ចង្កោមផ្លែមាក់ប្រាងពណ៌លឿងទុំ ត្រូវបានព្យួរលក់តាមបណ្តោយដងផ្លូវជាតិលេខ៥៤ គួរឱ្យចាប់អារម្មណ៍អ្នកដំណើរ។ នៅរដូវក្តៅ រសជាតិផ្អែមនៃផ្លែមាក់ប្រាងស្រស់ជួយកាត់បន្ថយកម្ដៅបានយ៉ាងលឿន។ អ្នកដែលចូលចិត្តទឹកកក អាចជ្រើសមាក់ប្រាងលាយស្ក បន្ថែមទឹកបន្តិចដើម្បីធ្វើឱ្យផ្លែមាក់ប្រាងមានភាពផ្អែមនិងក្រអូបឆ្ងាញ់។
អ្នកលក់ណែនាំប្រភេទផ្លែមាក់ប្រាងច្របល់ស្ករ។
បងលីហៅថាញ់ ដាំដើមមាក់ប្រាង២កុង មានអាយុជាង១០ឆ្នាំ នៅភូមិដុងហ៊ឹង ឃុំដុងថាញ់ ក្រុងប៊ិញមិញ ខេត្តវិញឡុង ប្រៀបធៀប៖ ឆ្នាំនេះ លក់មិនបានថ្លៃដូចឆ្នាំមុនទេ ប៉ុន្តែផ្លែច្រើនជាង។ អាស្រ័យថែទាំល្អទើបចម្ការរបស់បងមានដើមខ្លះផ្តល់ទិន្នផលប្រហែល៣០០គីឡូក្រាម។ មួយគីឡូក្រាមៗផ្លែមាក់ប្រាងលក់ដុំនៅនឹងចម្ការឱ្យឈ្មួញ តម្លៃ២៥.០០០ដុង/គីឡូក្រាម។ លក់រាយតាមបណ្តោយផ្លូវជាតិ៥៤ បានតម្លៃជិត៤០.០០០ដុង/គីឡូក្រាម។ ដូច្នេះ មួយដើមមាក់ប្រាងរបស់បងថាញ់រកបានប្រហែល៧លានដុង។
តាមបងស្រី យ៉ាងធីងៀហា ធ្វើការនៅការិយាល័យគណៈកម្មាធិការប្រជាជនទីប្រជុំជនប៊ិញមិញ ចាស់ៗដែលរស់នៅតំបន់ដាំមាក់ប្រាងច្រើនជាងគេនៅប៊ិញមិញ គឺដុងថាញ់ បានរៀបរាប់ថា ដើមមាក់ប្រាងត្រូវបានគេហៅថាស្វាយព្រៃ ដូច្នេះមានភាព រឹងមាំណាស់ កម្លាំងថែទាំក៏តិច។ ក្រោយពីប្រមូលផល គ្រាន់តែដាក់ជីបន្តិចបន្តួច រដូវប្រាំងស្រោចទឹកឱ្យតែគ្រប់គ្រាន់គឺបានហើយ ហេតុនោះផ្ទៃដីដាំមាក់ប្រាងមួយថ្ងៃៗកាន់តែកើនឡើង។
ផ្លែមាក់ប្រាងត្រូវបានគេដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៥៤
មានតម្លៃថោកជាងនៅលើជម្រាលស្ពានកឹងធើ។
អ្នកដាំចម្ការមួយចំនួននៅដុងថាញ់ ដាំមាក់ប្រាង កណ្តាលភ្លឺអណ្តូងដាំក្រូចថ្លុងក្បែរមាត់ទឹក។ បងស្រីលីធីសៅ ក៏រស់នៅក្នុងភូមិហ្វាថាញ់ បានឱ្យដឹង៖ “ក្រោយពីប្រមូលផលក្រូចលក់ក្នុងឱកាសបុណ្យ ចូលឆ្នាំវៀតណាម ខ្ញុំក៏ចាប់ផ្តើមលក់ផ្លែមាក់ប្រាងវិញ។ ដោយសារតែផ្ទះនៅក្បែថ្នល់ ទើបខ្ញុំជ្រើសយកផ្លែមាក់ប្រាងណាទុំៗដើម្បីកាត់លក់រាយ។ ក្នុងមួយគីឡូក្រាមខ្ញុំចំណេញប្រហែល១០.០០០ដុង បើប្រៀបនឹងថ្លឹងឱ្យឈ្មួញ។ ដោយសារតែចម្ការតូចខ្ញុំលក់រាយបានប្រាក់ច្រើនជាង”។ ថ្ងៃណាលក់មិនដាច់ អ្នកទិញតិច បងស្រីសៅ បកយកសាច់ផ្លែ មាក់ប្រាង ច្របល់ស្ករក្រាម ល្ង ហើយដាក់ក្នុងប្រអប់ដើម្បីលក់។ រសជាតិជូរឆ្ងាញ់របស់ផ្លែមាក់ប្រាង និងស្ករក្រាម ដាក់ទឹកកកចូល ទៅជាភេសជ្ជៈមួយ ប្រភេទយ៉ាងឆ្ងាញ់ គួរឱ្យចង់ពិសា។
ជាមួយនឹងតម្លៃនាបច្ចុប្បន្ន ផ្លែមាក់ប្រាងជាដំណាំ ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់អ្នកចម្ការនៅដុងថាញ់។ នៅទីនេះមានឈ្មួញខ្លះប្រមូលទិញផ្លែមាក់ប្រាង ដើម្បីលក់នៅទីក្រុងហូជីមិញ។ ដោយឡែកអ្នកលក់ដូរកំប៉ិកកំប៉ុក ក៏ទិញផ្លែមាក់ប្រាងយកទៅលក់រាយឯកឹងធើ ត្រាវិញ៘ ក៏រកបានប្រាក់ចំណូលផងដែរ។ មាក់ប្រាងមាន២ប្រភេទ គឺផ្អែមនិងជូរ ដូច្នេះពេលទិញអតិថិជនគួរជ្រើសរើស៕
ហាថាញ់-លេងមី