អាងយ៉ាង ជាខេត្តមានទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ខាងយោធា ការពារប្រទេសនៃតំបន់តីណាមបូ។ ឆ្នាំកន្លងហើយ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង មានគោលការណ៍ វិធានការដឹកនាំ ចង្អុលការកម្លាំងកងទ័ពការពារព្រំដែនខេត្ត ពង្រីកតួនាទីទទួលខុសត្រូវក្នុងការគ្រប់គ្រង ការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែនជាតិ កសាងជំហរយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនក្នុងជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់នឹងជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំ។
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង ជួយប្រជាជនកសាងស្ពានជនបទថ្មី។
ដោយយល់ច្បាស់ពីខ្លឹមសារ ចំណុចសំខាន់នៃការចាត់តាំង "ទិវាការពារព្រំដែនទូទាំងប្រជាជន" គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត បានដឹកនាំ ចង្អុលការដល់គណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈ ផ្នែក អង្គការមហាជនខេត្តគ្រប់លំដាប់ថ្នាក់ ដាក់ចេញនូវវិធានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងការការពារប្រទេស-សន្តិសុខនៅតំបន់ព្រំដែន លើកទឹកចិត្ត អប់រំបានទាន់ពេលដល់ជនរួមជាតិក្នុងខេត្តនិយាយរួម និងប្រជាជននៅតំបន់ព្រំដែននិយាយដោយឡែក សកម្មចូលរួមកសាងនិងការពារព្រំដែនរឹងមាំ ជាមួយនឹងទិសស្លោក "ទាំងអស់គ្នាឆ្ពោះទៅកាន់ព្រំដែន"។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការដល់កងកម្លាំងកងទ័ពការពារព្រំដែន សហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជន កងកម្លាំងឈរជើងលើភូមិសាស្រ្ត ធ្វើឱ្យបានល្អការផ្សព្វផ្សាយនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ សេចក្តីកំណត់របស់ភូមិភាគ ផ្សព្វផ្សាយឯកសារច្បាប់អំពីលក្ខន្តិកៈតំបន់ព្រំដែនផ្សារភ្ជាប់នឹងផ្សព្វផ្សាយនូវខ្លឹមសារចំនួន៥ "ទិវាការពារព្រំដែនទូទាំងប្រជាជន" បទបញ្ជាលេខ០១/CT-TTg ចុះថ្ងៃ៩-១-២០១៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល "ស្តីពីការចាត់តាំងចលនាទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី"...។
បញ្ជ្រាបទិសស្លោក "ប្រជាជនម្នាក់ៗគឺជាបង្គោលព្រំដែនរស់មួយ" នៅតំបន់ព្រំដែន កងទ័ពការពារព្រំដែនខេត្តបានសហការជាមួយនឹងមន្ទីរ គណៈ ផ្នែក អង្គការមហាជន និងរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយអនុវត្តការចលនាទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែនជាតិ។ ឆ្លងតាមរយៈនោះ បានប្រទះឃើញនូវទម្រង់ របៀបធ្វើមានគំនិតច្នៃប្រតិដ្ឋជាច្រើន ដូច៖ "ក្រុមស្វ័យគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនជាតិ" "ក្រុមនារីស្វ័យគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនជាតិ" "ក្រុមស្វ័យគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ភូមិ អនុសង្កាត់" និងចលនា "យុវជនធ្វើម្ចាស់ព្រំដែន"។ល។ នៅតាមស្រុក ទីរួមខេត្ត ក្រុង នៅរក្សាក្រុមស្វ័យគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនជាប្រចាំបាន៩៨ក្រុម ក្នុងចំណោមអនុសង្កាត់ ភូមិជាប់ព្រំដែនចំនួន៧៣ និងមានគ្រួសារប្រជាជន ៨៥៥/៨៥៥មានដីផលិតជាប់ព្រំដែន ចុះហត្ថលេខាជាមួយនឹងកងទ័ពការពារព្រំដែននិងរដ្ឋអំណាចភូមិភាគ ចូលរួមការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមភូមិ អនុសង្កាត់តំបន់ព្រំដែន។ មកទល់ពេលនេះ គណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុងតំបន់ព្រំដែន បានចេញសេចក្តីសម្រេចទទួលស្គាល់សមូហភាពចំនួន៥១ គ្រួសារចំនួន១.២៨៧ បុគ្គលចំនួន១.៥៨៨នាក់ និងក្រុមអ្នករត់ម៉ូតូឌុប៨ក្រុម ចុះឈ្មោះចូលរួមការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែនជាតិ បង្កើតប្រអប់សំបុត្របានចំនួន២១ ដើម្បីបរិហារបទល្មើសនៅតាមភូមិសាស្រ្តមាន ប្រជាជនស្នាក់នៅតំបន់ព្រំដែន។
ក្រៅពីនោះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការកងទ័ពការពារព្រំដែនខេត្តអនុវត្តព្រមៗគ្នានូវវិធានការការពារព្រំដែន អនុវត្តបានល្អការការពារព្រំដែន និងត្រៀមលក្ខណៈប្រយុទ្ធ។ កងកម្លាំងនិងប្រជាជនក្នុងខេត្តប្តេជ្ញារក្សាលំនឹងឯករាជ្យ អធិបតេយ្យ បូរណភាពផែនដី ដោះស្រាយរួចរាល់ចំពោះស្ថានការណ៍កើតមានតាមខ្សែបន្ទាត់ព្រំដែន មិនទុកឱ្យបាត់សិទ្ធិម្ចាស់ការ ចៃដន្យ សហការក្តោបក្តាប់ស្ថានភាព ម្ចាស់ការតស៊ូបង្ក្រាបឧក្រិដ្ឋកម្ម តស៊ូបំបែកនូវសំណុំរឿងពិសេស រឿងក្តីសំខាន់ៗទាក់ទងដល់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ៕
យោង៖ http://www.bienphong.com.vn -វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។