ព្រឹកថ្ងៃទី ៩ ខែមិថុនា នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក បានធ្វើជាអធិបតីនៃកិច្ចប្រជុំ ប្រចាំការនៃរដ្ឋាភិបាលស្តីពីការបង្ការ បង្រ្កាបជំងឺកូវីដ-១៩ ។
នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
ថ្លែងយោបល់ក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ ចំនួនករណីផ្ទុកជំងឺកូវីដ លើពិភពលោកនៅមានច្រើន ខណៈពេលខឿនសេដ្ឋកិច្ចរបស់ប្រទេសយើង មានការបើកចំហនិងសមាហរណកម្មយ៉ាងស៊ីជម្រៅ។ ដោយសង្កត់ធ្ងន់លើទិសដៅនៃការបង្ការ បង្រ្កាបជំងឺកូវីដ ១៩ នៅពេលខាងមុខ នាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ គោលដៅកំពូលគឺធានាឱ្យវៀតណាមមានសុវត្ថិភាព ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងស្ថានភាព “ធម្មតាថ្មី” ។ ទីពីរគឺ ត្រូវបញ្ជ្រាបកិច្ចចង្អុលការរបស់ការិយាល័យនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបញ្ហាសំខាន់ ។ ទន្ទឹមនឹងនោះ ត្រៀមជាស្រេចល្អបំផុតសម្រាប់អនាគតដ៏ខ្លីដើម្បីបើកទ្វារសមាហរណកម្ម។ បន្តការកសាងប្រទេសវៀតណាម ជាទីតាំងសុវត្ថិភាពរបស់ពិភពលោក។ មិនត្រឹមតែយកចិត្តទុកដាក់លើសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់យ៉ាងសំខាន់ទាំងទំនាក់ទំនងនយោបាយ ពិសេសគឺប្រទេសជាដៃគូដែលមានរោគរាលដាលបានកាត់បន្ថយ អាចសហការជាមួយប្រទេសយើង។
ដាក់ចេញនូវការងារសំខាន់ៗមួយចំនួនត្រូវអនុវត្តនាពេលខាងមុខ នាយករដ្ឋមន្រ្តី បានដាក់ចេញនូវតម្រូវការកំពូលសម្រាប់ការបង្ការ បង្រ្កាបជំងឺកូវីដ-១៩ ឈរលើស្មារតីមិនត្រូវព្រងើយកន្តើយ អត្តនោម័តិ ។ ទន្ទឹមនឹងនោះគឺ បង្កលក្ខណៈសម្រាប់នាំប្រជាជនវៀតណាមនៅឯបរទេសត្រឡប់មកប្រទេសវិញ គោលដៅមួយទៀត មានភាពសំខាន់ទៀត គឺអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លាក្នុងស្ថានភាពធម្មតាថ្មី។
នាយករដ្ឋមន្រ្តីបានយល់ព្រម បង្កលក្ខណៈសម្រាប់អ្នកជំនាញការនិងវិនិយោគិនបរទេស ដើម្បីចូលមកប្រទេសវៀតណាម រួមទាំងកម្មករជំនាញ ដើម្បីស្វែងរកឱកាសវិនិយោគនិងធ្វើការនៅប្រទេសវៀតណាមតាមអាសយដ្ឋាន ស្តីពីការបើកជើងហោះហើរ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ នាយករដ្ឋមន្រ្តី បានប្រគល់គណៈចង្អុលការជាតិ ស្ដីពីការបង្ការនិងបង្រ្កាបជំងឺកូវីដ - ១៩ ប្រកាសតំបន់សុវត្ថិភាព ដើម្បីបើកជើងហោះហើរឡើងវិញនៅតំបន់ដែលគ្មានផ្ទុះជំងឺកូវីដ - ១៩ ក្នុងរយៈកាល ៣០ ថ្ងៃកន្លង។ គណៈចង្អុលការបន្តការណែនាំគ្រប់គ្រង និងវិធីបំបែកមុខសញ្ញាទាំងនេះ ។ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ឈរលើស្មារតី មិនអាចបិទទ្វារទាំងស្រុង ប៉ុន្តែក៏មិនបើកទ្វារចំហទាំងស្រុងនោះដែរនៅពេលដែលមិនអាចបញ្ជាក់កំរិតសុវត្ថិភាពរបស់ប្រ ទេស៕
យោងតាមទីភ្នាក់ងារស៌ាព័ត៌មានវៀតណាម