មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/05/2020 - 15:40

ភាព​លូត​លាស់​លើតំ​បន់​ដី​វីរភាព​ឡុង​ហ៊ីប

ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ គឺ​តំ​បន់​មូល​ដ្ឋាន​បដិវត្ត​ន៍ទាំង​ ២​ លើក​ គឺ​សង្រ្គាម​ប្រ​ឆាំង​បារាំង​ និង​អា​មេរិក​។​ ខណៈ​ពេល​ប្រ​ទេស​ជាតិ​ទើប​រំដោះ​ ជីវភាព​របស់​ប្រ​ជា​ជន​នៅ​ជួប​លំ​បាក​ច្រើន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​ទាន់​បាន​វិនិ​យោ​គកសាង​ច្រើន​។​ រយៈ​ពេល​ជាង​១​០ឆ្នាំ​មក​នេះ​ បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគរ​បស់​បក្ស​ និង​រដ្ឋ​ ព្រម​ជា​មួយ​គ្នា​នឹង​ការ​ចូល​រួម​របស់​ប្រ​ជា​ជន​ បាន​ជាសព្វ​ថ្ងៃ​ផ្លូវ​ថ្នល់​ ផ្ទះ​សម្បែង​ សាង​សង់​យ៉ាង​សម​រម្យ​ គ្រប់​សំ​ណង់​បម្រើ​ជីវភាព​ប្រ​ជា​ជន​ ត្រូវ​បាន​វិនិ​យោ​គកសាង​យ៉ាង​រឹង​មាំ បង្ហាញ​ច្បាស់​ពីភាព​ប្ដូរ​ផ្លាស់​នៃ​មុខ​មា​ត់នៅ​តំ​បន់​ជន​បទ​មួយ​ដែល​ធ្លាប់​ក្រលំ​បាក​តាំង​ពីមុន​។​

  ពូគឹមខាយ ចង្អុល​ប្រាប់​កន្លែង​ផ្លូវ​ភក់​ជ្រាំកាល​ពី​មុន​ ឥឡូ​វបាន​កសាង​ល្អ​សម​រម្យ​។​

វិស័យក​សិកម្ម​មាន​ភាព​វិវឌ្ឍ​ជាក់​ស្ដែង​ អា​ស្រ័យ​ការ​ផ្ដុំ​កម្លាំង​អភិ​វឌ្ឍប្រ​ព័ន្ធ​ធារា​សាស្រ្ត​ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស​ ឧប​ត្ថម្ភ​ទុន​ដល់​កសិករ​ បាន​ជាផ្ទៃ​ដី​កសិកម្ម​សឹង​តែទាំង​អស់​ត្រូវ​បាន​ បង្កើន​ការ​ផលិត​ស្រូវ​ពី១​រដូវ​ឡើង​២​ឬ​៣​រដូវ​។​ លោក​ឡេភុកយ៉ែ លេខា​បក្ស​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង​៖ “ឃុំ​ឡុង​ហ៊ីប មាន​គ្រួ​សារ​ប្រ​ជា​ជន​ ២​.០២​៨​ ក្នុង​នោះ​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជា​ង​៨​៣​%។​ មុន​នេះ​ ជីវភាព​របស់​គ្រួ​សារ​ខ្មែរ​ក្នុង​ឃុំ​នៅ​ជួប​លំ​បាក​ច្រើន​ ដោយ​សារ​ខ្វះ​សម្ភារៈ​ផលិត​កម្ម​ មិន​ទាន់​អនុ​វត្ត​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ម្ល៉ោះ​ហើយ​អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​មាន​កម្រិត​ខ្ពស់​។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ មាន​កម្ម​វិធី​ គម្រោង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ជាច្រើន​ ត្រូវ​បាន​ផ្សព្វ​ផ្សា​យនៅ​ភូមិ​ភាគ​ បាន​ជួយ​ឱ្យ​កសិករ​ផ្លាស់​ប្ដូរ​ផ្នត់​គំ​និត​ ទម្លាប់​ផលិត​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​”។​

ដើម្បី​ជួយ​កសិករ​ពង្រីក​ផលិត​កម្ម​ ឃុំ​ឡុង​ហ៊ីបបាន​បង្កើត​ក្រុម​សហកា​រធ្វើ​សេដ្ឋ​កិច្ច​៩​ក្រុម​ (ក្រុម​ផលិត​ស្រូវ​៣​ក្រុម​ និង​ក្រុម​ដាំ​ដំណាំ​រួម​ផ្សំ​៦​ក្រុម​) រួម​មា​នសមាជិក​២​៨​៨​នាក់​ កំ​ពុង​សកម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​។​ មក​ទល់​សព្វ​ថ្ងៃ​ ទូទាំង​ឃុំ​បាន​ពង្រឹង​និង​បន្ត​រក្សា​ដំណើរ​ការ​របស់​៤​ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រ រួម​មា​នសមាជិក​៩​៨​នាក់​ចូល​រួម​ ក្នុង​នោះ​ សមាជិក​ជាជន​រួម​ជាតិ​ខ្មែរ​៨​៧​នាក់​ គ្រួ​សារ​ក្រី​ក្រ២​៨​គ្រួ​សារ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ៤​៥​គ្រួ​សារ​។​ រយៈ​ពេល​៣​ឆ្នាំ​ដំណើរ​ការ​ ក្រុម​សហកា​រធ្វើ​សេដ្ឋ​កិច្ច​ក៏​មាន​២​៨​/២​៨​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ ទន្ទឹម​នឹង​នោះ​ ឃុំ​ក៏​បាន​អនុ​វត្ត​៤​ គម្រោង​ឧប​ត្ថម្ភ​អភិ​វឌ្ឍផលិត​កម្ម​ វិនិ​យោ​គទុន​លើការ​ចិញ្ចឹម​ គោបន្ធាត់ គោមេ ដោះ​ស្រាយ​ជូន​គ្រួ​សារ​ក្រី​ក្រ លើភូមិ​សាស្រ្ត​៧​៦​គ្រួ​សារ​បាន​បុល​ទុន​១​,១​៤​០ពាន់​លាន​ដុង​។​ល។​

ពូគឹមខាយ ជាកម្មា​ភិបាល​ចូល​និវត្ត​ន៍​ ធ្លាប់​បម្រើ​ការ​ងារ​នៅ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង​៖ “ក្រោយ​រយៈ​ពេល​៤​៥​ឆ្នាំ​កសាង​និង​រីក​ចម្រើន​ ជីវភាព​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប មាន​ការ​ប្ដូរ​ផ្លាស់​ដោយ​ឥត​ឈប់​ឈរ​ មុខ​មា​ត់ជន​បទ​កាន់​តែរីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ អា​ស្រ័យ​បាន​រដ្ឋ​វិនិ​យោ​គទុន ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ មាន​ដូច​ កសាង​ជន​បទ​ថ្មី​ កម្ម​វិធី​១​៣​៤​ កម្ម​វិធី​១​៣​៥​។​ល។​ បាន​ជាប្រ​ព័ន្ធ​ អគ្គិ​សនី ផ្លូវ​ថ្នល់​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​លើភូមិ​សាស្រ្ត​ឃុំ​ត្រូវ​បាន​កសាង​យ៉ាង​ត្រឹម​ត្រូវ​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ជូន​ដល់​ប្រ​ជា​ជន​អភិវឌ្ឍសេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក៕​ 

                                                                             សឺនម៉ាល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូគឹមខាយ