មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/12/2019 - 16:33

២​.០​៦​៧​គ្រួ​សារ​សម្រេច​កិត្តិ​នាម​ជា​កសិករ​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​ថ្នាក់​ខេត្ត​

សមាគម​កសិករ​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរភាព​ ដំណាក់​កាល​២​០​១​៤​ -២​០​១​៩​។​

លោក​ហ្វិញ​វ៉ាន់​ស៊ុម​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​កាប​ក្សខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ដល់​សមូហ​ភាព​ និង​បុគ្គ​ល។​

ក្នុង​ដំណាក់​កាល​២​០​១​៤​-២​០​១​៩​ មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​ មាន​សមាជិក​ កសិករ​បាន​ចុះ​ឈ្មោះ​កិត្តិ​នាម​ជា​គ្រួ​សារ​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​គ្រប់​លំ​ដាប់​ថ្នាក់​កើន​ឡើង​ជា​លំ​ដាប់​  ឆ្នាំ​ក្រោយ​ខ្ពស់​ជា​ង​ឆ្នាំ​មុន​។​  ជា​ក់​ស្តែ​ង ឆ្នាំ​២​០​១​៩​ មាន​១​៣​២​.៣​៨​៣​គ្រួ​សារ​បាន​ចុះ​ឈ្មោះ​ ហើយ​បាន​ទទួល​ស្គាល់​ជា​កសិករ​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​គ្រប់​លំ​ដាប់​ថ្នាក់​ប្រ​មាណ​៧​៩​.៤​២​៩​គ្រួ​សារ​ សរុប​អត្រា​៦​០​% បើ​ប្រៀប​ជា​មួយ​នឹង​គ្រួ​សារ​ចុះ​ឈ្នោះ​។​ ក្នុង​នោះ​ មាន​២​៩​៨​គ្រួ​សារ​សម្រេច​កិត្តិ​នាម​ជា​កសិករ​ផលិត​  ធ្វើ​អា​ជីវកម្ម​ពូកែ​ថ្នាក់​មជ្ឈិម​ ថ្នាក់​ខេត្ត​មាន​២​.០​៦​៧​គ្រួ​សារ​ ថ្នាក់​ស្រុក​ ទី​រួម​ខេត្ត​ ក្រុង​មាន​២​០​.៤​៨​៥​គ្រួ​សារ​និង​ថ្នាក់​មូល​ដ្ឋាន​មាន​៥​៦​.៥​៧​៩​គ្រួ​សារ​។​

ស្រប​ឱកាស​នេះ​ដែរ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ បុគ្គ​លចំ​នួន​១​៥​០​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរភាព​៕

លីធាន​-លីសៀ

ចែករំលែកអត្ថបទ