*ក្រុងកឹងធើ៖ ដកហូតតំណែងអ្នកដឹកនាំ ប្រសិនបើធ្វេសប្រហែសក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លង COVID-១៩
*មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ធ្វើសមយុទ្ធបង្ការ ទប់ស្កាត់ជំងឺឆ្លង COVID-១៩
អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង ថ្លែងការណ៍សរុបសេចក្តី ក្នុងអង្គប្រជុំ ស្តីពីការងារបង្ការប្រឆាំងជំងឺឆ្លង COVID-១៩។ រូប៖ ទ្រីយុង-TTXVN
កាលពីរសៀលថ្ងៃ ២៣ ខែមីនា ថ្លែងការណ៍ក្នុងអង្គប្រជុំប្រចាំការនៃរដ្ឋាភិបាល ជាមួយគណៈចង្អុលការថ្នាក់ជាតិ ក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លងCOVID-១៩ នាយករដ្ឋ មន្រ្តីង្វៀនស្វឹនភុក គូសបញ្ជាក់៖ បច្ចុប្បន្ន ទូទាំងប្រទេសកំពុងឈានចូលក្នុងដំណាក់កាលទី៣ នៃយុទ្ធនាការបង្ការ ទប់ស្កាត់ជំងឺឆ្លង COVID-១៩ ដែលប្រឈមនឹងការឆ្លងរាលដាលខ្ពស់ក្នុងសហគមន៍។ ដូច្នេះ លក្ខណៈពិសេសនៃដំណាក់កាលនេះ ចំនួនមនុស្សដែលរៀបចំឱ្យនៅដាច់ដោយឡែកកាន់តែច្រើនឡើងៗ តាមការព្យាករណ៍របស់ក្រសួងសុខាភិបាល រហូតដល់ចុងខែមេសា ជាដំណាក់កាលដែលជំងឺផ្ទុះឡើងខ្លាំងនៅប្រទេសយើង។ នាយករដ្ឋមន្រ្តី សម្តែងការព្រួយបារម្ភលើរាល់ស្ថានភាពសង្គម ដូច៖ ផឹកស៊ីក្នុងចំណោមមនុស្សច្រើន មូលដ្ឋានសក្ការបូជាឯទៀត នៅមានប្រារព្ធពិធីដែលមានមនុស្សម្នាចូលរួមដល់រាប់ពាន់នាក់។ល។ មិនទាន់បានកាត់បន្ថយនៅឡើយ។ គ្រប់ទីកន្លែងនៅតែកើតមានការជួបជុំមនុស្សម្នាកុះករ។ អ្វីដែលគួរបារម្ភ នោះគឺហានិភ័យនៃជំងឺឆ្លងរាលដាលក្នុងចំណោមមនុស្សដែលត្រូវឱ្យនៅដាច់ដោយឡែក នៅតាមមណ្ឌលឱ្យនៅដាច់ឡែកប្រមូលផ្តុំ អាចនឹងមានលទ្ធភាពឆ្លងរាលដាល។
នាយករដ្ឋមន្រ្តី បានសំណូមពរដល់ក្រសួង ផ្នែក គណៈចង្អុលការថ្នាក់ជាតិ ដាក់ចេញវិធាន ការយ៉ាងម៉ឺងម៉ាត់ តឹងរ៉ឹងជាងទៀតក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លង COVID-១៩។ នាយករដ្ឋមន្រ្តី បានស្នើ៖ គប្បីបន្តការត្រួតពិនិត្យឱ្យបានដិតដល់ការធ្វើដំណើរចេញចូល ទាំងនៅតាមផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវអាកាសជាដើម។ ជាពិសេស បន្តការឱ្យនៅដាច់ដោយឡែកប្រមូលផ្តុំ ត្រូវតាមការកំណត់ ទោះបីខាតបង់ថវិការដ្ឋយ៉ាងណាក៏ដោយ; រួមជាមួយនោះផងដែរ គឺមានការរៀបចំរបៀបឱ្យនៅដាច់ដោយឡែកយ៉ាងពិសេស សំខាន់បំផុតគឺឱ្យនៅដាច់ដោយឡែកក្នុងផ្ទះរបស់ខ្លួន ដោយធានាត្រូវតាមការណែនាំ អនុវត្តតាមបទបញ្ញតិ្តអំពីសុខាភិបាល និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍។ នាយករដ្ឋមន្រ្តី ក៏បានផ្តោតទៅលើការធានាសុវត្ថិភាពចំពោះកងជួរ គ្រូពេទ្យ វេជ្ជបណ្ឌិត ដែលបម្រើការបង្ការ ទប់ស្កាត់ ជំងឺឆ្លង COVID-១៩ ព្រមទាំងមុខសញ្ញណាដែលបម្រើការងារផ្សេងៗប្រឈមនឹងជំងឺឆ្លង។
នាយករដ្ឋមន្រ្តី សង្កត់ធ្ងន់៖ រយៈពេលពី២០-២៥ ថ្ងៃខាងមុខ គឺជាការសាកល្បងដ៏ធំចំពោះ ភាពជោគជ័យនៃដំណើរការបង្ការ ទប់ស្កាត់ជំងឺ ឆ្លងCOVID-១៩ នៅវៀតណាម។ អាស្រ័យហេតុនោះ “ទាមទារមានការប្តូរផ្តាច់ក្នុងកិច្ចការរបស់យើង” ជាមួយវិធានការព្រមៗគ្នា យ៉ាងសស្រាក់សស្រាំ រួមទាំងវិធានការរដ្ឋបាលផង មិនមែនត្រឹមតែទិសស្លោកប៉ុណ្ណោះទេ។ “យើងទាំងអស់គ្នាប្តូរផ្តាច់រួចហើយ តឹងរ៉ឹងហើយ តែគប្បីប្តូរផ្តាច់ តឹងរ៉ឹងជាងទៀត លើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះបក្សនិងប្រជាជន” នាយករដ្ឋមន្រ្តី ថ្លែងនិងគូសបញ្ជាក់៖ ការមូលមតិ សាមគ្គីរួមកម្លាំងក្នុងការទប់ស្កាត់ ដោយយកចិត្តទុកដាក់និងប្តូរផ្តាច់ ពិសេស គឺការសហការរបស់ប្រជាជននៅគ្រប់ច្រកផ្លូវចេញចូល មណ្ឌលតាំងទីលំនៅ តាមផ្ទះ គឺមានអត្ថន័យសំខាន់ណាស់ ក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លង COVID-១៩ បានយ៉ាងជោគជ័យ។
ដឹកនាំការងារបង្ការ ទប់ស្កាត់ងជំងឺឆ្លង COVID- ១៩ ក្នុងរយៈពេលខាងមុខ នាយករដ្ឋមន្រ្តី បានសំណូមពរ៖ នឹងបិទសេវាកម្មណាដែលមិនចាំបាច់ ដើម្បីកាត់បន្ថយជាអតិបរមាការជួបជុំគ្នាច្រើន ពិសេសគឺសេវាកម្ម ដូចជា៖ ភោជនីយដ្ឋាន និងខារ៉ាអូខេជាដើម។ ពុំនោះសោត ពិធីមង្គលការ បុណ្យសព ក៏ត្រូវកាត់បន្ថយការជួបជុំគ្នាច្រើនផងដែរ។ នាយករដ្ឋមន្រ្តី បានស្នើដល់មូលដ្ឋានសក្ការបូជា មិនត្រូវជួបជុំមនុស្សម្នាច្រើនឡើយ។ នាយករដ្ឋមន្រ្តី បានប្រគល់ភារកិច្ចដល់ភូមិភាគនីមួយៗ តាមដាននិងក្រើនរំលឹកបញ្ហានេះ ដើម្បីធានាសុខភាពប្រជាជន។
* មុននោះ នាព្រឹកថ្ងៃ ២០ ខែមីនា នៅខុទ្ទកាល័យមជ្ឈិមបក្ស ការិយាល័យនយោបាយ ក៏បានបើកសម័យប្រជុំស្តីពីការងារបង្ការ ទប់ស្កាត់ជំងឺឆ្លងCOVID-១៩ ក្រោមអធិបតីភាពអគ្គលេខា បក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង។
