មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/01/2020 - 07:54

សាម​គ្គី​ទទួល​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម

លោក​ឡឺវ​ញឹក​ឡិញ ប្រ​ធាន​គណៈ​ឃោសនា​ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​បាន​ជូន​ដំណឹង​៖ រួម​ជា​មួយ​ជន​ជាតិ​កិញ ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ត្រាអូង​ក៏​កំ​ពុង​ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​២០២០​ផង​ដែរ​។​

សប្បុរ​ស​ជន​ជូន​អំ​ណោយ​ អា​ង​ប៉ា​វដល់​គ្រួ​សារ​ក្រី​ក្រនៅ​ឃុំ​តឹង​មី នាឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម។​

ប្តី​ប្រ​ព័ន្ធ​បង​ស្រី​ថាច់​ធីហ្វាយ​ នៅ​ឃុំ​តឹង​មី ស្រុក​ត្រាអូង​កំ​ពុង​ថែ​ផ្កា​រាប់​រយ​ដើម​នៅ​ខាង​មុខ​ទី​ធ្លាផ្ទះ​របស់​គាត់​ ដើម្បី​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម។​ ទី​ធ្លាខាង​មុខ​ផ្ទះ​មាន​ផ្ទៃ​ដី​ជាង​មួយ​រយ​ម៉ែ​ត្រការ៉េ​ ទុក​សម្រាប់​ហាល​ស្រូវ​ ប៉ុន្តែ​សព្វ​ថ្ងៃ​បាន​ដាំ​ផ្កា​។​ បង​ស្រី​ បាន​ឱ្យ​ដឹង​៖ “ រៀង​រាល់​ឆ្នាំ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​តែ​ងចំ​ណាយ​ពេល​ដាំ​ផ្កា​ដើម្បី​លក់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ពីព្រោះ​យើង​ខ្ញុំ​ក៏​ចូល​ចិត្ត​ផ្កា​។​ ប៉ុន្មាន​ថ្ងៃ​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ទី​ធ្លាខាង​មុខ​ផ្ទះ​មាន​ពណ៌​លឿង​នៃ​ផ្កា​ស្បៃ​រឿង​ ពណ៌​ក្រហម​នៃ​ផ្កា​សិរមាន់​និង​ម្ទេស​ទុំ​មើល​ទៅ​ស្រស់​ស្អាត​ណាស់​។​ ចាប់​ពី​ថ្ងៃ​ដែល​មាន​ផ្លូវ​ក្រាលកៅ​ស៊ូ​ខ្ញុំ​លក់​ផ្កា​នៅ​នឹង​ផ្ទះ​តែ​ម្តង​ មិន​ចាំ​បាច់​យក​ទៅ​ផ្សា​រតឹង​មីលក់​ដូច​មុន​ទៀ​ត​។​ ប្រាក់​ចំ​ណេញ​ពីលក់​ផ្កា​ខ្ញុំ​ទិញ​ឥវ៉ាន់​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​ដូច​ជន​ជាតិ​កិញនៅ​ក្នុង​សង្កាត់​ដែរ​។​ ”

គ្រួ​សារ​កសិករ​ជា​ច្រើន​នៅ​ត្រាអូង​ ឆ្លៀត​ដាំ​បន្លែ​និង​ផ្កា​លក់​នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម។​

