ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/01/2020 - 10:13

សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ កម្មា​ភិបាល​ យុទ្ធ​ជន​តំ​បន់​៥​ កង​ទ័ព​ជើង​ទឹក​

ចាប់​ព្រឹក​ថ្ងៃ​២​៩​ ខែ​ធ្នូ ២​០​១​៩​ ​ដល់​ថ្ងៃ​០​៤​ ខែ​មក​រា​ ២​០​២​០​ គណៈ​ប្រតិ​ភូ​តំ​ណាង​១​១​ខេត្ត​ ក្រុង​តំ​បន់​ភាគ​ខាង​ត្បូង​ ក្រុម​ហ៊ុន​អា​ជីវកម្ម​ និង​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម រួម​ជា​មួយ​នឹង​ស្ថាប័ន​សារ​ព័ត៌​មាន​មជ្ឈិម​និង​ភូមិ​ភាគ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរឆ្នាំ​ថ្មី​ កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​៥​កង​ទ័ព​ជើង​ទឹក​ (នៅ​ស្រុក​ភូក្វឹ​ក ខេត្ត​គៀង​យ៉ាង​) និង​ប្រ​ជា​ជន​នៅ​តំ​បន់​សមុទ្រ​នីរតី​នៃ​មាតុ​ប្រ​ទេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​កាញ់​ទី​២​០​២​០​។​ គណៈ​ប្រ​តិភូ​ក្រុង​កឹង​ធើ​ ដឹក​នាំ​ដោយ​សម​មិត្ត​ យឿងតឹង​ហៀង អនុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​។​

សម​មិត្ត​ យឿង​តឹង​ហៀង ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ជំនួស​មុខ​ថ្នាក់​ដឹក​នាំ​បក្ខភាគ​ និង​ប្រ​ជា​ជន​ក្រុង​ ជូន​អំ​ណោយ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​៥​កង​ទ័ព​ជើង​ទឹក​។​

ព្រឹក​ថ្ងៃ​២​៩​ ខែ​ធ្នូ គណៈ​ប្រ​តិភូ​បាន​អញ្ជើញ​ទៅ​អុជ​ធូប​ គោ​រព​វិ​ញ្ញា​ណក្ខ័ន្ធ លោក​ប្រ​ធាន​ហូ​ជី​មិញ​ និង​ឧត្តម​សេនីយ៍​វ៉ង្វៀន​យ៉ាប នៅ​ទី​បញ្ជា​ការ​នៃ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​៥​។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ស្ដាប់​ថ្នាក់​ដឹក​នាំ​បញ្ជា​ការ​ដ្ឋា​ន​ រៀប​រាប់​ពីលទ្ធ​ផល​ដែល​តំ​បន់​៥​សម្រេច​បាន​ក្នុង​ការ​តស៊ូ​ពុះ​ពារ​និង​ការ​ពារ​មាតុ​ភូមិ​។​ ឆ្លង​កាត់​៤​៤​ឆ្នាំ​បង្កើត​និង​រីក​ចម្រើន​ កម្មា​ភិបាល​ យុទ្ធ​ជន​តំ​បន់​៥​កង​ទ័ព​ជើង​ទឹក​ តែ​ងបញ្ជ្រាប​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ ដូច​ជា​ ផ្ដុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​ក្នុង​ការ​រួប​រួម​កម្លាំង​និង​សមត្ថ​ភាព​ត្រៀម​លក្ខណៈ​ជា​ស្រេច​សម្រាប់​ការ​ប្រ​យុទ្ធ​ ធ្វើ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​គ្រប់​គ្រង​ ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ រក្សា​លំ​នឹង​បរិស្ថាន​សន្តិ​ភាព​ លំ​នឹង​ស្ថិរ​ភាព​តំ​បន់​សមុទ្រ​ កោះ​ ដែន​សមុទ្រ​នីរតី​នៃ​មាតុ​ប្រ​ទេស​ កសាង​តំ​បន់​បដិវត្តន៍ ​មាន​បែប​ផែន​ត្រឹម​ត្រូវ​ ឆ្លាស់​វៃ ទាន់​សម័យ​។​

ស្រប​ក្នុង​ឱកាស​នេះ​ វរៈ​សេនីយ៍​ឯ​កង្វៀន​ឌាំង​តៀង​ ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​ស្នង​ការ​នយោ​បាយ​តំ​បន់​៥​ កង​ទ័ព​ជើង​ទឹក​ សម្ដែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ថ្នាក់​ដឹក​នាំ​បណ្ដា​ខេត្ត​ ក្រុង​ និង​កង​ជួរ​អ្នក​យក​ព័ត៌​មាន​ទូទាំង​ប្រ​ទេស​ចំ​ពោះ​មនោ​សញ្ចេត​នា​ដ៏​ថ្លៃ​ថ្លា​ ទឹក​ចិត្ត​ស្ម័គ្រ​ស្មោះ​នេះ​ បាន​រួម​ចំ​ណែក​លើ​កទឹក​ចិត្ត​កម្មា​ភិបាល​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​ បានស្ងប់ចិត្ត​ក្នុង​ការ​រស់​នៅ​ បំ​ពេញ​ការ​ងារ​ ពុះ​ពារ​តស៊ូ​ រក្សា​រឹង​មាំ​ដែន​សមុទ្រ​នៃ​មាតុ​ប្រ​ទេស​។​

នៅ​រសៀល​ថ្ងៃ​ដដែល​ គណៈ​ប្រ​តិភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​អង្គ​ភាព​កង​ពល​តូច១​២​៧​ កង​វរសេនា​តូច៥​៦​៥​ និង​កង​វរសេនា​តូច៥​៦​៣​ ចំ​ណុះ​បញ្ជា​ការ​ដ្ឋា​ន​តំ​បន់​៥​កង​ទ័ព​ជើង​ទឹក​ កម្មា​ភិបាល​ យុទ្ធ​ជន​តំ​បន់​៥​កង​ទ័ព​ជើង​ទឹក​។​ បន្ទាប់​មក​ ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​យុទ្ធ​ជន​ និង​ប្រ​ជា​ជន​ នៅ​កោះ​ ថោជូ កោះ​ខា្វយ កោះ​ជូយ កោះ​ណាមយូ និង​កោះ​ដុក៕

ម៉ីទូ-ពេជ្រ​សឿន

ចែករំលែកអត្ថបទ