ក្រោយពីបានស្តាប់របាយការណ៍របស់គណៈ កម្មការទទួលបន្ទុកការងារបក្សនៃរដ្ឋាភិបាល យោបល់របស់សមមិត្តសមាជិកការិយាល័យនយោបាយ អគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង សរុបសេចក្តី៖ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លងរយៈពេលកន្លង បង្ហាញពីលក្ខណៈថ្លៃថ្នូរ និងអត្តចរិតដ៏ល្អប្រពៃនៃរបបយើង។ ដូច្នេះ ការងារដឹកនាំនិងចង្អុលការបានទាន់ពេលវាងវៃ ប្តូរផ្តាច់ ទូទាំងប្រព័ន្ធនយោបាយនិងទូទាំងប្រជាជន រួមគ្នាទប់ស្កាត់សម្រេចបានលទ្ធផលជាវិជ្ជមាន បានពិភពលោកវាយតម្លៃខ្ពស់ ប្រជាជនមានទំនុកចិត្ត គាំទ្រ និងសកម្មចូលរួម។
វិភាគពីការជះឥទ្ធិពលរបស់ជំងឺឆ្លង COVID-១៩ លើគ្រប់វិស័យសេដ្ឋកិច្ចសង្គម សន្តិសុខ-ការពារប្រទេស កិច្ចការបរទេស ទេសចរណ៍ ចិត្តសាស្រ្តសង្គម និងជីវភាពប្រជាជន។ល។ អគ្គលេខាបក្ស ប្រធានរដ្ឋ បញ្ជាក់ច្បាស់៖ ឆ្នាំ២០២០នេះ ប្រទេសជាតិមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិកាល ២០២០-២០២១ ឆ្នាំដំណើរការមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទីXIII របស់បក្ស។ល។ ហេតុដូច្នោះ គប្បីគិតគូរគម្រោង មានវិធានការសម្រាប់យូរអង្វែង នឹងបន្តការពង្រីកឧត្តមភាពក្នុងទូទាំងប្រព័ន្ធនយោបាយ និងធ្លុងមហាសាមគ្គីទូទាំងជនជាតិ ចិត្តមួយថ្លើមមួយ ប្រជាជនម្នាក់ៗជាយុទ្ធជនមួយរូប លើសមរភូមិប្រឆាំងជំងឺ ទប់ស្កាត់ឱ្យបានទាន់ពេល កាត់បន្ថយជាអតិបរមាពីប្រភពជំងឺឆ្លង អាទិភាពបង្កលក្ខណសម្បត្តិ ប្រភពធនធានមនុស្ស ដើម្បីបង្ក្រាបជំងឺឆ្លងតាមស្មារតី “ប្រយុទ្ធប្រឆាំងជំងឺ ដូចប្រយុទ្ធប្រឆាំងសង្គ្រាម”។
សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ត្រឹងក្វឹកទ្រុង ថ្លែងការណ៍ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្នុងការបង្កា ទប់ស្កាត់ជំងឺឆ្លង COVID-១៩ ជាមួយមន្ទីរ ផ្នែក និងខណ្ឌ ស្រុកទាំង៩។
* ព្រឹកថ្ងៃ ២៤/៣/២០២០ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនក្រុងកឹងធើ រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាយ បង្ការ ទប់ស្កាត់ជំងឺឆ្លង COVID-១៩ ជាមួយមន្ទីរ ផ្នែក និងខណ្ឌ ស្រុក ទាំង៩ផងដែរ។
