ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/03/2020 - 14:15

កសាង​ផ្ទះ​មេត្តា​ធម៌​១​៣​៥​ខ្នង​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ

 មីង​ឡឹម​ធីផេន (ខាង​ឆ្វេង​) នៅ​ឃុំ​វិញ​ត្រា​ចដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ មាន​ក្ដី​រីក​រាយ​យ៉ាង​ខ្លាំង​ខណៈ​ពេល​បាន​ឧប​ត្ថម្ភ​ផ្ទះ​មេត្តា​ធម៌​។​

បាក​លីវ​៖  តាម​ប្រ​សាសន៍​ លោក​ត្រឹង​ហ្វាង​យៀង ប្រ​ធាន​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ ឆ្នាំ​២​០២​០ គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ ចលនា​កសាង​ផ្ទះ​មេត្តា​ធម៌​បាន​៥០ខ្នង​។​ តាំង​ពីដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ គ្រប់​ភូមិ​ភាគ​បាន​កសាង​សម្រេច​និង​ប្រ​គល់​ជូន​ផ្ទះ​ចំ​នួន​៣​០ខ្នង​ដល់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ នៅ​២​០ខ្នង​ទៀត​នឹង​កសាង​សម្រេច​ក្នុង​ខែមេសា​ ដើម្បី​មាមីង​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រ​កប​ដោយ​ក្ដី​សោ​មនស្ស​រីក​រាយ​ និង​សុខ​ដុម​រមនា។​

ដោយ​ឡែក​ឆ្នាំ​២​០១​៩​ គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ បាន​ប្រ​គល់​ជូន​ផ្ទះ​មេត្តា​ធម៌​ចំ​នួន​៨​៥​ ខ្នង​ដល់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ។​ ចំ​នួន​ទឹក​ប្រាក់​កសាង​ផ្ទះ​ខាង​លើ អា​ស្រ័យ​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​ ខ្នះ​ខ្នែង​ចលនា​សប្បុរ​ស​ជន​ ក្រុម​ហ៊ុន​សហគ្រាស​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​រួម​វិភាគ​ទាន​។​ មធ្យម​ភាគ​ក្នុង​ផ្ទះ​មួយ​ខ្នង​ៗ​មាន​តម្លៃ​ពី៣​០ដល់​ ៥​០ លាន​ដុង​៕​

                                                       យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មីង​ឡឹម​ធីផេន