ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/03/2020 - 14:15

នាយក​រដ្ឋមន្រ្តី​អំ​ពាវ​នាវ​ស្មារតី​ "ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​" ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ COVID-១៩​

ក្រសួង​សុខា​ភិបាល​ អំ​ពាវ​នាវ​ស្វែង​រក អ្នក​ដំណើរ​តាម​ជើង​យន្ត​ហោះ​ចំ​នួន​៨​ មាន​អ្នក​ឆ្លង​ជំងឺ​ COVID-១​៩​

  នាយ​ក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹនភុក ថ្លែង​យោបល់​ក្នុង​ពិធី​បំ​ផុស​ចលនា​។​ រូប​ថត​ VGP/ក្វាង​ហ៊ីវ។​

ព្រឹក​ថ្ងៃ​ ១​៧​ ខែមីនា​ នាយក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹនភុក អញ្ជើញ​ចូល​រួម​និង​ថ្លែង​យោបល់​នៅក្នុង​ពិធី​បំ​ផុស​ទូទាំង​ប្រ​ជា​ជន​គាំ​ទ្របង្ការ​ ទប់ស្កាត់​ជំងឺ​ COVID-១​៩​ អា​ស្រ័យ​គណៈ​កម្មា​ធិការ​មជ្ឈិម​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​រៀប​ចំ​។​

ថ្លែង​យោបល់​នៅ​ក្នុង​ពិធី​នេះ​ នាយក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹនភុក បញ្ជាក់​ច្បាស់​ថា​ វៀត​ណាម​ចំ​ពោះ​មុខ​ កំ​ពុង​ឋិត​នៅ​នឹង​ពេល​វេលា​យ៉ាង​សំ​ខាន់​ កំ​ពុង​ប្រ​ឈម​មុខ​នឹង​មហា​រោគ​រាល​ដាល​ជំងឺ​ COVID-១​៩​ មាន​វិសាល​ភាព​ទូទាំង​សកលលោក​។​ ក្នុង​រយៈ​កាល​ជាង​២​ខែក​ន្លង ទូទាំង​បក្ស​ ទូទាំង​កង​ទ័ព​ប្រ​ជា​ជន​បាន​ស្រប​ចិត្ត​ រួម​កម្លាំង​ ចូល​រួម​យុទ្ធ​នាការ​បង្ការ​ ទប់ស្កាត់​រោគ​រាល​ដាល​ដោយ​មាន​ទំ​ហំ​ធំ​ដែល​មិន​ធ្លាប់​មាន​តាំង​ពីមុន​មក​។​ យើង​គ្រប់​គ្រង​បាន​ល្អ​ស្ថាន​ភាព​ឆ្លង​រាល​ដាល​ក្នុង​សហគម​ន៍ ផ្សព្វ​ផ្សា​យព្រម​ៗ​គ្នា​នៅ​រាល់​វិធាន​ ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ថែទាំ​និង​ព្យា​បាល​ជំងឺ​បាន​ល្អ​ ប្រ​ទះ​ឃើញ​ទាន់​ពេល​ និង​ផ្សព្វ​ផ្សា​យប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​និង​ការ​គាំ​ទ្រយ៉ាង​ពេញទំ​ហឹង​របស់​ប្រ​ជា​ជន​។​ លោក​នាយ​ក​រដ្ឋ​មន្រ្តី​ មាន​ប្រ​សាសន៍​៖ ជ័យ​ជម្នះ​ដំបូង​បង្ហាញ​ពីឆន្ទៈ​ឯក​ភាព​ក្នុង​ទូទាំង​បក្ស​ ទូទាំង​កង​ទ័ព​ ទូទាំង​ប្រ​ជា​ជន​យើង​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​មហា​រោគ​រាល​ដាល​លើស្មារតី​ "ប្រ​ឆាំង​ជំងឺ​ដូច​ប្រ​ឆាំង​សង្គ្រាម​" លើស្មារ​តី​ "ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់​"។​ យើង​អាចនឹង​អះ​អាង​ថា​ វៀត​ណាម​គ្រប់​សមត្ថ​ភាព​ ប្រ​ភព​កម្លាំង​ ឆន្ទៈ​ និង​បទ​ពិសោធន៍ ដើម្បី​គ្រប់​គ្រង​រោគ​រាល​ដាល​។​ បក្ស​និង​រដ្ឋ​បាន​ដាក់​បញ្ហា​សុខ​ភាព​ប្រ​ជា​ជន​ជាបញ្ហា​សំ​ខាន់​បំ​ផុត​ ជាអា​ទិភាព​ចម្បង​ក្នុង​ការ​អនុវត្ត​ទិស​ដៅ​ដឹក​នាំ​ គ្រប់​គ្រង​សេដ្ឋ​កិច្ច​-សង្គម​របស់​ប្រ​ទេស​ជាតិ​។​

នាយ​ក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹនភុក ចូល​រួម​ជាមួយ​តំ​ណាង​ទាំង​ឡាយ​ដើម្បី​ធ្វើ​សាក្សី​ដល់​អង្គ​ការ​និង​បុគ្គ​លដែល​បរិច្ចាគ​ដើម្បី​គាំ​ទ្រការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ COVID-១​៩​

ជំនួស​មុខ​ឱ្យ​បក្ស​និង​រដ្ឋ​ នាយ​ក​រដ្ឋ​មន្រ្តី​ អំ​ពាវ​នាវ​ដល់​ជន​រួម​ជាតិ​ សម​មិត្ត​និង​យុទ្ធ​ជន​ទូទាំង​ប្រ​ទេស​ ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពីសម​ត្ថ​ភាព​ អនុ​វត្ត​វិធាន​ការ​ប្តូរ​ផ្តាច់​ ដើម្បី​បង្រ្កាប​មហា​រោគ​រាល​ដាល​ ខិត​ខំ​បន្ត​ការ​រក្សា​ជីវភាព​ សេដ្ឋ​កិច្ច​-សង្គម​ធម្ម​តា​ សុវត្ថិ​ភាព​។​ ដើម្បី​ធ្វើ​បាន​ល្អ​នូវ​ប្រ​ការ​ទាំង​នេះ​ គប្បី​មាន​ការ​ចូល​រួម​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ និង​ទូទាំង​មជ្ឈ​ដ្ឋាន​ក្នុង​សង្គម​ ពិសេស​គឺ​ការ​ប្រុង​ប្រ​យ័ត្ន​ស្មារ​តី​អនុ​វត្ត​របស់​ប្រ​ជា​ជន​គ្រប់​រូប​ចំ​ពោះ​សេច​ក្តី​កំ​ណត់​ ការ​ផ្តល់​អនុ​សាសន៍​របស់​ស្ថាប័ន​សុខា​ភិបាល​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ជាមួយ​នឹង​ស្មារ​តី​ប្រ​ជា​ជន​គ្រប់​រូប​ គឺ​ជាយុទ្ធ​ជន​លើស​មរភូមិ​បង្ការ​ ទប់ស្កាត់​រោគ​ គ្រប់​សង្កាត់​ ឃុំ​ ភូមិ​ កង​សេនា​ជន​ ពុំ​នោះ​សោ​ត គ្រួ​សារ​នីមួយ​ៗ​គឺ​ជាកំ​ពែង​ការ​ពារ​បង្ការ ​ទប់ស្កាត់​រោគ​រាល​ដាល​។​

យោង​តាម​គណៈ​កម្ម​ការ​ចាត់​តាំង​ មក​ទល់​នឹង​ពេល​បំ​ផុស​ចលនា​ មាន​អង្គ​ភាព​ សប្បុរ​ស​ជន​ជាង​ ៣​០ បាន​ចុះ​ឈ្មោះ​ឧប​ត្ថម្ភ​ប្រាក់​ជាង​ ២​៣​០ ពាន់​លាន​ដុង​។​ នៅ​ក្នុង​ពិធី​នេះ​ នាយ​ក​រដ្ឋ​ មន្រ្តី​ និង​អ្នក​តំ​ណាង​ទាំង​ឡាយ​      បាន​ឧប​ត្ថម្ភ​ប្រាក់​ដោយ​ផ្ទាល់​សម្រាប់​ការ​ងារ​បង្ការ​ ទប់ស្កាត់​ជំងឺ​ COVID-១​៩​។​

ពេល​វេលា​រៀប​ចំ​ការ​ចលនា​រៃអង្គាស​ប្រាក់​ តាម​ការ​គ្រោង​ទុក​គឺ​ ៤​៥ថ្ងៃ​ ចាប់​ពីថ្ងៃ​គណៈ​អធិបតីនៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ប្រ​កាស​អំ​ពាវ​នាវ​ (ចាប់​ពីថ្ងៃ​ ១​៧​/៣​- ៣​០/៤​/២​០២​០)។​

