(សុកត្រាំង) - គណៈបញ្ជាការយោធាស្រុកត្រឹងដេ ចំណុះបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង និងសប្បុរសជន បានចែកចាយអង្ករចំនួន៥តោន ដល់ប្រជាជនក្រីក្រ២៦៤គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺ Covid-១៩ នៅលើភូមិសាស្រ្តឃុំនានា ដូច៖ ថាញ់ថើយអាង ថាញ់ថើយធ្វឹង លីវទូ ដាយអឹង២ ទីប្រជុំជនលិចហោយទឿង និងឃុំលិចហោយទឿង។
![ចែកចាយអង្ករ៥តោនដល់គ្រួសារក្រីក្រ រងផលប៉ះពាល់ដោយសារជំងឺ Covid-១៩](https://baocantho.com.vn/image/fckeditor/upload/2020/20200511/images/khmer/23.jpg)
វរសេនីយ៍ឯកបម្រុង ឌាំងថាញ់ឡឹម មេបញ្ជាការនៃគណៈបញ្ជាការយោធាស្រុកត្រឹងដេ
ជូនអង្ករដល់គ្រួសារក្រីក្រ។
![ចែកចាយអង្ករ៥តោនដល់គ្រួសារក្រីក្រ រងផលប៉ះពាល់ដោយសារជំងឺ Covid-១៩](https://baocantho.com.vn/image/fckeditor/upload/2020/20200511/images/khmer/22.jpg)
សប្បុរសជនជូនអង្ករដល់គ្រួសារក្រីក្រ។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ឌាំងថាញ់ឡឹម មេបញ្ជាការនៃគណៈបញ្ជាការយោធាស្រុកត្រឹងដេ ចំនួនអង្ករខាងលើ បានដកចេញពីមូលនិធិបង្កបង្កើនផលរបស់អង្គភាព ទន្ទឹមនឹងនោះ ចលនាបន្ថែមពីអាជីវកម្មឯកជន យ៉ូថាញ់ឡឹម អាជីវកម្មឯកជនង្វៀនថាញ់ឡឹម និងសិល្បករ អ្នកចម្រៀង ផាមមិញល្វឹង។ នេះជាសកម្មភាពមានអត្ថន័យជាក់ស្តែង ឧបត្ថម្ភទាន់ពេលដល់គ្រួសារក្រីក្ររងផលប៉ះពាល់ដោយសារជំងឺ Covid-១៩ ដើម្បីជួយឱ្យប្រជាជនឆាប់លំនឹងជីវភាព៕
យ្វីអាញ់-វិមាន