ថ្លែងការណ៍ក្នុងអង្គប្រជុំ សមមិត្ត ត្រឹងក្វឹកទ្រុង គូសបញ្ជាក់៖ “ជំងឺឆ្លង COVID-១៩ មានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ សំណូមពរដល់ស្ថាប័ន អង្គភាព ភូមិភាគ ប្តូរផ្តាច់ប្រឆាំងនឹងជំងឺតាម “ស្មារតីសម័យសង្គ្រាម” អនុវត្តយ៉ាងម៉ឺងម៉ាត់ផែនការលេខ ៤៨ របស់គណៈកម្មាធិការប្រជាជនក្រុង ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង និងលិខិតចង្អុលការរបស់មជ្ឈិម”។ លេខាគណៈកម្មាធិការបក្សក្រុង ក៏បានអំពាវនាវ៖ ទូទាំងប្រព័ន្ធនយោបាយចូលរួមទប់ស្កាត់ជាមួយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។ តំបន់ណាដែលមានការធ្វេសប្រហែស នឹងដកហូតតំណែងអ្នកទទួលខុសត្រូវជាបន្ទាន់។ គ្រប់ស្ថាប័នព័ត៌មាន មហាជនបន្តធ្វើការផ្សព្វផ្សាយជាប្រចាំដល់ប្រជាជន។
លេខាគណៈកម្មាធិការបក្សក្រុង បានសំណូមពរដល់គណៈកម្មាធិការប្រជាជនក្រុង គិតគូរឡើងវិញ រួចនឹងស្នើឡើងក្រុមប្រឹក្សាប្រជាជន គប្បីទិញបន្ថែមឧបករណ៍ការពារ បរិក្ខារពេទ្យដែលចាំបាច់បំផុត ធានាដល់ការពិនិត្យព្យាបាល ពិសេសគឺឧបករណ៍ការពារសម្រាប់ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត។ ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ បានរាយការណ៍ដល់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ស្នើសុំប្តូរមូលនិធិដើម្បីអ្នកក្រ (ប្រាក់បៀវត្ស១ថ្ងៃ) ទៅជាមូលនិធិសម្រាប់បង្ការ ទប់ស្កាត់ជំងឺឆ្លងវិញ។ ក្រៅពីនេះ មន្ទីរឧស្សាហពាណិជ្ជកម្ម ក៏បានធានាទំនិញប្រើប្រាស់បម្រើដល់ប្រជាជន ដើម្បីកុំឱ្យកើនតម្លៃជាគំហុក។ ផ្នែកនីមួយៗគប្បីក្តោបក្តាប់ ពីកម្មករដែលត្រូវបញ្ឈប់ដោយសារផលិតកម្មពន្យាពេលមកពីជំងឺឆ្លង ធ្វើយ៉ាងណាដើម្បីដាក់ញត្តិស្នើសុំជួយឧបត្ថម្ភសមស្រប។ ត្រៀមរៀបចំបន្ថែមមណ្ឌលដាច់ដោយឡែកប្រមូលផ្តុំ និងចាត់ចែងទីតាំងនោះ ឱ្យច្បាស់លាស់។ ក្រៅពីនេះ នគរបាលក៏បានចាត់វិធានការយ៉ាងប្តូរផ្តាច់ចំពោះព័ត៌មានមិនពិត ការពារសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ល។
* ចាប់ពីម៉ោង ១៦-ម៉ោង១៧ ថ្ងៃ ២៤/៣/ ២០២០ មន្ទីរពហុព្យាបាលមជ្ឈិមកឹងធើ ធ្វើសមយុទ្ធ បង្ការ ទប់ស្កាត់ជំងឺឆ្លង COVID-១៩ តាមវិធីសាស្រ្ត បង្ការ ទប់ស្កាត់ជំងឺរបស់ក្រសួងសុខាភិបាល។
