ទិដ្ឋភាពនៃអង្គសន្និបាតសហការហ្វឹកហ្វឺនយោធិនបម្រុង។
សុកត្រាំង - បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបចាត់តាំងសន្និបាតសហការហ្វឹកហ្វឺនយោធិនបម្រុងឆ្នាំ២០២០។ ឆ្នាំ២០១៩ ការងារហ្វឹកហ្វឺន ធ្វើសមយុទ្ធ ពិនិត្យត្រៀមលក្ខណៈចលនា កសាងកម្លាំងយោធិនបម្រុង ចំណុះអង្គភាពចលនាបម្រុងមានរបៀបរៀបរយពីមួយថ្ងៃទៅមួយថ្ងៃ និងសម្រេចគុណភាពតាមភាគកម្រិតដែលបានដាក់ចេញ។ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការវិនិយោគ ផ្សព្វផ្សាយអនុវត្តព្រមៗគ្នា ផ្តើមពីការក្តោបក្តាប់ប្រភព កសាង គ្រប់គ្រង រៀបចំយោធិនបម្រុងចូលក្នុងអង្គភាពចលនាបម្រុង ត្រូវតាមសេចក្តីណែនាំរបស់ក្រសួងការពារប្រទេស ចាត់តាំងពិនិត្យឡើងវិញ តែងតាំងត្រូវតាមដំណើរការ សម្រេចលទ្ធផលខ្ពស់ រួមចំណែកកសាងអង្គភាពចលនាបម្រុងធានាទាំងបរិមាណភាព គុណភាព ឆ្លើយតបបានល្អនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។ ឆ្លងតាមរយៈនោះ ជួយដល់អង្គភាពជំរុញការឃោសនាពីច្បាប់កម្លាំងចលនាបម្រុងដល់ប្រជាជននិងយោធិនបម្រុង ដើម្បីបន្តលើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវ ភារកិច្ចរបស់ខ្លួន ក្នុងការអនុវត្តនូវគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ និងសេចក្តីកំណត់របស់ភូមិភាគ។
* បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបចាត់តាំងហ្វឹកហ្វឺនការងារកម្មាភិបាលឆ្នាំ២០២០។ ចូលរួមថ្នាក់ហ្វឹកហ្វឺនមានសមមិត្ត៤៩រូប ដែលជាមេបញ្ជាការនៃប៉ុស្តិ៍ការពារព្រំដែន កងនាវាចរ ប្រធានកងប្រដាប់អាវុធ ប្រធានកងការងារជំនាញនិងជំនួយការឯកទេស នឹងបានស្វែងយល់ពីខ្លឹមសារ៖ ឯកភាព លើឯកសារធ្វើសេនាធិការហ្វឺកហ្វឺនប្រយុទ្ធមួយចំនួន ឯកភាពក្បាច់គុនអប់រំកាយកែប្រែចំនួន៣មេ ឯកភាពដំណើរការត្រួតពិនិត្យបច្ចេកទេសប្រយុទ្ធកងទ័ពថ្មើរជើង បាញ់កាំភ្លើង AK ធុនស្រាលមេរៀនទី១ និងណែនាំខ្លឹមសារមួយចំនួនទាក់ទងដល់ការស៊ើបអង្កេត ដូច៖ ច្បាប់សន្តិសុខជាតិ ច្បាប់ស្តីពីអន្តោប្រវេសន៍ និរប្រវេសន៍ ការស្នាក់នៅរបស់ជនជាតិបរទេសនៅវៀតណាម ច្បាប់ស្តីពីជំនឿសាសនាជាដើម៕
យ្វីអាញ់-វិមាន