|
លោកដាវពិសិដ្ឋ លេខាសាខាបក្ស និងជាប្រធានភូមិថើយត្រឿង១។ |
អាយុ៧០ឆ្នាំប្លាយ បម្រើការងារក្នុងភូមិជាង៣៥ឆ្នាំ។ រយៈពេលជាច្រើនឆ្នាំកន្លង គាត់បានប្រជាជនជឿទុកចិត្ត បោះឆ្នោតធ្វើជាប្រធានភូមិ។ ជាច្រើនអាណត្តិមកនេះ គាត់បានបក្ខជនជឿទុកចិត្តបោះឆ្នោតធ្វើជាលេខាសាខាបក្សភូមិ។ នោះគឺលោកដាវពិសិដ្ឋ លេខាសាខាបក្ស និងជាប្រធានភូមិថើយត្រឿង១ ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ។
ភូមិថើយត្រឿង១ មានគ្រួសារជនរួមជាតិខ្មែររស់នៅជិត៨០%។ ពីមុនថើយត្រឿង១ជាភូមិលំបាកណាស់ ចំណុះកម្មវិធី១៣៥ ជីវភាពប្រជាជននៅជួបការលំបាកច្រើន។ ហេតុនោះ លោកដាវពិសិដ្ឋ រួមជាមួយនឹងរដ្ឋអំណាចភូមិភាគបញ្ចេញកម្លាំងចលនា ដឹកនាំមាមីងខំប្រឹងពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ។ ឆ្លងតាមរយៈសាខាបក្ស គណៈកម្មការប្រជាជនភូមិ មានគ្រួសារខ្មែរក្រីក្រជាច្រើនបានបុលទុន ឧបត្ថម្ភចិញ្ចឹមសត្វ និងមានពលករជាច្រើនបានឧទ្ទេសនាមការងារធ្វើ។ អាស្រ័យហេតុនោះ ចំនួនគ្រួសារក្រីក្រក្នុងភូមិត្រូវបានកាត់បន្ថយជាលំដាប់។ "ឥឡូវ ភូមិថើយត្រឿង១នៅមានគ្រួសារក្រីក្រចំនួន៤ គ្រួសារប្រកៀកបន្ទាត់ក្រចំនួន៣។ ជាងនេះទៅទៀត ថើយត្រឿង១គ្មាននៅជាភូមិលំបាកខ្លាំងដូចមុនទៀតឡើយ" លោកដាវពិសិដ្ឋ បានឱ្យដឹងដូច្នេះ។
គ្រួសារអ្នកមីងថាច់ធីសាវ៉ាន់ ជាគ្រួសារមួយឋិតក្នុងចំណោមគ្រួសារក្រីក្រក្នុងភូមិ អ្នកមីងចែករំលែក៖ "គ្រួសារខ្ញុំអរគុណពូសិដ្ឋខ្លាំងណាស់។ គាត់តែងមកដល់ផ្ទះលើកទឹកចិត្តប្តីប្រពន្ធខ្ញុំឱ្យខំប្រឹងធ្វើការរកស៊ី ឧបត្ថម្ភគ្រួសារខ្ញុំបុលទុនដាំដុះនិងចិញ្ចឹមសត្វ ឧទ្ទេសនាមការងារធ្វើដល់កូនខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងជួយខ្នះខ្នែងធ្វើលិខិតស្នាមដើម្បីគ្រួសារខ្ញុំបានរដ្ឋសង់ "ផ្ទះមហាសាមគ្គី"ជូន។ គ្រួសារខ្ញុំ ឥឡូវចាកផុតពីភាពក្រីក្រ។ល។ មាមីងខ្មែរក្នុងភូមិនេះ អ្នកណាក៏គោរពរាប់អានពូដែរ។
ខ្ញុំនៅចាំបានថា ថ្ងៃដែលខ្ញុំទៅដល់ភូមិថើយតឿង១ សម្លឹងគាត់ស្មានថាជា"កសិករជើងចាស់"។ ប៉ុន្តែបន្ទាប់ពីសំណេះសំណាលជាមួយគាត់ ខ្ញុំក៏ចាប់ភ្លឹកភ្លាម ក្រៅពីរូបភាពនៃកសិករម្នាក់ស្មោះត្រង់ គាត់ក៏ជាលេខាមួយរូបជិតដិតប្រជាជននិងគិតគូរជីវភាពឱ្យប្រជាជន។ លោកពិសិដ្ឋ សំណេះសំណាល៖ "ជីវភាពមាមីងខ្មែរនៅជួបការលំបាកច្រើន ម៉្លោះហើយសម្រេចចិត្តចូលនិវត្តន៍ពុំកើត។ ខ្ញុំអាយុច្រើនហើយ សុខភាពកាន់តែអន់ថយ។ល។ ប៉ុន្តែពេលបក្សនៅត្រូវការ ប្រគល់ការងារ មាមីងនៅមានទំនុកចិត្ត ខ្ញុំក៏ខិតខំបម្រើតួនាទីលេខាសាខាបក្ស និងជាប្រធានភូមិដោយអស់ពីចិត្ត។ល។"។
លោកឡេក្វឹកវៀត អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ចែករំលែក៖ "ក្នុងរយៈកាលបំពេញការងារ ពូដាវពិសិដ្ឋ តែងប្រកៀកស្មានឹងភូមិភាគរួមនឹងសាខាបក្សលើកទឹកចិត្តប្រជាជនខ្នះខ្នែងចូលរួមកសាងបក្ស កសាងរដ្ឋអំណាច។ ពូតែងស្តាប់យោបល់ប្រជាជន អនុវត្តល្អតួនាទីជាស្ពានតភ្ជាប់រវាងប្រជាជន និងបក្ស រដ្ឋអំណាច ។ល។ មិនត្រឹមតែជាបក្ខជន ជាលេខាសាខាបក្សគំរូប៉ុណ្ណោះទេ ពូនៅទាំងជាគំរូក្នុងការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបទហូជីមិញទៀតផង"៕
ថាញ់ឡុង-មុនី