30/03/2020 - 15:04

ភាព​កក់​ក្តៅ​ពីគេហដ្ឋាន​ជំរុញ​ការ​សិក្សា​

ឆ្លង​តាម​រយៈ​ប្រ​ភព​មូល​និធិ​សប្បុរ​ស​ធម៌​ទ្រីតែ្វ សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​ត្រា​វិញ​ បាន​ផ្សព្វ​ផ្សា​យ កសាង​  ពិនិត្យ​ប្រ​គល់​ជូន​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ “គេហដ្ឋាន​ជំរុញ​ការ​សិក្សា​” ចំ​នួន​៦​៦​ខ្នង​ ក្នុង​មួយ​ខ្នង​ៗ​ តម្លៃ​៥​០លាន​ដុង​ ផ្តល់​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ខ្មែរ​មាន​កូន​រៀន​គ្រាន់​បើ​ ពូកែ​ ដែល​មាន​ជីវភាព​ក្រលំ​បាក​។​

បង​ស្រី​ផាមធីភឿង រីក​រាយ​ពីលទ្ធ​ផល​រៀន​សូត្រ​របស់​កូន​ៗ​។​

ពិនិត្យ​លំ​នៅ​ឋាន​រឹង​មាំដែល​ទើប​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ១​២​/២​០១​៩​ អា​ស្រ័យសមា​ គម​ជំរុញ​ការ​សិក្សា​ស្រុក​កូវ​កែផ្សព្វ​ផ្សា​យក​សាង​ បង​ស្រី​ផាមធីភឿង នៅ​ភូមិ​យុងណូយ ឃុំ​តាម​ង៉ាយ រំភើប​រីក​រាយ​ឱ្យ​ដឹង​៖  “គ្រួ​ សារ​នាង​ខ្ញុំ​មាន​កូន​២​នាក់​ កូន​ច្បង​ឈ្មោះ​លឺវធីញ៉ាញ់ កំ​ពុង​រៀន​ថ្នាក់​ទី១​០  សាលា​មធ្យម​សិក្សា​ ចំ​ណេះ​ទូទៅ​អា​ង​ភូត​ឹង​ កូន​បន្ទាប់​ឈ្មោះ​លឺវហ្វាង​អឹង  រៀន​ថ្នាក់​ទី២​ សាលា​បឋម​សិក្សា​តាម​ង៉ាយ។​ កូន​ៗ​លុះ​ក្នុង​ដំបូន្មាន​ និង​មាន​បំ​ណង​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។​ ឥឡូ​វមាន​លំ​នៅ​ឋាន​មាំទាំ គ្រួ​សារ​នាង​ខ្ញុំ​សូម​អរ​គុណ​ចំ​ពោះ​សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​ និង​ស្រុក​ដែល​បាន​ឧប​ត្ថម្ភ​កូន​ៗ​មាន​ កន្លែង​រស់​នៅ​ និង​រៀន​សូត្រ​បាន​ល្អ​ប្រ​សើរ​”។​

 កាល​ពី​មុន​នេះ​ ខណៈ​ពេល​មិន​ទាន់​មាន​គេហដ្ឋាន​ជំរុញ​ការ​សិក្សា​ គ្រួ​សារ​បង​ស្រី​ភឿង មាន​តែ​កូន​ខ្ទម​តូចដាច់​រខេករខាក​។​ ពេល​មាន​ ភ្លៀង​ព្យុះ​ម្តង​ៗ​ ព្រួយ​ខ្លាច​តែផ្ទះ​បាក់​រលំ​  ប្តី​ប្រ​ពន្ធ​បញ្ជូន​របស់​របរ នាំ​កូន​ទាំង​ពីរឱ្យ​ទៅ​នៅ​អា​ស្រ័យ​ផ្ទះ​ជីដូន​។​ ការ​រៀន​សូត្រ​របស់​ក្មួយ​ៗ​ ក៏​ជួប​ការ​លំ​បាក​ ពីព្រោះ​ផ្ទះ​លេច​ទឹក​ភ្លៀង​   សូម្បី​តែកន្លែង​ដេក​និង​តុរៀន​ ក៏​ត្រូវ​បិទ​បាំង​ដោយ​ផ្ទាំង​នីឡុង​ដែរ​។​ល។​ ទោះ​បីដូច្នេះ​ តែកូន​ទាំង​ពីនាក់​របស់​បង​ស្រី​ នៅ​តែខិត​ខំ​រៀន​សូត្រ​សម្រេច​បាន​ស្នាដៃ​ខ្ពស់​ជានិច្ច​។​ ពិសេស​គឺ​ ៥​ឆ្នាំ​បន្ត​បន្ទាប់​ពីថ្នាក់​ទី៦​ដល់​១​០ ប្អូន​លឺវធីញ៉ាញ់ តែង​សម្រេច​កិត្តិ​នាម​ជា​សិស្ស​រៀន​ពូកែ​។​ ប្អូន​លឺវធីញ៉ាញ់ ឱ្យ​ដឹង​៖ “បង​ប្អូន​ពីរនាក់​ មាន​ការ​ត្រេក​អរ​ណាស់​ ពេល​បាន​ពូមីង​ឧប​ត្ថម្ភ​សង់​លំ​នៅ​ឋាន​រឹង​មាំ ដើម្បី​មាន​កន្លែង​ស្នាក់​នៅ​កន្លែង​រៀន​សូត្រ​បាន​ត្រឹម​ ត្រូវ​ដូច្នេះ​។​ ប្អូន​នឹង​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ពូកែ​ ដើម្បី​ឪ​ពុក​ម្តាយ​សប្បាយ​ចិត្ត​ និង​ជាការ​តប​ស្នង​សង​គុណ​ដល់​ពូមីង​ដែល​បាន​ឧប​ត្ថម្ភ​លំ​នៅ​ឋាន​ដល់​គ្រួ​សារ​ប្អូន​”។​

លោក​ស្រី​ង្វៀន​ធីខា ប្រ​ធាន​សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​ ឱ្យ​ដឹង​៖  “ជាមួយ​លក្ខឋាន​អំ​ពី​លំ​នៅ​ឋាន​ជំរុញ​ការ​សិក្សា​ ដែល​បាន​មក​ពី​មូល​និធិ​សប្បុរ​ស​ធម៌​ទ្រីតែ្វ ផ្តល់​ជូន​ឱ្យ​ខេត្ត​ ប្រ​សិ​នបើ​ គ្រួ​សារ​ទាំង​នោះ​ឆ្លើយ​តប​តាម​តម្រូវ​ការ​ក៏​បាន​សមាគម​ជំរុញ​ការ​សិក្សា​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ធ្វើ​ ការ​ពិនិត្យ​និង​អនុ​វត្ត​ជាបន្ទាន់​។​  តាម​ការ​គ្រោង​ទុក​ ក្នុង​ឆ្នាំ​២​០២​០ នឹង​មាន​គេ​ហដ្ឋាន​ជំរុញ​ការ​សិក្សា​ប្រ​មាណ​៦​០ខ្នង​ទៀត​ ត្រូវ​បាន​សង់​ជូន​គ្រួ​សារ​ក្រី​ក្រ មាន​ជីវភាព​ក្រលំ​បាក​ និង​គ្រួ​សារ​ខ្មែរ​ដែល​កំ​ពុង​ចិញ្ចឹម​កូន​រៀន​សូត្រ​មាន​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ល។​”៕​

សឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​ផាមធីភឿង