នៅក្រុងរាច់យ៉ា (គៀងយ៉ាង) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានសហការជាមួយនឹងក្រសួងធនធាននិងបរិស្ថាន រៀបចំកិច្ចប្រជុំហ្វឹកហ្វឺនស្ដីពីការប្រែប្រួលអាកាសធាតុ និងបំណិនទប់ទល់ការប្រែប្រួលអាកាសធាតុ។ ចូលរួមក្នុងកិច្ចប្រជុំមានមន្រ្តីសង្ឃ អ្នកមុខអ្នកការសាសនាជាង ១០០ អង្គនិងរូបនៃសាសនាចំនួន៦ របស់ខេត្ត ក្រុងទាំង៥ នៅតំបន់តីណាមបូ រួមមាន៖ ខេត្តអាងយ៉ាង ហូវយ៉ាង បាកលីវ គៀងយ៉ាង និងក្រុងកឹងធើ។
ទិដ្ឋភាពកិច្ចប្រជុំហ្វឹកហ្វឺន ស្ដីពីការប្រែប្រួលអាកាសធាតុ។
នៅក្នុងកិច្ចប្រជុំ អ្នកតំណាងបានស្តាប់ការរបាយការណ៍សង្ខេប ស្ដីពីការប្រែប្រួលអាកាសធាតុ ដំណើរនៃការប្រែប្រួលអាកាសធាតុ កំណត់ទិសដៅយុទ្ធសាស្រ្ត គោលនយោបាយច្បាប់ និងកម្មវិធីសកម្មភាពទាក់ទិនដល់ការប្រែប្រួលអាកាសធាតុរបស់វៀតណាម តួនាទីនិងការពង្រីកតួនាទីរបស់សាសនាក្នុងការការពារបរិស្ថានទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ល។ ឆ្លងតាមរយៈនោះ ក៏បានលើកឡើងវិធានការនិងបំណិន ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ។
តាមប្រសាសន៍លោកង្វៀនវ៉ាន់ថាញ់ ប្រធានណៈសាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឆ្នាំ២០២០ ជាឆ្នាំទី ៥ ដែលផ្សព្វផ្សាយកម្មវិធីសហការពង្រីកតួនាទីរបស់សាសនា ចូលរួមការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ក្រោយពីរយៈកាល៥ឆ្នាំ ជាមួយនឹងកិច្ចសហការយ៉ាងសកម្ម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ផ្នែកធនធាននិងបរិស្ថាន អង្គការសាសនាបានសហការផ្សព្វផ្សាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពអំពីការការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ខេត្ត ក្រុងទាំង ៦៣ ទូទាំងប្រទេសបានចុះកិច្ចព្រមព្រៀងកម្មវិធី ឬក៏ផែនការសហការរវាងរណសិរ្សមាតុភូមិ មន្ទីរធនធាននិងបរិស្ថានជាមួយនឹងសាសនានានានៅថ្នាក់ខេត្ត ឆ្លងតាមរយៈនោះ បង្កឱ្យមានការចូលរួមជ្រោមជ្រែង ព្រមៗគ្នារបស់សាសនាទូទាំងប្រទេស ចូលរួមទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន និងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ៕
ឡេស៊ាង-មុនី