កំសាន្ត រឿងពីនេះពីនោះ

24/02/2020 - 15:55

ភាព​អស្ចារ្យ​អណ្ដូង​បុរាណអា​យុ​២​.០​០​០​ឆ្នាំ​

អណ្ដូង​បុរាណនៅ​ឃុំ​យ៉អាង​  ស្រុក​យ៉លិញ (ខេត្ត​ក្វាង​ត្រី​) ជា​សំ​ណង់​នាំ​ទឹក​សម្រាប់​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​ ផលិត​កម្ម​ជូន​ប្រ​ជា​ជន​រស់​នៅ​លើ​ភូមិ​ភាគ​។​ នេះ​ក៏​ជា​កេរ​ដំ​ណែល​មាន​តម្លៃ​ផ្នែក​ខាង​ការ​ស្រាវ​ជ្រាវ​បុរាណវិទ្យា​ វប្បធម៌​សិល្បៈ​ដែល​មនុស្ស​សម័យ​អា​ណា​ចក្រ​ចម្ប៉ា​ច្នៃ​ប្រតិដ្ឋ​កសាង​ឡើង​។​ តាម​គិត​ប៉ាន់​ស្មាន​ អណ្ដូង​បុរាណ(រូប​) នៅ​ឃុំ​យ៉អាង​នេះ​មាន​អា​យុ​កាល​ជាង២០០០ឆ្នាំ។

​ អណ្ដូង​បុរាណ ​បាន​គេ​រៀប​ដុំ​ថ្ម​តម្រៀប​គ្នានៅ​ឃុំ​យ៉​អាង​

អណ្ដូង​បុរាណនេះ​ គេប្រើ​ដុំ​ថ្មរៀប​តម្រៀប​គ្នា​  រួម​មាន​១​៤​អណ្ដូង​ដោយ​មាន​ឈ្មោះ​ហៅ​យ៉ាង​សាមញ្ញ​ថា​៖ យ៉ៀង​យឺយ យ៉ៀង​កូយ យ៉ៀង​អ៊ុង យ៉ៀង​បា យ៉ៀង​ណី យ៉ៀង​ហ្គាយ។​ល។​ លក្ខណៈ​ពិសេស​នៃ​អណ្ដូង​បុរាណ គឺ​មាន​ផ្ទៃ​ទឹក​ថ្លា​ត្រជាក់​ មិន​ដែល​គោក​ទឹក​ឡើយ​។​ តាំង​ពី​យូរ​លង់​មក​ អណ្ដូង​បុរាណនេះ​បាន​នាំ​ទឹក​ហូរ​ទៅ​ស្រោច​ស្រព​ដំណាំ​សា​ឡាដ​សង​នៅ​ក្បែរ​ៗ​នោះ​៕

                                                                         ប្រ​ភព​៖ nld.com.vn -ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