11/05/2020 - 15:34

កសាង​កង​ប្រ​ជា​ស្វ័យ​ត្រា​ណរឹង​មាំនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ

ឃុំ​ហ្វាឡើយ​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រា​វិញ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧​០%។​ ដើម្បី​កសាង​មណ្ឌល​ការ​ពារ​និង​ជំហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន​រឹង​មាំ រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើភូមិ​សាស្រ្ត​ គណៈ​បញ្ជា​ការ​យោធា​ឃុំ​ហ្វាឡើយ​ តែង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​កង​ប្រ​ជា​ស្វ័យ​ត្រា​ណនៅ​នឹង​ភូមិ​ភាគ​។

កង​ប្រ​ជា​ស្វ័យ​ត្រា​ណអនា​ម័យ​ផ្លូវ​ជន​បទ​រក្សា​បរិស្ថាន​។​

  កង​ប្រ​ជា​ស្វ័យ​ត្រា​ណឃុំ​ជួស​ជុល​ផ្លូវ​ជន​បទ​។​

ដើម្បីកសាង​កង​ប្រ​ជា​ស្វ័យ​ត្រា​ណរឹង​មាំ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារកិច្ច​ រៀង​រាល់​ឆ្នាំ​ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វាឡើយ​ តែង​មាន​សេច​ក្តី​សម្រេច​បធាន​បទ​ជំនាញ​ និង​មាន​ផែន​ការ​ចង្អុល​ការ​ធានា​យោធា​ការ​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​ ផ្សា​រភ្ជាប់​នឹង​កសាង​កង​ប្រ​ជា​ស្វ័យ​ត្រា​ណរឹង​មាំ ដោយ​មាន​ខ្លឹម​សារ​ វិធាន​ការ​ជាក់​ស្តែង​ជាច្រើន​ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ​។​ ប្រ​កាស​ឱ្យ​ប្រើ​លក្ខន្តិកៈ​សហកា​ររវាង​គណៈ​បញ្ជា​ការ​យោធា​នគរ​បាល​ឃុំ​ និង​អង្គ​ការ​នយោ​បាយ​សង្គម​ដែល​ជាប់​ទាក់​ទង​នឹង​ការ​អនុ​វត្ត​ភារកិច្ច​ការ​ ការ​ពារ​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ និង​ភារកិច្ច​ការ​ពារ​ប្រ​ទេស​លើភូមិ​សាស្រ្ត​ឃុំ​។​ មក​ទល់​ពេល​នេះ​ កង​ប្រ​ជា​ស្វ័យ​ត្រា​ណឃុំ​មាន​សមាជិក​ប្រ​មាណ​១​៣​០នាក់​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៧​៩​,៨​០% និង​មាន​កម្មា​ភិបាល​ជាប្រ​ធាន​កង​អនុ​សេនា​តូច ប្រ​ធាន​កង​ និង​ប្រ​ធាន​កង​យោធា​ភូមិ​សុទ្ធ​តែ​ជា​បក្ខ​ជន​។​

លោក​ថា​ច់​មិញ​ទ្រី  មេបញ្ជា​ការ​គណៈ​យោធាឃុំ​ហ្វាឡើយ​ ឱ្យ​ដឹង​៖ "គណៈ​បញ្ជា​ការ​យោធា​ឃុំ​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​ អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​កសាង​ទម្រង់​ចាត់​តាំង​ សម្រិត​សម្រាំង​ក្រប​ខណ្ឌ​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ ធានា​គ្រប់​កម្លាំង​ សម​ស្រប​ជាមួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​។​ ម្ចាស់​ការ​កសាង​ផែន​ការ​សហកា​រជាមួយ​នឹង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ ប្រ​គល់​ភាគ​កម្រិត​ដល់​ភូមិ​នីមួយ​ៗ​ ក្តោប​ក្តាប់​បញ្ជី​ឈ្មោះ​យុវជន​ក្នុង​កម្រិត​អា​យុ​ចូល​រួម​ កង​ប្រ​ជា​ស្វ័យ​ត្រា​ណ។​ ទន្ទឹម​នឹង​នោះ​ បញ្ជ្រាប​ផ្សព្វ​ផ្សា​យប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ច្បាប់​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ  ច្បាប់​ចលនា​បម្រុង​ ច្បាប់​កាត​ព្វ​កិច្ច​យោធា​ដល់​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ និង​ប្រ​ជា​ជន​។​ ទន្ទឹម​នឹង​ការ​ហ្វឹក​ហ្វឺន​ រៀង​រាល់​ឆ្នាំ​ គណៈ​បញ្ជា​ការ​យោធា​ឃុំ​ តែង​កៀរ​គរ​យុទ្ធ​ជន​កង​ប្រ​ជា​ស្វ័យ​ត្រា​ណចូល​រួម​កសាង​ជន​បទ​ថ្មី​។​ ចាប់​ពីឆ្នាំ​២​០១​៥​មក​ទល់​ពេល​នេះ​ គណៈ​បញ្ជា​ការ​យោធា​ឃុំ​ បាន​ចាត់​កម្មា​ភិបាល​ កង​ប្រ​ជា​ស្វ័យ​ត្រា​ណចំ​នួន​៣០០លើក​នាក់​ ចូល​រួម​កសាង​ផ្លូវ​គមនាគ​មន៍​ជន​បទ​ ស្រង់​កំ​ប្លោក​តាម​ប្រ​ឡាយ​ ឱ្យ​ទឹក​ហូរ​ ធានា​ប្រ​ភព​ទឹក​បម្រើ​ការ​ផលិត​កសិកម្ម​"។​ ប្រ​ធាន​កង​យោធា​ភូមិ​ក្នុង​ស្រុក​ លោក​ថា​ច់​សំ​រឹទ្ធ ឱ្យ​ដឹង​៖ "រៀង​រាល់​ថ្ងៃ​ សកម្ម​ភាព​របស់​យើង​ខ្ញុំ​តែង​ផ្សា​រភ្ជាប់​នឹង​ការ​ងារ​គ្រួ​សារ​ ប៉ុន្តែ​ពេល​មាន​ការ​កោះ​ហៅ​ជួប​ជុំ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ភាគ​ គឺ​យើង​ខ្ញុំ​ត្រៀម​ចូល​រួម​ជានិច្ច​ នេះ​ជាកាតព្វ​កិច្ច​ ជាភារកិច្ច​ដ៏​សំ​ខាន់​របស់​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ"។​

លោក​សើុងញឹក​ថា​ញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ហ្វាឡើយ​ ឱ្យ​ដឹង​៖ "គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ធានា​រាល់​សកម្ម​ភាព​ បង្ក​បង្កើន​ផល កែលម្អ​ជីវភាព​; បំ​ពាក់​សព្វា​វុធ​ ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ បាន​គាំ​ទ្រលើក​ទឹក​ចិត្ត​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​នៃ​គណៈ​បញ្ជា​ការ​យោធា​ឃុំ​ កង​ប្រ​ជា​ស្វ័យ​ត្រា​ណ ពង្រីក​ល្អ​នូវ​ស្មារ​តី​ទទួល​ខុស​ត្រូវ​ ស្មារ​តី​រៀន​សូត្រ​ លត់ដំ​ ធ្វើ​ជាមូល​ដ្ឋាន​ដើម្បី​លើក​កម្ពស់​ប្រ​សិ​ទ្ធភាព​កសាង​ អង្គ​ភាព​រឹង​មាំលើគ្រប់​វិស័យ​"៕​

សើុងម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