គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានបែងចែកការងារដល់មន្ទីរ គណៈ ផ្នែក អង្គការមហាជន ដើម្បីចាត់តាំងគណៈប្រតិភូទៅសួរសុខទុក្ខកម្មករធ្វើការក្នុងរោងចក្រ សហគ្រាសផលិត ធ្វើអាជីវកម្មលើភូមិសាស្រ្តខេត្តត្រាវិញ។ ការជូនប្រាក់រង្វាន់ចុងឆ្នាំ និងបិយវាចាសួរសុខទុក្ខរបស់រដ្ឋអំណាច គណៈ ផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់នាឱកាសជិតដល់បុណ្យចូលឆ្នាំថ្មីម្តងៗ គឺក្ដីសោមនស្សរីករាយចំពោះកម្មករនិយោជិត។
មន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញ ទៅសួរសុខទុក្ខរោងចក្រអគ្គិសនីយ្វៀងហាយ។
លោកយឿងក្វាងង៉ុក អនុប្រធានមន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញ ឱ្យដឹង៖ "ដើម្បីអនុវត្តល្អរបបគោលនយោបាយ ច្បាប់ពលកម្ម បង្កលក្ខណសម្បត្តិឱ្យកម្មករនិយោជិតលំនឹងចិត្តធ្វើការងារ និងជួយអាជីវកម្មផ្ដុំកម្លាំងផលិតកម្ម លំនឹងទំនាក់ទំនងពលកម្ម មិនទុកឱ្យកើតមានទំនាស់ពលកម្មចុងឆ្នាំ។ កន្លងហើយ មន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញ បង្កើតគណៈប្រតិភូទៅសួរសុខទុក្ខកម្មករនិយោជិត ក្ដាប់ស្ថានភាពអនុវត្តបៀវត្សឆ្នាំ២០១៩ និងផែនការជូនរង្វាន់បុណ្យចូលឆ្នាំសកល បុណ្យចូលឆ្នាំវៀតណាមឆ្នាំ២០២០ នៅអាជីវកម្មចំនួន១០ដែលមានពលករនិយោជិតចូលធ្វើការច្រើនលើភូមិសាស្រ្តខេត្តត្រាវិញ។ ព្រមជាមួយនោះ អាជីវកម្មក្នុងមណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ចនៃមន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ក៏បានសំណូមពរគណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចខេត្តត្រាវិញ បង្កើតគណៈប្រតិភូទៅសួរសុខទុក្ខអាជីវកម្មចំនួន២០ផងដែរ"។
គណៈប្រតិភូបានទៅសួរសុខទុក្ខរោងចក្រអគ្គិសនីយ្វៀងហាយ នៅភូមិមូអ៊ូ ឃុំយឹងថាញ់ ក្រុងយ្វៀងហាយ ខេត្តត្រាវិញ។ រោងចក្រមានកម្មករ-ការិនីសរុប១.១១៦នាក់ ក្នុងនោះ កម្មការិនី៩២នាក់ កម្មករ-ការិនីខ្មែរ៦៦នាក់។ ចំនួនកម្មករ-ការិនីនៅភូមិភាគដែលមានបញ្ជីគ្រួសារលើភូមិសាស្រ្តខេត្តត្រាវិញគឺ៦០១នាក់។ បងង្វៀនថាញ់ទ្វឹង កម្មកររោងចក្រអគ្គិសនីយ្វៀងហាយ ឱ្យដឹង៖" រោងចក្របានអនុវត្តមឹងម៉ាត់នូវកិច្ចព្រមព្រៀងពលកម្មសមូហភាព លក្ខន្តិកៈផ្ដល់ប្រាក់បៀវត្ស រង្វាន់ ដើម្បីអនុវត្តរាល់របបប្រាក់បៀវត្ស រង្វាន់ជូនកម្មករនិយោជិតតាមខ្លឹមសារកិច្ចព្រមព្រៀង រោងចក្របានកសាងវិធានការជូនរង្វាន់តាមលទ្ធភាពរបស់អាជីវកម្ម និងតាមច្បាប់របស់មន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ប្រាក់បៀវត្សមធ្យមភាគលើកម្មករម្នាក់គឺ៩,១ លានដុងក្នុងមួយខែ។ ប្រាក់រង្វាន់បុណ្យចូលឆ្នាំសកលនិងបុណ្យចូលឆ្នាំវៀតណាមមធ្យមភាគលើកម្មករម្នាក់គឺ៩លានដុង។ ឧបត្ថម្ភសោហ៊ុយធ្វើដំណើរជូនកម្មករនៅឆ្ងាយទៅស្រុកកំណើតទទួលអំណរបុណ្យចូលឆ្នាំវៀតណាម"។
ចំពោះកម្មករ សំខាន់គឺកម្មករធ្វើការដោយកម្លាំងកាយ បានយកចិត្តទុកដាក់ដ៏ត្រឹមត្រូវក៏ជាក្ដីសោមនស្សរីករាយ រួមចំណែកធ្វើឱ្យសម្រាស់និទាឃរដូវកាន់តែស្រស់បំព្រង៕
សឺនម៉ាល័យ - ថាច់ធី