ហ្វាឡឺវ ជាឃុំដែលមានជនជាតិខ្មែររស់នៅកុះកររបស់ក្រុងវីថាញ់ ខេត្តហូវយ៉ាង។ ឃុំសម្រេចបទដ្ឋានជនបទថ្មី គឺជាបុព្វបទដើម្បីជនរួមជាតិខ្មែរ មានលក្ខណៈឈានឡើងធ្វើមាន។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅហ្វាឡឺវ។
តាមបងគឹមទ្រុងយុង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំហ្វាឡឺវ ក៏ដូចជាឃុំជនបទថ្មីឯទៀតនៅតំបន់វាលរាបទន្លេគីវឡុងដែរ នោះគឺជារូបភាពឃុំហ្វាឡឺវដែលកំពុងរីកចម្រើន អំពីអគ្គិសនី ផ្លូវថ្នល់ សាលារៀន និងដំណាក់សុខាភិបាល។ ផ្ដើមពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសម្រេចរួចរាល់ ប្រជាជនមានលក្ខណៈដើម្បីលើកកម្ពស់ការរស់នៅស្របតាមលក្ខណៈគ្រួសារ ទន្ទឹមនឹងការជំនួយរបស់រដ្ឋ។ មានផ្លូវគមនាគមន៍ងាយស្រួលនិងបើកមូ៉តូពីផ្ទះដល់កន្លែងធ្វើការនៅតាមរោងចក្រ។ អាស្រ័យហេតុនោះ ការរកទទួលទានមានភាពងាយស្រួលបន្ថែម ទើបគ្រួសារទាំងនេះបានធូរធារជាងមុន” ។
បងង្វៀនង៉ុកឡើយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាឡឺវ មានប្រសាសន៍៖ “យើងខ្ញុំចាត់ទុកថាជនបទថ្មី គឺជាសន្ទុះថ្មីសម្រាប់ជនបទហ្វាឡឺវអភិវឌ្ឍន៍។ ជនបទថ្មី បានបង្កលក្ខណសម្បត្តិ ទទួលផលរបស់មាមីងក្នុងឃុំ ក៏ដូចជានៅទីក្រុង ខណៈពេលមានទឹកស្អាតនិងអគ្គិសនីប្រើប្រាស់។ កូនចៅ បានរៀននៅសាលាដែលសម្រេចបទដ្ឋានជាតិ។ ប្រជាជនមានការថែទាំសុខភាពគ្រប់គ្រាន់៘ គម្លាតទីក្រុងនិងជនបទកាន់តែខិតជិតជាងមុន។
លោកស្រីយ័ញធីយ៉ាក ជាកម្មាភិបាលចូលនិវត្តន៍រស់នៅក្នុងភូមិថាញ់ទ្រុង រៀបរាប់៖“ កាលនោះ ខ្ញុំនៅខ័ណ្ឌនិញកែវ ទីក្រុងកឹងធើ ប៉ុន្តែមានដី ឪពុកម្តាយចែកឱ្យនៅទីនេះ។ ខ្ញុំមានចំណាស់ ត្រូវលេបថ្នាំរាល់ថ្ងៃ និងឡើងពិនិត្យជំងឺរៀងរាល់ខែ ដូច្នេះ គួរតែជ្រើសនៅទីក្រុង។ ពេលឃើញផ្លូវចរាចរទៅមកងាយស្រួល បើកម៉ូតូប្រមាណ១០នាទីដល់ទីក្រុង វីថាញ់ហើយ ដូច្នេះខ្ញុំសម្រេចចិត្តរស់នៅទីនេះ។
បងង្វៀនង៉ុកញើុ រៀបរាប់៖ ខែមេសា ឆ្នាំ ២០២០ ហ្វាឡឺវលូវត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មីគម្រប់មួយឆ្នាំ។ លទ្ធផលដែលសម្រេចបានពីជនបទថ្មីយ៉ាងច្រើន ប៉ុន្តែនៅតែមានបញ្ហាប្រឈម ដែលគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនហ្វាឡឺវ បន្តខិតខំអភិរក្សនិងលើកកម្ពស់គុណភាពជនបទថ្មី៕
ហាថាញ់-លេងមី