ការធ្វើសមយុទ្ធរួមមាន អនុវត្តវិធីសាស្រ្តទទួលអ្នកឆ្លងជំងឺ និងសង្ស័យឆ្លងជំងឺ ត្រូវបានតាក់តែង ដំណើរសាច់រឿងដែលអាចនឹងកើតមាន ដូច៖ ទទួលអ្នកជំងឺដែលមកពីផ្ទះ (ក្នុងក្រុងនៅខណ្ឌនិញកេវ) ទទួលអ្នកជំងឺ តាមរយៈលេខទូរស័ព្ទ ទទួលអ្នកជំងឺពេលមកពិនិត្យជំងឺនៅមន្ទីរពេទ្យ បញ្ជូនអ្នកជំងឺទៅកាន់ផ្នែកជំងឺគ្រុនក្តៅ។ ម្យ៉ាងទៀត វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាកក្នុងក្រុមធ្វើសមយុទ្ធ នឹងមានប្រតិកម្មរហ័សក្នុងការទប់ស្កាត់ ជំងឺឆ្លង COVID-១៩ ត្រូវបានបំពាក់មធ្យោបាយការពារយ៉ាងត្រឹមត្រូវ ដើម្បីទទួលអ្នកជំងឺទៅកាន់តំបន់ដាច់ដោយឡែកដែលសង្ស័យឆ្លងជំងឺ និងតំបន់ឱ្យនៅដាច់ដោយឡែកច្បាស់លាស់ ដើម្បីធានាកាត់បន្ថយជាអតិបរមា ស្ថានភាពអ្នកជំងឺ ប្រាស្រ័យទាក់ទងជាមួយបុគ្គលិកពេទ្យនិងសហគមន៍ កាត់បន្ថយកម្រិតទាបបំផុត លទ្ធភាពឆ្លងជំងឺ (ប្រសិនបើមាន)។
នាយកមន្ទីរពេទ្យ ង្វៀនមិញវ៉ូវ ឱ្យដឹង៖ គោលបំណងនៃការធ្វើសមយុទ្ធ គឺដើម្បីត្រួតពិនិត្យឆែកឆេរទាំងស្រុងទៅលើការងារត្រៀមលក្ខណៈរយៈ ពេលកន្លង អំពីមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារ និងធនធានមនុស្ស។ ពោលគឺបំពេញបន្ថែម និងធ្វើឱ្យសុក្រឹតរាល់បែបបទ តាមការណែនាំរបស់ក្រសួងសុខាភិបាល លើកកម្ពស់ភាពម្ចាស់ការ និងត្រៀមជាស្រេចរាល់ហេតុការណ៍ តាំងពីភាពសាមញ្ញដល់ស្មុគស្មាញ ក៏ដូចជាករណីពិសេស ដូចជាការធ្វើការវះកាត់លើអ្នកជំងឺមាន វិជ្ជមាន COVID-១៩។
ថ្ងៃ ២៥ ខែមីនា មន្ទីរពទ្យនឹងអនុវត្តត្រួតពិនិត្យ សីតុណ្ហភាព លើអ្នកដែលចេញចូលតាមខ្លោងទ្វារមន្ទីរពេទ្យ (រួមទាំងបុគ្គលិកពេទ្យផងដែរ) ដើម្បីកំណត់ដឹងករណីដែលសង្ស័យឆ្លងជំងឺ និងធ្វើការឱ្យនៅដាច់ដោយឡែកជាបន្ទាន់ កាត់បន្ថយជាអតិបរមា ចំនួនមនុស្សដែលប្រាស្រ័យទាក់ទងជាមួយករណីសង្ស័យឆ្លងជំងឺ ឬក៏អ្នកឆ្លងជំងឺតែម្តង។ ជាមួយស្មារតីត្រៀមជាស្រេច ក្នុងការទទួលនិងពិនិត្យព្យាបាលដល់អ្នកជំងឺ មន្ទីរពហុព្យាបាលមជ្ឈិមកឹងធើ មានគ្រប់មូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារនិងធនធានមនុស្ស ដោយធានាបម្រើការពិនិត្យព្យាបាល តាមកិច្ចចង្អុលការរបស់ក្រសួងសុខាភិបាល៕
យោង៖ ទីភ្នាក់ងារសារពត៌មានវៀតណាម - ប្រែសម្រួល៖លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។