្ន​គឺជា​ការ​ចាំ​បាច់​ ពី​ព្រោះ​មាន​ភ្លៀង​ជោកជាំ​ ដើម្បី​ចៀស​វាង​ស្ថាន​ភាព​ជន់លិច​ក្នុង​រដូវ​វស្សា​។​ បងង្វៀន​ហ្វាង​ថា​ញ់ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថា​ញ់ ឱ្យ​ដឹង​៖ លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ទំ​នប់​ទឹក​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ភ្ជាប់ភូមិ​ស្វឹង​មិញ​ ២​ អាង​ញើង និង​ទ្រុង​ត្រា​ច់ ។​ល។​ ការ​ការ​ពារ​ទំ​នប់​ទឹក​ទាំង​នេះ​កាល​ពី​មុន​ជួប​ការ​លំ​បាក​ ពី​ព្រោះ​ដង​ផ្លូវ​នេះ​មិន​ទាន់​បាន​បង្កើនកម្រិត​។​ ខណៈ​ពេល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ គមនា​គមន៍​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ឃុំ​ក៏​បាន​គួបបញ្ជូលទៅ​ក្នុង​គម្រោង​ជីក​ស្តារ​ព្រែក​ប្រឡាយ​ រួច​ក៏​មាន​ការ​ពង្រឹង​លូរំដោះ​ទឹក​ផង​ដែរ​។​ មក​ទល់​ពេល​នេះ​ ប្រ​ព័ន្ធ​ទំ​នប់​ទឹក​លើ​ភូមិ​សាស្រ្ត​ឃុំ​ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ ធានា​បរិមាណទឹក​ចាំ​បាច់​។​ លោក​ផាមមិញ​ហ្វាង​ ឱ្យដឹង​បន្ថែម​៖ ឃុំ​ដែល​ស្ថិត​នៅ​ក្បែរ​ព្រែក​វុងលីម ដូច​៖ ឃុំ​ទ្រុង​ថា​ញ់ដុង​ ឃុំ​ទ្រុង​ថា​ញ់តឺ។​ល។​ ការ​ធានា​ប្រ​ភព​ទឹក​សម្រាប់​វាល​ស្រែ​ដាំ​កក់​ក៏​ត្រូវ​បាន​អនុវត្ត​ល្អ​ ម្ល៉ោះ​ហើយ​របរ​ត្បាញ​កក់​លើ​ភូមិ​សាស្រ្ត​ តែង​មាន​វត្ថុ​ធាតុ​ដើម​បន្ត​ដំ​ណើរការ​។​ ផ្តើម​ពី​នោះ​ ធានា​ការ​ងារ​ដល់​ពលករ​ជាច្រើន​នៅ​ជន​បទ​។​

អា​ស្រ័យ​ស្រុក​វុងលីមជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ម្ល៉ោះហើយ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​និយាយ​រួម​ និង​ការ​ថែរក្សា​ទំ​នប់​ទឹក​និយាយដោយ​ឡែក​ ត្រូវ​បាន​ប្រ​ជា​ជន​យល់​ស្រប​ជានិច្ច​ ។​ បងស៊ឺនថា​ញ់ហ្វាង​ នៅ​ភូមិ​ស្វឹង​មិញ​ ២​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​ ពិនិត្យ​មើល​ ប្រ​សិនបើ​ឃើញ​ទំ​នប់​បាក់​ធ្លុះ​នោះ​ គឺជូន​ដំ​ណឹងដល់​រដ្ឋ​អំ​ណា​ច​ហើយ​រួម​គ្នា​ជួស​ជុល​។​ ចាប់​ពី​ថ្ងៃទំ​នប់​ទឹក​ត្រូវ​បាន​កសាង​ដោយ​បេ​តុង​ ប្រ​ភព​ទឹកត្រូវ​បាន​ធានា​ ពិសេស​គឺរដូវ​ប្រាំ​ង ម្ល៉ោះ​ហើយ​ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​មួយ​រដូវ​បន្ថែម​ទៀត​ ឃើញ​ថា​រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​ផង​”។​ បងសើុងសុភា​ព​ នៅ​ភូមិ​កំ​ពង់​រលីង ឃុំ​ទ្រុង​ត្រា​ច់ មាន​សេច​ក្តី​រីក​រាយ​ ដ្បិត​អី​រដូវ​ទឹក​ប្រៃកន្លង​ហើយ​ ដោយ​សារ​មាន​ទំ​នប់​ស្ដុក​ទឹក​សាប​ ទើប​ចម្ការ​ក្រូច​ថ្លុង​បាន​ ៣​ ឆ្នាំ​របស់​គាត់​ មាន​ទឹក​ស្រោច​ស្រព​គ្រប់​គ្រាន់​៕​

                                      ហា​ថា​ញ់-លីសៀ

ចែករំលែកអត្ថបទ