ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/03/2020 - 15:04

កម្មា​ភិបាល​ យុទ្ធ​ជន​២​៨​នាក់​ ស្ម័គ្រ​ចូល​រួម​បង្កើន​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​ Covid-១​៩​ លើបន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​

កម្មា​ភិបាល យុទ្ធ​ជន​ស្ម័គ្រ​ចូល​រួម​បង្កើន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង Covid-១៩ លើ​បន្ទាត់​ព្រំ​ដែន​​វៀត​ណាម-កម្ពុជា។

សុក​ត្រាំង​ - ចំ​ពោះ​ស្ថាន​ភាព​ជំងឺ​ឆ្លង​ Covid-១​៩​ កំ​ពុង​មាន​ការ​វិវត្ត​ន៍យ៉ាង​ស្មុគ​ស្មាញ​ ពិបាក​ប៉ាន់​ស្មាន​ ជាមួយ​ស្មារ​តី​ "ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំងឺ​ឆ្លង​ ដូច​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​សង្គ្រាម​" បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​ដាក់​ចេញ​ផែន​ការ​ ៨​៧​៨​/KH-BTL ចុះ​ថ្ងៃ​ ១​៤​/៣​/២​០២​០ ស្ដី​ពីការ​ ចាត់​បញ្ជូន​ បង្កើន​កម្លាំង​ មធ្យោ​បាយ​អនុ​វត្តន៍ ភារកិច្ច​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ តំ​បន់​សមុទ្រ​ និង​ការ​បង្ការ ​ទប់ស្កាត់​ជំងឺ​ឆ្លង​ Covid-១​៩​ តាម​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​។​ អនុ​វត្ត​ផែន​ការ​ខាង​លើ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ចេញ​សេច​ក្ដី​សម្រេច​ចាត់​បញ្ជូនកម្មា​ភិបាល​ យុទ្ធ​ជន​២​៨​នាក់​ ជំនួយ​ឱ្យ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អា​ង​យ៉ាង​ ដើម្បី​អនុ​វត្ត​ភារកិច្ច​គ្រប់​គ្រង​ការ​ពារ​ព្រំ​ដែន​ និង​ការ​បង្ការ ​ទប់ស្កាត់​ជំងឺ​ឆ្លង​ Covid-១​៩​ លើបន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​។​

វរសេនី​យ៍ឯក​ ង្វៀន​ ទ្រីវម៉េន ស្នង​ការ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ សង្កត់​ធ្ងន់​ៈ សម​មិត្ត​ដែល​ចូល​រួម​បម្រើ​ភារកិច្ច​ គប្បី​មាន​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់​ អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ការ​ចាត់​តាំង​ បទ​បញ្ជា​ មិន​ស្លន់​ស្លោ​ ចេះ​បត់បែនចំ​ពោះ​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ឆ្លង​ ត្រូវ​កៀក​ជិត​នឹង​ប្រ​ជា​ជន​ ប្ដេជ្ញា​ពិនិត្យ​តាម​ដាន​ជំងឺ​ឆ្លង​រាល​ដាល​ និង​ធានា​ដំណើរ​ការ​នៃ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ លំ​នឹង​ជីវភាព​ប្រ​ជាជន​ កាត់​បន្ថយ​ការ​លំ​បាក​ ធានា​សុវត្ថិ​ភាព​ ជាដាច់​ខាត់​ អនុ​វត្ត​និង​សម្រេច​ឆ្នើម​ភារកិច្ច​ដែល​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ប្រ​គល់​ឱ្យ​៕​

                       យ្វីអា​ញ់-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