ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/06/2020 - 14:23

ប្រឹងប្រែងសម្រេចឱ្យបានល្អមហាសន្និបាតបក្ខភាគមូលដ្ឋាន

ឧទ្ទេសនាមពង្រាងរបាយការណ៍គោលនយោបាយជូនមហាសន្និបាតលើកទី XIV បក្ខភាគខេត្តសុកត្រាំង អាណត្តិកាល២០២០ - ២០២៥

ក្រុមការងារនៃគណៈកម្មការកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈិម ដឹកនាំដោយសមមិត្ត ផាងឌិញត្រាក លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈិម បានមកធ្វើការជាមួយនឹងគណៈប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ស្តីពីស្ថានភាព លទ្ធផលនៃការអនុវត្តបទបញ្ជាលេខ ៣៥ របស់ការិយាល័យនយោបាយអំពីមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្ស។

សមមិត្តផាង ឌិញត្រាក លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈិម ធ្វើការជាមួយនឹងគណៈប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង។

តាមរបាយការណ៍របស់គណៈប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង គិតដល់ដើមខែមិថុនានេះ ខេត្តមានអង្គការបក្សមូលដ្ឋានប្រមាណ ៦៤២/៦៤៦ បានចាត់តាំងមហាសន្និបាត សម្រេច ៩៩,៣%។  ដោយមានសមាជិកគណៈកម្មាធិការបក្សជាង ២.៣០០ នាក់ ត្រូវបានបោះឆ្នោតជ្រើសរើស ក្នុងនោះ សមាជិកគណៈកម្មាធិការបក្សបានចូលរួមគណៈកម្មាធិការបក្សលើកដំបូងសម្រេចអត្រាជាង ២៥% សមាជិកគណៈកម្មាធិការបក្សជាស្រ្តីភេទ សម្រេចអត្រាជាង ២២% សមាជិកគណៈកម្មាធិការបក្សជាជនជាតិភាគតិចស្រូបអត្រាជាង ៩% សមាជិកគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់មានអាយុក្រោម ៤០ ឆ្នាំ សម្រេចអត្រាជាង ៤១%។ បក្ខភាគសាខាបក្ស ដែលនៅសេសសល់ នឹងចាត់តាំងមហាសន្និបាតសម្រេចរួចរាល់នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០។ តាមការគ្រោងទុកមហាសន្និបាតបក្ខភាគខេត្ត នឹងប្រព្រឹត្តឡើងនៅដើមខែតុលា ឆ្នាំ ២០២០។

ទិដ្ឋភាពនៃអង្គសន្និបាត។

គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្ស ខេត្តសុកត្រាំង ទើបចាត់តាំងសន្និបាតឧទ្ទេសនាមពីសេចក្ដីពង្រាងរបាយការណ៍គោលនយោបាយមហាសន្និបាតលើកទី XIV បក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ ដល់ស្ថាប័នភ្នាក់ងារសារព័ត៌មានប្រចាំការលើភូមិសាស្រ្តខេត្ត។

លោកឡឹមតឹងហ្វា ប្រធានគណៈឃោសនាអប់រំខេត្តសុកត្រាំង បានឧទ្ទេសនាមពីដំណើរការត្រៀមបម្រុងរបាយការណ៍គោលនយោបាយ; រចនាសម្ព័ន្ធនៃសេចក្តីព្រាងរបាយការណ៍នយោបាយ; ប្រធានបទនិងគោលលំនាំចង្អុលការមហាសន្និបាត; បញ្ហាមួយចំនួន ខ្លឹមសារមូលដ្ឋានរបស់របាយការណ៍នយោបាយ។ ព្រមជាមួយនោះ របាយការណ៍បានបង្ហាញច្បាស់ពីដំណើរការនៃការកសាងពង្រាងឯកសារ; អត្ថន័យប្រធានបទមហាសន្និបាត; ចំពោះសមិទ្ធិផលសម្រេចបាន ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងបក្ស ការពារប្រទេស-សន្ដិសុខ; មូលហេតុនៃលក្ខឋានមួយចំនួនមិនសម្រេចរបស់មហាសន្និបាត; ទិសដៅ ភារកិច្ច ដំណោះស្រាយចំណុចស្នូលក្នុងអាណត្តិបន្ទាប់។ល។ សន្និបាតបានផ្តល់ឱ្យស្ថាប័ន សារព័ត៌មាន មានព័ត៌មានបន្ថែមអំពីបញ្ហាស្នូល ជាមូលដ្ឋាននៃសេចក្ដីពង្រាងរបាយការណ៍ ដើម្បីឧទ្ទេសនាមផ្សព្វផ្សាយទូលំទូលាយដល់ប្រជាជនគ្រប់ជាន់ស្រទាប់ សំដៅពង្រីកប្រជាធិបតេយ្យ រួបរួមមតិយោបល់នៃការរួមចំណែកសតិបញ្ញាយ៉ាងទូលំទូលាយរបស់កម្មាភិបាលបក្ខជន រួមចំណែកក្នុងសេចក្ដីពង្រាងមហាសន្និបាតបក្ខភាគខេត្ត៕

* មានប្រសាសន៍ក្នុងឱកាសនេះ សមមិត្ត ផាងឌិញត្រាក ប្រធានគណៈកម្មការកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈិម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលមហាសន្និបាតបក្ខភាគមូលដ្ឋានខេត្តសុកត្រាំងសម្រេចបាន។ សមមិត្តចំណាប់អារម្មណ៍ ខេត្តគប្បីប្រញាប់បង្ហើយមហាសន្និបាត បក្ខភាគមូលដ្ឋានដែលនៅសេសសល់ គប្បីធ្វើឱ្យបានល្អជាងទៀតផ្នែកការងារបម្រុងបុគ្គលិក ពិសេសយកចិត្តទុកដាក់ដល់គុណភាព ធានាគ្រប់លក្ខណសម្បត្តិ ស្នងបន្តភាពផ្លាស់ថ្មី និងអភិវឌ្ឍន៍ បម្រុងឱ្យបានល្អឯកសារមហាសន្និបាត បក្ខភាគថ្នាក់លើ ផ្អែកលើមូលដ្ឋានពង្រីកប្រជាធិបតេយ្យ ស្មារតីលត់ដំ ប្រមូលផ្តុំបានបញ្ញវន្តរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស របាយការណ៍នយោបាយត្រូវតែសត្យានុម័ត ស្មោះត្រង់។ របាយការណ៍ធ្វើវិវេចនាមានលក្ខណៈតស៊ូខ្ពស់ មានស្មារតីទិតៀននិងស្វ័យទិតៀន ដោយអាកប្បកិរិយាស្មោះត្រង់ ប៉ុន្តែមានលក្ខណៈស្ថាបនា។ ខេត្តសុកត្រាំង លើកជូនសេចក្តីព្រាង សេចក្តីសម្រេចចិត្ត កម្មវិធីសកម្មភាពក្នុងពេលឆាប់ៗ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត។

មុននោះ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈិម ផាងឌិញត្រាក បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារគោលនយោបាយ២គ្រួសារនៅខេត្តសុកត្រាំង៕

                           លីធាន - ថាច់ធី -វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកឡឹមតឹងហ្វា