ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/02/2020 - 14:52

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ អនុម័ត​លើ​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ នៅ​ខេត្ត​ ក្រុង​ចំ​នួន​៥​

ព្រឹក​ថ្ងៃ​ទី​១​១​ ខែ​កុម្ភៈ​ ក្រោម​ការ​ដឹក​នាំ​របស់​អនុប្រ​ធាន​រដ្ឋ​សភា​ លោក​អួង​ជូលឺវ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍រដ្ឋ​សភា​ បាន​អនុម័ត​លើ​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ ដំណាក់​កាល​២០១៩​-២០២១​ នៅ​ខេត្ត​ ក្រុង​ចំ​នួន​៥​ មាន​ដូច​៖ ខេត្ត​ថៃ​ប៊ិញ ឡាវ​កៃ​ ហា​ណូយ​ កឹង​ធើ​ ​និង​ខាញ់​ហ្វា ដោយ​មាន​ការ​យល់​ស្រប​ ១០០​% ពីសំ​ណាក់​សមាជិក​ទាំង​ឡាយ​។​

គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍រដ្ឋ​សភា​ អនុម័ត​លើ​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ នៅ​តាម​ខេត្ត​ ក្រុង​ មួយ​ចំ​នួន​ រួម​មាន​៖ ខេត្ត​ថៃ​ប៊ិ​ញ ឡាវ​កៃ​ ខាញ់​ហ្វា ហាណូយ​ និង​កឹង​ធើ​ ។​ រូប​ថត​៖ http://quochoi.vn

យោង​តាម​សេច​ក្តី​របាយ​ការណ៍​ និង​គ្រោង​ការ​របស់​រដ្ឋា​ភិបាល​ ក្រុង​កឹង​ធើ​ មិន​មាន​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ ឋិត​ក្នុង​ក្រប​ខណ្ឌ​ រៀប​ចំ​ដំណាក់​កាល​ ២០១៩​-២​០២១​នោះ​ទេ។​ ចំ​ពោះ​ថ្នាក់​ឃុំ​ ក្រុង​ កឹង​ធើ​មាន​ចំ​នួន​២​/៨​៥​ឃុំ​ ឋិត​ក្នុង​ក្រប​ខណ្ឌ​ត្រូវ​រៀប​ចំ​ឡើង ​គ្រោង​នឹង​រៀប​ចំ​នួន​៣​/៨​៥​អង្គ​ភាព​។​ ក្រោយ​ពីរៀប​ចំ​រួច​ ក្រុង​កឹង​ធើ​ កាត់​បន្ថយ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​បាន​ចំ​នួន​២​ ផ្តើមពី៨​៥​អង្គ​ភាព​ចុះ​មក​នៅ​៨​៣​អង្គ​ភាព​ ។​

ក្រោយ​ពីរៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ ខេត្ត​ថៃ​ប៊ិញ កាត់​បន្ថយ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ចំ​នួន​២​៦​ ផ្ដើម​ពី២​៨​៦​អង្គ​ភាព​ ចុះ​មក​នៅ​២​៦​០​អង្គ​ភាព​ ក្នុង​នោះ​ មាន​ឃុំ​ចំ​នួន​២​៤​១​ សង្កាត់​ចំ​នួន​១០​ និង​ទី​ប្រ​ជុំ​ជន​ចំ​នួន​៩​។​ ខេត្ត​ឡាវ​កៃ​ កាត់​បន្ថយ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ ឃុំ​ចំ​នួន១០​ ផ្ដើម​ពី១៦​៤​អង្គ​ភាព​ ចុះ​មក​នៅ​១​៥​៤​អង្គ​ភាព​។​ ខេត្ត​ខាញ់​ហ្វា កាត់​បន្ថយ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ចំ​នួន​១​ ផ្តើ​មពី១​៤​០​អង្គ​ភាព​ ចុះ​មក​នៅ​១​៣​៩​អង្គ​ភាព​។​ ទី​ក្រុង​ហាណូយ​ កាត់​បន្ថយ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ចំ​នួន​៥​ ផ្តើម​ពីចំ​នួន​៥៨៤​អង្គ​ភាព​ចុះ​មក​នៅ​៥៧៩​អង្គ​ភាព​៕                                   

យោង​៖ TTXVN

ចែករំលែកអត្ថបទ