09/04/2020 - 16:33

យុវតីសិស្ស​លុះ​ក្នុង​ដំបូន្មាន​ រៀន​ពូកែ​

លុះ​ក្នុង​ដំបូន្មាន​ រៀន​ពូកែ​ ហើយ​តែង​ជួយ​មិត្ត​ភក្តិ​ ដូច្នេះ​ប្អូន​សើុងធីអា​ញ់ង្វៀត​ រៀន​ថ្នាក់​ទី៨​A១​ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ តែង​បាន​លោក​គ្រូ​អ្នក​គ្រូ​និង​មិត្ត​ភក្តិ​ស្រឡាញ់​រាប់​អា​ន។​ ជាពិសេស​ ឆ្នាំ​២​០១​៩​ ង្វៀត​និង​មិត្ត​ភក្តិ​បាន​ឈ្នះ​រង្វាន់​ពិសេស​តំ​បន់​វាល​រាប​ទន្លេ​គីវឡុង​អំ​ពី​ការ​បង្កើត​កម្ម​វិធី​ហ្គេម​ (តម្លើងរថយ​ន្តដំណើរ​ការ​ដោយ​ខ្សែ​ចរន្ត​) អា​ស្រ័យ​អង្គ​ការ​ The Dariu Foundation (មូល​និធិ​ Dariu) សហកា​រជាមួយ​ក្រុម​ហុន Microsoft វៀត​ណាម​ចាត់​តាំង​។​

សើុងធីអា​ញ់ង្វៀត​ តែង​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​ជានិច្ច​។​

ជាសិស្ស​រៀន​ពូកែ​ និង​មាន​ទេព​កោ​សល្យ​ខាង​វិញ្ញា​សាព័ត៌​មាន​វិទ្យា​ ដូច្នេះ​ក្នុង​ឆ្នាំ​២​០១​៩​ ប្អូន​ង្វៀត​ បាន​សាលា​ជ្រើស​ចូល​ក្រុម​អនុ​វត្ត​បង្កើត​កម្ម​វិធី​របស់​គម្រោង​ជំរំ​វិស្សមកាល​។​ ក្នុង​រយៈ​ពេល​ស្រាវ​ជ្រាវ​ ប្អូន​ង្វៀត​ក៏​បាន​ជំនួយ​មិត្ត​ធ្វើ​សម្រេច​ស្នាដៃ​អំ​ពី​ការ​បង្កើត​កម្ម​វិធី​ហ្គេម​ (តម្លើងរថយន្ត​ដំណើរ​ការ​ដោយ​ខ្សែ​ចរន្ត​) ដើម្បី​ឈ្នះ​រង្វាន់​ពិសេស​ក្នុង​ពិធី​ប្រ​ឡង​។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ក្រុម​ហុន Microsoft វៀត​ណាម​ ឧប​ត្ថម្ភ​ឱ្យ​ទៅ​ទស្សនា​រៀន​សូត្រ​នៅ​ប្រ​ទេស​សិង្ហ​បុរី​។​  ក្រៅ​ពីនោះ​ ប្អូន​ង្វៀត​ នៅ​ទាំង​ឈ្នះ​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ថ្នាក់​ខេត្ត​អំ​ពី​បង្កើត​ “វចនានុ​ក្រម​ពហុ​មុខ​ងារ​សម្រាប់​កុមារ​” លើម៉ាស៊ី​នកំ​ព្យូទ័រ​ទៀត​ផង​។​ “ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ ប្អូន​ង្វៀត​ជាសិស្ស​រៀន​ពូកែវ​ិញ្ញាសាព័ត៌​មាន​វិទ្យា​ បំ​ផុត​គឺ​ក្នុង​ម៉ោង​អនុ​វត្ត​ព័ត៌​មាន​វិទ្យា​តែម្តង​ ប្អូន​ណែនាំ​បង្ហាញ​មិត្ត​ភក្តិ​ដោយ​អស់​ពីចិត្ត​។​  លុះ​ក្នុង​ដំបូន្មាន​ សុភា​ព​រាប​សា គោរពលោក​គ្រូ ​អ្នក​គ្រូ​ រៀន​ពូកែ​ ថែម​ទាំង​អស់​ពីចិត្ត​ជួយ​ដល់​មិត្ត​ភក្តិ​ ដូច្នេះ​នរណា​ក៏​ស្រឡាញ់​រាប់​អា​នង្វៀត​ទាំង​អស់​” - លោក​គ្រូ​លីវ​តឹងសើុង គ្រូ​បង្រៀន​ព័ត៌​មាន​វិទ្យា​របស់​សាលា​បាន​ឱ្យ​តម្លៃ​ដូច្នេះ​។​