មិន​ទិញ​រ​បស់​របរ​បម្រុង​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាមដូច​ប​ងស្រី​ហ្វាយ​ ប៉ុន្តែ​បង​ថា​ច់​ថា​ញសាង​ នៅ​ត្រាកូង ក៏​បាន​ប្រើ​ទី​ធ្លាទាំង​អស់​នៅ​ខាង​មុខ​ផ្ទះ​និង​ទី​ធ្លារបស់​បង​ប្រុស​គាត់​នៅ​ក្បែរ​សម្រាប់​ដាំ​សាឡាដ។​ បង​ឱ្យ​ដឹង​៖ “ ពេល​ចូល​ឆ្នាំ​ថ្មី​រៀង​រាល់​ឆ្នាំ​ ខ្ញុំ​ដាំ​សាឡាដលក់​បាន​ថ្លៃ​ណាស់​។​ ពីមុន​ខ្ញុំ​ច្រើន​តែ​ដកយកទៅ​ទី​ផ្សា​រលក់​ កាល​ណា​លក់​មិន​ដាច់​ក៏​លក់​ថ្លៃ​ថោក។​ ឥឡូវ​នេះ​ខ្ញុំ​មាន​បទ​ពិសោធន៍​ គឺ​មិន​ប្រ​មូល​ផលទាំង​អស់​តែ​ម្តង​ទេ គឺ​ដកលក់​សន្សឹម​ៗ​។​ ផ្ទះ​នៅ​ក្បែរ​ផ្លូវ​ គេត្រូវ​ការ​ហូប​ មក​ទិញ​ប៉ុណ្ណា ខ្ញុំ​ដក់​លក់​ប៉ុណ្ណឹង​។​ បន្លែ​ប៉ុន្មាន​ថ្នាល​នេះ​ លក់​រក​បាន​ប្រាក់​ចំ​ណេញ​ល្មម​ទិញ​សម្លៀក​បំ​ពាក់​ថ្មី​ឱ្យ​កូន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ជា​មួយ​មិត្ត​ភក្តិ​ដែរ​។​

ដើម្បី​ជួយ​ប្រ​ជា​ជន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សប្បាយ​រីក​រាយ​ ឃុំ​តឹង​មី​បាន​សំ​ណូម​ពរ​ឱ្យ​ភូមិ​នានា​ពិនិត្យ​បញ្ជី​គ្រួ​សារ​ក្រី​ក្រ ដែល​ត្រូវ​ការ​ឧបត្ថម្ភ​ ដើម្បី​អំ​ពាវ​នាវ​សប្បុរស​ជន​រួម​គ្នា​គិត​អាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជូន​ប្រ​ជា​ជន​។​ លោក​ង៉ោវិញ​ត្វឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី មាន​ប្រ​សាសន៍​៖ “ ក្នុង​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រជា​ង​១​០​០​គ្រួ​សារ​ ជា​ង​ពាក់​កណ្តាល​ជា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​។​ ក្នុង​ពេល​ជំនួយ​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ឃុំ​ក៏​ជំនួយ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​”។​ ក្រៅ​ពីអំ​ណោយ​របស់​រដ្ឋ​ អំ​ណោយ​របស់​សប្បុរស​ជន​ក៏​បាន​រួម​ចំ​ណែក​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​បាន​ការ​លំ​បាក​មួយ​ភាគ​ផង​ដែរ​។​ លោក​យាយ ថា​ច់​ធីនី អា​យុ​៨​០​ឆ្នាំ​ នៅ​ភូមិ​សុក​រុង ឃុំ​តឹង​នី បាន​ឱ្យ​ដឹង​៖ “ ក្រៅ​ពីអង្ករ​ មី​កញ្ចប់និង​សំ​ភារៈ​ចាំ​បាច់​ ខ្ញុំ​ក៏​ទទួល​បាន​អា​ង​ប៉ា​វក្រហម​មា​នទឹក​ប្រាក់​ចំ​នួន​១​០​០​.០​០​០​ដុង​ ពីលោក​ស្រី​ថា​ញធ្វី នៅ​ក្រុង​ព្រៃ​នគរ​ជូន​នាឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម។​ លោក​ស្រី​ធ្វីបាន​និយាយ​ថា​ អាង​ប៉ា​វក្រហម​គឺ​ជូន​ពរខ្ញុំ​ឱ្យ​ជួប​លាភ​សំ​ណាង​ និង​មាន​សុខ​ភាព​ល្អ​ក្នុង​ឆ្នាំ​ថ្មី​ ម្ល៉ោះ​ហើយ​ខ្ញុំ​រំភើប​ចិត្ត​ណាស់​៕

ហាថា​ញ-សុផន

ចែករំលែកអត្ថបទ