ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/05/2020 - 15:42

បើ​ក​សម័យ​ប្រ​ជុំ​លើ​ក​ទី៩​ រដ្ឋ​សភា​នីតិ​កាល​ XIV យ៉ាង​ឱឡារិក​

អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង និង​ប្រ​ធាន​រដ្ឋ​សភា​ង្វៀន​ធីកីមងឹង ព្រម​ទាំង​អ្នក​តំ​ណា​ង​នៅ​ក្នុង​ពិធីបើ​ក​សម័យ​ប្រ​ជុំ​។​ រូប​៖ ត្រុងឌឹក TTXVN

រដ្ឋ​សភា​នីតិ​កាល​ XIV ប្រ​ទេ​ស​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណា​ម ទើប​បាន​បើ​ក​សម័យ​ប្រ​ជុំ​យ៉ាង​ឱឡារិក​លើ​ក​ទី៩​ នៅ​អគារ​រដ្ឋ​សភា​ រដ្ឋ​ធានីហា​ណូយ​។​

ក្នុង​សម័យ​ប្រ​ជុំ​លើ​ក​នេះ​ រដ្ឋ​សភា​នឹង​រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​រយៈ​ប្រ​ព័ន្ធ​អនឡាញ​ គួបផ្សំ​នឹង​ប្រ​ជុំ​ប្រមូល​ផ្តុំ​ ដោយ​ចែក​ចេញ​ជា២​លើ​ក​។​

ប្រ​ធាន​រដ្ឋ​សភា​ ង្វៀនធីកីមង៉ឹង ថ្លែង​សុន្ទ​រក​ថា​បើក​សម័យ​ប្រ​ជុំ​។​រូប​៖ TTXVN

លើ​ក​ទី១​៖ រដ្ឋ​សភា​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អនឡាញ​ និង​ស្ថានី​យទូរ​ទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​ពី​អគារ​រដ្ឋ​សភា​ទៅ​ទីតាំង​បណ្ដាញ​តភ្ជាប់​ចំ​នួន​ ៦​៣​ នៃ​គណៈ​ប្រ​តិភូ​តំ​ណា​ង​រដ្ឋ​សភា​នៅ​តាម​បណ្ដាខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ ចាប់​ពី​ថ្ងៃ​ទី២​០-២​៩​ ខែ​ឧសភា​។​

លើ​ក​ទី២​៖ រដ្ឋ​សភា​ប្រ​ជុំ​ប្រ​មូល​ផ្តុំ​នៅ​អគារ​រដ្ឋ​សភា​ រដ្ឋ​ធានី​ហា​ណូយ​ ចាប់​ពី​ថ្ងៃ​ទី៨​-១​៨​ ខែ​ មិថុនា​។​

សម័យ​ប្រ​ជុំ​លើ​ក​ទី៩​ រដ្ឋ​សភា​ចំ​ណា​យ​ពេល​ជាង​ពាក់​កណ្ដាល​នៃ​ពេល​វេលា​សរុប​ សម្រាប់​ការ​កសាង​ច្បាប់​ ត្រួត​ពិនិត្យ​ អនុម័តិ​លើ​សេច​ក្ដី​ព្រាង​ច្បាប់​ចំ​នួន​១​០ និង​ផ្តល់​យោ​បល់លើ​សេច​ក្ដី​ព្រាង​ច្បាប់​ចំ​នួន​៦​ផ្សេង​ទៀត​។​ល។​ ស្ដី​ពី​សកម្ម​ភាព​ត្រួត​ពិនិត្យ​ជាន់​ខ្ពស់​នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើ​ក​ទី៩​ រដ្ឋ​សភា​នឹង​ដំ​ណើរការ​ត្រួត​ពិនិត្យ​លើ​ប្រ​ធាន​បទ​ជំ​នា​ញ​ "ការ​អនុវត្ត​គោ​លនយោ​បាយ​ និង​ច្បាប់​ ស្ដី​ពី​ការ​បង្ការ​ ទប់ស្កាត់​ការ​រំលោភ​បំ​ពាន​កុមារ​" និង​អនុម័តិ​លើ​សេច​ក្ដី​សម្រេច​ស្ដី​ពី​ខ្លឹម​សារ​នេះ​។​

ប្រ​ការ​គួរ​កត់​សម្គាល់​ ក្នុង​សម័យ​ប្រ​ជុំ​លើ​ក​ទី៩​ រដ្ឋ​សភា​នឹង​មិន​ធ្វើ​ការ​ចោទ​សួរ​ និង​ឆ្លើយ​ក្នុង​កិច្ច​សម័យ​ប្រ​ជុំ​ពេញ​អង្គ​ដូច​សព្វ​ដង​។​ សិទ្ធិ​ចោទ​សួរ​របស់​សមាជិក​រ​ដ្ឋសភា​ នៅ​តែបាន​អនុវត្ត​ដោយ​វិធី​ផ្ញើ​ឯក​សារ​ អនុរដ្ឋ​មន្ត្រី​ សមាជិក​នៃ​រដ្ឋា​ភិបាល​នឹង​ឆ្លើយ​បំ​ភ្លឺ​តាម​សេច​ក្ដី​កំ​ណត់​។​

តាម​ការ​គ្រោង​ទុក​ រដ្ឋ​សភា​នឹង​បិទ​សម័យ​ប្រ​ជុំ​នៅ​ថ្ងៃ​១​៨​ ខែ​មិថុនា​៕​

                     យោ​ង៖ TTXVN/Vietnam-វិមាន

ចែករំលែកអត្ថបទ