ទិដ្ឋភាពនៃពិធីសច្ចាប្រណិធានចូលបម្រើកងជួរទ័ពសម្រាប់យោធិនថ្មី។
សុកត្រាំង៖ បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបប្រារព្ធពិធីសច្ចាប្រណិធានចូលបម្រើកងជួរទ័ពសម្រាប់យោធិនថ្មីឆ្នាំ ២០២០ ។ ក្នុងអំឡុងពេលហ្វឹកហ្វឺនជាង៣ខែ នៅកងវរសេនាធំ ថ្មើរជើងលេខ ៨៩៧ មានយោធិនថ្មីចំនួន៦០នាក់បានអប់រំអំពីតួនាទីដឹកនាំរបស់បក្សចំពោះកងទ័ព ប្រវេណីដ៏រុងរឿងរបស់កងទ័ព របស់កងកម្លាំងប្រដាប់អាវុធខេត្ត និងប្រវេណីរបស់អង្គភាព។ ហ្វឹកហ្វឺនពីបទបញ្ជាជួរទ័ព កសាងកងកម្លាំងរៀបរយ គ្រប់គ្រងកងទ័ព យុទ្ធវិធីកងទ័ពថ្មើរជើង យុទ្ធសាស្រ្តរួមបញ្ចូល ប្រភេទទ័ពបាញ់កាំភ្លើង AK គប់គ្រាប់បែកចម្ងាយឆ្ងាយចំគោលដៅ ខ្ចប់បរិមាណគ្រឿងផ្ទុះ តភ្ជាប់ឧបករណ៍បំផ្ទុះ និងបរិមាណគ្រឿងបំផ្ទុះបំផ្លាញគោលដៅ ហ្វឹកហ្វឺនកាយសម្បទា និងកិច្ចការភស្តុភារ បច្ចេកទេស។ល។ លទ្ធផលត្រួតពិនិត្យ យោធិនថ្មីសម្រេចតាមតម្រូវការ ១០០% ក្នុងនោះសម្រេចទិន្ទេសគ្រាន់បើ និងពូកែ ៧២,២៦%។
នៅក្នុងពិធីនេះ បញ្ជាការដ្ឋានយោធាខេត្ត បានជូនលិខិតសរសើរដល់សមូហភាពចំនួន ២ និងបុគ្គលចំនួន ២៣ រូប ដែលមានស្នាដៃឆ្នើមក្នុងការហ្វឹកហ្វឺនយោធិនថ្មីឆ្នាំ ២០២០៕
យ្វីអាញ់-វិមាន