* ក្រសួង​សុខា​ភិបាល​ ទើប​មាន​សេច​ក្តី​ប្រ​កាស​ស្វែង​រកអ្នក​ដំណើរ​តាម​ជើង​យន្ត​ហោះ​ចំ​នួន​៨​ មាន​អ្នក​ឆ្លង​ជំងឺ​ COVID-១​៩​។​ ៨​ជើង​ហោះ​ ហើរ​ក្នុង​ប្រ​ទេស​និង​អន្តរជាតិ​ ធ្វើ​ដំណើរ​មក​កាន់​ហាណូយ​ ក្រុង​ហូជីមិញ​ ចាប់​ពីថ្ងៃ​ ៤​ ខែមីនា​ ដល់​ថ្ងៃ​ ១​៥​ ខែមីនា​ អ្នក​ដំណើរ​ទាំង​នេះ​ត្រូវ​បាន​កំ​ណត់​ថា​ មាន​រោគ​សញ្ញា​ជំងឺ​COVID-១​៩​។​ ហេតុ​នេះ​ អ្នក​ដំណើរ​ណាដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នេះ​ គប្បី​ទំ​នាក់​ទំ​នង​ជាបន្ទាន់​ជាមួយ​នឹង​មជ្ឈ​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​នៅ​តាម​ខេត្ត​ ក្រុង​ ដើម្បី​ទទួល​បាន​ការ​ណែនាំ​តាម​ដាន​សុខ​ភាព​។​

ជើង​ហោះ​ហើរ​ទាំង​ ៨​ រួម​មា​ន៖

១​. VJ 826 របស់​Vietjet Air ពីម៉ាឡេស៊ី​ មក​កាន់​ក្រុង​ហូជីមិញ​ ថ្ងៃ​៤​ ខែមីនា​។​

២​. TK 162 របស់​Turkey Airlines ពីIstanbul មក​កាន់​ក្រុង​ហូជីមិញ​ ថ្ងៃ​៨​ ខែមីនា​។​

៣​. QH 1521 របស់​Bamboo Airways ពីក្រុង​ហូជីមិញ​ ទៅ​កាន់​ភូក្វឹ​ក ថ្ងៃ​៩​ ខែមីនា​។​

៤​. QR 970 របស់​Qatar Airways ពីDoha មក​ក្រុង​ហូជីមិញ​ ថ្ងៃ​១​០ ខែមីនា​។​

៥​. SU 290 Aeroflot ពីMoscow មក​កាន់​ ហាណូយ​ ថ្ងៃ​១​៣​ ខែមីនា​។​

៦​. QH 1524 របស់​Bamboo Airways ពីភូក្វឹ​ក ទៅ​ក្រុង​ហូជីមិញ​ ថ្ងៃ​១​៣​ ខែមីនា​។​

៧​. SQ 176 របស់​Singapore Airlines ពីសិង្ហ​បូរី​ មក​កាន់​ណូយបាយ​ ថ្ងៃ​១​៥​ ខែមីនា​។​

៨​. TG 564 របស់​Thai Airways ពីបាង​កក ប្រ​ ទេស​ថៃ​ មក​កាន់​ណូយបាយ​ ថ្ងៃ​១​៥​ ខែមីនា​។​

ក្នុង​នោះ​ មាន​អ្នក​ជំងឺ​ទី៥​៤​ សញ្ជាតិ​ឡាតវី បាន​ធ្វើ​ដំណើរ​ជើង​ហោះ​ហើរ​ចំ​នួន​៣​ រួម​មា​ន៖ TK 162, QH 1521 និង​ QH 1524។​ ជើង​ហោះ​  ហើរ​ VJ 826 ត្រូវ​បាន​កំ​ណត់​ថា​ មាន​អ្នក​ដំណើរ​ មាន​រោគ​សញ្ញា​ឆ្លង​ជំងឺ​ COVID-១​៩​ គឺ​អ្នក​ជំងឺ​ទី ៦​១​របស់​វៀត​ណាម​។​ ជើង​ហោះ​ហើរ​  QR970 អ្នក​ដំណើរ​ជន​ជាតិ​ឆែក​ អា​យុ​៥​៣​ឆ្នាំ​ វិជ្ជមាន​មេរោគ​  Covid-១​៩​ ជាអ្នក​ជំងឺ​ទី៥​៣​ នៅ​វៀត​ណាម​៕​ 

            យោង​៖ http://chinhphu.vn និង​ vietnamnet.vn-មុនី

ចែករំលែកអត្ថបទ