មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/06/2020 - 14:23

ស្រុកជនបទថ្មីហ្គក្វាវ

ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ជាភូមិភាគមានជនរួមជាតិភាគតិចរស់នៅកុះករ (ស្រូបអត្រា ៣៣,២៨% នៃចំនួនប្រជាជនទូទាំងស្រុក) ដោយមាន៦ជនជាតិរស់នៅ គឺជនជាតិកិញ ខ្មែរ ចិន ចាម តៃ មឿង។ អនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្ខភាគខេត្តលើកទី ១០ (អាណត្តិកាល ២០១៥-២០២០) ហ្គក្វាវមាន ១០/១០ ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។

អនុវត្តយន្តូបនីយកម្ម បងយ័ញខាង នៅភូមិតុងក្វាង ឃុំវិញភឿកB ទិញម៉ាស៊ីនភ្ជួររាស់ដើម្បីធ្វើអាជីវកម្មរកបានប្រាក់ចំណូលលំនឹង។

ដោយសារជាភូមិសាស្រ្តមានជនរួមជាតិភាគតិចរស់នៅកុះករ ម៉្លោះហើយក្នុងដំណាក់ការកសាងជនបទថ្មី ហ្គក្វាវផ្តុំកម្លាំងចង្អុលការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិ ដើម្បីកាត់បន្ថយគ្រួសារក្រីក្រ អនុវត្តសម្រេចនូវភាគកម្រិតនៃក្រមលក្ខឋានជនបទថ្មី អាស្រ័យរដ្ឋាភិបាលកំណត់។ តាមប្រសាសន៍របស់លោកវ៉វ៉ាន់ត្រា លេខាគណៈកម្មាធិការបក្សស្រុកហ្គក្វាវ ដើម្បីលើកម្ពស់ប្រសិទ្ធភាពកសាងជនបទថ្មី ស្រុកបានជំរុញការងារផ្សព្វផ្សាយ លើកកម្ពស់ស្មារតីជូនកម្មាភិបាល បក្ខជន សមាជិកនិងមហាជនអំពីគោលការណ៍កសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ស្រុកនៅទាំងគួបផ្សំកម្មវិធី គម្រោងនានា និងជំរុញសង្គមូបនីយកម្ម។ ព្រមទាំងចលនាមាមីងអភិវឌ្ឍន៍ផលិតកម្ម ខ្នះខ្នែងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល។ ដើម្បីឧបត្ថម្ភកសិករ ស្រុកបានបង្កើតផលិតផលសម្រេចខ្នាត VietGAP, GlobalGAP និងអនុវត្តទម្រង់ម្នាស់-បង្កង នៅឃុំវិញភឿកA ចម្ការម្រេចនៅឃុំវិញហ្វាហឹងបាក់ វិញហ្វាហឹងណាម បង្កងសាវទាវ នៅឃុំវិញត្វី វិញថាំង។ល។

ចាប់ពីឆ្នាំ ២០១០ ដល់ដើមឆ្នាំ ២០២០ ស្រុកហ្គក្វាវកៀរគរប្រភពទុនបានជិត ១.៤៦២ ពាន់ លានដុង សម្រាប់ការវិនិយោគកសាងជនបទថ្មី ក្នុងនោះ ប្រជាជនរួមវិភាគទានចំនួន១០២ ពាន់លានដុង កៀរគរពីអាជីវកម្មជិត៤២ ពាន់លានដុង ក្រៅពីនោះ គឺប្រភពទុនថវិកាវិនិយោគនិងទុនគួបផ្សំពីកម្មវិធីនានា។ល។ អាស្រ័យហេតុនោះ ស្រុកមាន ១០/១០ ឃុំសម្រេចបទដ្ឋានជនបទថ្មី ពិសេសឃុំដែលសម្រេចបទដ្ឋានដំបូងបង្អស់របស់ស្រុក គឺសុទ្ធតែជាឃុំមានជនរួមជាតិភាគតិចរស់នៅកុះករ ដូច៖ ឌិញហ្វា ឌិញអាន វិញហ្វាហឹងណាម វិញភឿក A វិញភឿក B ។ល។ ស្រុកក៏កំពុងបំពេញបែបបទ ដើម្បីបានទទួលស្គាល់ជាស្រុកជនបទថ្មីនៅពេលខាងមុខនេះដែរ៕

                                                           ហាថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្តគៀងយ៉ាង