តាមប្រសាសន៍លោកផាមមិញហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកវុងលីម ខេត្តវិញឡុង ការវិនិយោគព្រមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជាមួយនឹងប្រព័ន្ធអំពូលភ្លើងបើកបំភ្លឺ បានជួយឱ្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ តំបន់មានជនរួមជាតិខ្មែររស់នៅកុះករលើភូមិសាស្រ្តមានស្ថេរភាព និងកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះជាផ្លូវភូមិ ប៉ុន្តែដងផ្លូវនេះបានដាក់ផ្លាកសញ្ញាសុវត្ថិភាពចរាចរណ៍គ្រប់សព្វ។
តាមដងផ្លូវបានដាក់អំពូលភ្លើងរួចរាល់។
តាមប្រសាសន៍លោកហ្វាង ជនរួមជាតិខ្មែរនៅស្រុកវុងលីម រស់នៅប្រមូលផ្តុំច្រើននៅឃុំចំនួន២ គឺ៖ ឃុំទ្រុងថាញ់ ទ្រុងហីវ និងទីប្រជុំជនវុងលីម។ ភូមិសាស្រ្តទាំងនេះ បានវិនិយោគនូវកម្មវិធី គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍របស់រដ្ឋាភិបាលជាច្រើន ម្ល៉ោះហើយ ជាសារវន្តអាចឆ្លើយតបទៅនឹងការធ្វើដំណើរទៅមករបស់ប្រជាជន។ លោកហូវ៉ាន់ហាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឱ្យដឹង៖ "ផ្លូវចូលទៅកាន់ភូមិនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជា៖ ទ្រុងត្រាច់ ស្វឹងមិញ១ ស្វឹងមិញ២ និងអាងញើង។ល។ ត្រូវបានក្រាលកៅស៊ូ បេតុងយ៉ាងសមរម្យ ម្ល៉ោះហើយធ្វើដំណើរទៅមកមានភាពងាយស្រួលណាស់។ ជាក់ស្ដែង ទោះបីនៅជួបលំបាកច្រើន ប៉ុន្តែឃុំបានម្ចាស់ការផ្គួបបញ្ចូលកម្មវិធី គម្រោង និងចលនាប្រជាជនអនុវត្តសង្គមូបនីយកម្ម ដាក់អំពូលភ្លើង បើកបំភ្លឺ និងបំពាក់កាំមេរាសន្តិសុខ។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរតំបន់ជនរួមជាតិត្រូវបានធានា"។
បងលីវតឹងផាក នៅភូមិស្វឹងមិញ២ ឱ្យដឹង៖ "ផ្លូវស្វឹងមិញ២-តឹងស្វឹងបានកសាងសម្រេចរួចរាល់ មាមីងអ្នកណាក៏ត្រេកអរដែរ បំផុតគឺពេលរថយន្តដឹកទំនិញធុនតូចអាចដឹកជញ្ជូនស្រូវ ផ្លែឈើ។ល។ ចេញទៅផ្លូវជាតិដើម្បីឡើងរថយន្តដឹកទំនិញប្រភេទធំ។ យើងខ្ញុំតែងនិយាយលេងថា នេះជាដងផ្លូវសំខាន់របស់ភូមិនានានៅទ្រុងថាញ់ ពីព្រោះពីដងផ្លូវនេះអាចធ្វើដំណើរចេញទៅភូមិទ្រុងត្រាច់ ស្វឹងមិញ និងអាងញើង។ ផ្លូវទាំងអស់បានក្រាលកៅស៊ូ បេតុងរួចរាល់។ល។ កម្មាភិបាលភូមិ ឃុំ បានចុះមកចលនាប្រជាជននៅសងខាងផ្លូវដាក់អំពូលភ្លើងបើកបំភ្លឺផ្លូវ។ អ្នកភូមិយល់ព្រមភ្លាម ពីព្រោះមានប្រយោជន៍ ហើយមិនសូវបង់ថ្លៃអគ្គិសនីប៉ុន្មានដែរ បើយើងប្រើប្រភេទអំពូលភ្លើងប្រិតសំចៃអគ្គិសនី ម្យ៉ាងទៀត ជួយធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរនៅពេលយប់ទៀតផង"៕
ហាថាញ់-វិមាន