ចាប់ផ្តើមឆ្នាំ២០២០ តំបន់ជនរួមជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស ទទួលបានដំណឹងល្អជាច្រើន ដោយបានបក្ស រដ្ឋបន្តការយកចិត្តទុកដាក់ ផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ។ ទន្ទឹមនឹងគោលនយោបាយជាច្រើនបានបញ្រ្ជាបទៅក្នុងជីវភាពជាក់ស្តែង ស្របទឹកចិត្តប្រជាជន ក៏មានគោលការណ៍ សេចក្តីសម្រេចចិត្តថ្មីៗជាច្រើន ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ។ ជនរួមជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស ដាក់ក្ដីសង្ឃឹមយ៉ាងខ្លាំងទៅលើគោលនយោបាយថ្មីនោះ ដើម្បីការរស់នៅរបស់ជនរួមជាតិមានភាពសម្បូរសប្បាយ សុភមង្គលជាង។ល។
ដោយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិចកាន់តែមានការអភិវឌ្ឍ។ រូប៖ ផ្លូវគមនា គមន៍ជនបទតំបន់ជនរួមជាតិខ្មែរនៅស្រុកថើយឡាយ ក្រុងកឹងធើ សម្រេចរួចរាល់។
ថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋសភាបានប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ៨៨/២០១៩/QH14 ផ្តល់សច្ចានុម័តិគម្រោងទូទៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ (ហៅកាត់ថាគម្រោង)។ មានមតិជាច្រើនបានថ្លែងថា នេះគឺជាព្រឹត្តិការណ៍មានលក្ខណៈប្រវត្តិសាស្រ្តក្នុងវិស័យការងារជនជាតិ នេះជា"គោលនយោបាយសម្រេច "អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ។ ពីព្រោះនេះជាលើកដំបូងបង្អស់ ដែលរដ្ឋសភា ពិនិត្យសម្រេចគម្រោងនិងក្របខ័ណ្ឌកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ ព្រមទាំងផ្សព្វផ្សាយអនុវត្តគម្រោង ជនរួមជាតិភាគតិចនិងតំបន់ភ្នំ បាន"ជំនួយកម្លាំង" តាមរយៈគម្រោងធំៗចំនួន៩។ ក្នុងនោះ មានគម្រោងសំខាន់ៗ ដូចជា៖ គម្រោងបង្កើតមុខរបរចិញ្ចឹមជីវិត ការងារធ្វើនិងបង្កើនប្រាក់ចំណូលជូនប្រជាជន។ គម្រោងរៀបគម្រោងប្លង់ រៀបចំឱ្យប្រជាជនរស់នៅស្ថិរភាព ឧបត្ថម្ភលំនឹងជីវភាពនិងអភិវឌ្ឍផលិតកម្ម។ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិតនិងធ្វើអាជីវកម្ម។ គម្រោងអភិវឌ្ឍប្រភពធនធានមនុស្ស និងកងជួរកម្មាភិបាលជាជនជាតិភាគតិច។ល។
តំបន់វាលរាបទន្លេគឺវឡុង មានជនរួមជាតិភាគតិចរស់នៅប្រមាណជាង១,៥លាននាក់ សរុបអត្រាប្រមាណ៦,៨%នៃចំនួនប្រជាជនទូទាំងតំបន់ ក្នុងនោះ ជនរួមជាតិខ្មែរមានចំនួនច្រើនបំផុត ប្រមាណជាង១,២លាននាក់។ យោងតាមគណៈកម្មាធិការជនជាតិ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនរួមជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង តែងបានបក្ស រដ្ឋាភិបាលយកចិត្តទុកដាក់។ ពិសេស នៅត្រង់ចំណុចp ជំពូកទី៦ នៃសេចក្តីសម្រេចចិត្តលេខ១២០/NQ-CP ចុះថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រដ្ឋាភិបាល ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពតំបន់វាលរាបទន្លេគឺវឡុង ស៊ាំនឹងការប្រែប្រួលអាកាសធាតុ គណៈកម្មាធិការជនជាតិ ត្រូវបានប្រគល់ភារកិច្ច "ដឹកនាំ សហការជាមួយនឹងក្រសួង ផ្នែក និងស្ថាប័នជាប់ពាក់ព័ន្ធត្រួតពិនិត្យ កសាងជាទូទៅនូវគោលនយោបាយអនុគ្រោះពិសេសដោយឡែក សំដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិខ្មែរ បណ្តុះបណ្តាលបំពាក់បំប៉នកម្មាភិបាលជនជាតិខ្មែរតំបន់វាលរាបទន្លេគឺវឡុង"។ ផ្សព្វផ្សាយអនុវត្តភារកិច្ចដែលបានប្រគល់ គណៈកម្មាធិការជនជាតិបានសហការជាមួយនឹងក្រសួង គណៈ ផ្នែក និងភូមិភាគដែលជាប់ពាក់ព័ន្ធសិក្សាស្រាវជ្រាវ ពិនិត្យមើលគោលនយោបាយជាប់ទាក់ទិន វាយតម្លៃស្ថានភាពជាក់ស្តែង លើកគម្រោងជូនរដ្ឋាភិបាល ពិនិត្យពិច័យគម្រោងដែលទាក់ទិននឹងខ្លឹមសារទាំង២ដូចពោលខាងលើ។ អនុវត្តកិច្ចចង្អុលការរបស់រដ្ឋាភិបាល ដោយផ្អែកលើមូលដ្ឋានសិក្សាស្រាវជ្រាវ កសាងគោលនយោបាយ សរុបមតិយោបល់របស់ក្រសួង ផ្នែកស្ថាប័នដែលជាប់ពាក់ព័ន្ធ គណៈកម្មាធិការជនជាតិ បានធ្វើរបាយការណ៍ ស្នើកែសម្រួលភារកិច្ចដែលរដ្ឋាភិបាលប្រគល់ឱ្យតាមទិសដៅ បង្រួមគោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង ដាក់បញ្ចូលទៅក្នុងគម្រោង។
ចាប់ផ្តើមឆ្នាំ២០២០ ក្រសួង ផ្នែកជាប់ពាក់ព័ន្ធ បានជំរុញដំណើរការដើម្បីអនុវត្តសេចក្តីសន្និដ្ឋានលេខ៦៥-KL/TW របស់ការិយាល័យនយោបាយ ស្តីពីការអនុវត្តបន្តសេចក្តីសម្រេចចិត្តលេខ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល IX អំពីការងារជនជាតិក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ត្រៀមរាល់ប្រភពកម្លាំងដើម្បីនាំយកសេចក្តីសម្រេចចិត្តលេខ៨៨/២០១៩/QH14 របស់រដ្ឋសភាទៅក្នុងជីវភាពជាក់ស្តែងក្នុងឆ្នាំ២០២១។ សង្ឃឹមថា ដោយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រហូតដល់ឆ្នាំ២០៣០ តំបន់ជនរួមជាតិភាគតិចនឹងមិនមានគ្រួសារអត់ឃ្លាន គ្រួសារក្រីក្រត្រូវបានកាត់បន្ថយជាង៨០% ប្រៀបធៀបនឹងឆ្នាំ២០២០ គ្រួសារជនជាតិភាគតិចប្រមាណ៨០% មានកម្រិតរស់នៅស្មើនឹងកម្រិតរស់នៅរបស់ប្រជាជនក្នុងតំបន់។ល។ ត្រូវចំនឹងស្មារតីទិសដៅគម្រោងដាក់ចេញ៕
ថាញ់ឡុង-មុនី