សុើងធីអា​ញ់ង្វៀត​កំ​ពុង​ណែនាំ​មិត្ត​ភ័ក្តិ​រៀន​វិញ្ញា​សារ​ព័ត៌​មាន​វិទ្យា​។​

ប្អូន​ង្វៀត​ រៀប​រាប់​៖   “ តាំង​ពីតូចដល់​ធំ​ឪ​ពុក​ម្តាយ​តែង​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំ​ផុត​សម្រាប់​ប្អូន​រៀន​សូត្រ​។​ ម្តាយ​ប្អូន​តែង​និយាយ​៖ គ្រួ​សារ​យើង​មាន​ដី​ស្រែ​តែពីបីកុង​ ធ្វើ​គ្រប់​តែផ្គត់​ផ្គង់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​ ដូច្នេះ​ កូន​ត្រូវ​តែខិត​ខំ​រៀន​សូត្រ​ឱ្យ​ពូកែ​ ដើម្បី​មាន​របរធ្វើ​នឹង​គេ ទើប​អា​ចផ្លាស់​ប្តូរ​ជីវភាព​បាន​។​ ដូច្នេះ​ហើយ​ ពេល​ដែល​បោះ​ជំឈាន​ចូល​សាលា​អន្តេ​វា​សិក​ ប្អូន​ក៏​បាន​កំ​ណត់​ច្បាស់​ថា​ ត្រូវ​តែរៀន​ ដើម្បី​អនុ​វត្ត​ក្តី​ប្រាថ្នា​គឺ​ចូល​រៀន​មហា​វិទ្យា​ល័យ​។​ ពេល​ចូល​រៀន​ប្អូន​តែង​ស្ដាប់​ពន្យល់​ ហើយ​កត់​ត្រា​ចំ​ណុច​សំ​ខាន់​ៗ​។​ ពេល​ទំ​នេរ​ មក​បណ្ណាល័យ​ អានសៀវ​ភៅ​ កាសែត​ ។​ ចំ​ណែក​ឯនៅ​បន្ទប់​ គឺ​ប្អូន​អា​នសៀវ​ភៅ​មេរៀន​ដោយ​ខ្លួន​ឯង​ ដកស្រង់​ចំ​ណុច​សំ​ខាន់​ៗ​ និង​ធ្វើ​លំ​ហាត់​ទាំង​អស់​ក្នុង​សៀវ​ភៅ​សិក្សា​ ចំ​ណុច​ណាដែល​មិន​យល់​ចូល​ ថ្នាក់​រៀន​សាក​សួរ​មិត្ត​ភក្តិ​ ឬ​ក៏​លោក​គ្រូ​អ្នក​គ្រូ​។​ ជាពិសេស​ ពួក​ប្អូន​នៅ​ទាំង​ចែក​ក្រុម​រៀន​ដើម្បី​ផ្ដោះ​ប្តូរ​នឹង​គ្នា​ពីវិធី​ ធ្វើ​លំ​ហាត់​ពិបាក​ៗ​”។​ ជាមួយ​នឹង​របៀប​រៀន​នេះ​ តាំង​ពីឆ្នាំ​រៀន​ថ្នាក់​ទី៦​ដល់​ឥឡូ​វ ង្វៀត​ ជាសិស្ស​ពូកែ​រ​បស់សាលា​ ដោយ​មាន​ពិន្ទុ​មធ្យម​ភាគ​ក្នុង​ឆ្នាំ​ពី៨​,៦​ឡើង​ទៅ​៕​

                             យ្វីអា​ញ់-លេង​មី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្អូន​ង្វៀត​