23/12/2019 - 16:14

សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រាវិ​ញ៖

សំ​ណង់​អំ​ណរ​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​

សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រាវិ​ញ ត្រូវ​បាន​វិ​និ​យោ​គ​សាង​សង់​លើ​ផ្ទៃ​ដី​ទំ​ហំ​ប្រ​មាណ​០​,៣​ហិកតា​ រួម​មាន​៖ អគារ​សិក្សា​ ​ អា​ហារ​ដ្ឋាន​ អន្តេ​វា​សិក​ដ្ឋាន​៤​ជា​ន់និង​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ សរុប​ថវិ​កា​កសាង​ជិត​៤​៥​ពាន់​លាន​ដុង​។​ សំ​ណង់​នេះ​ ត្រូវ​បាន​មន្ទី​រ​អប់​រំនិង​បណ្តុះ​បណ្តា​លខេត្ត​ត្រាវិ​ញជម្រើស​អនុ​វត្ត​អំ​ណរ​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​។​

សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រាវិ​ញ។​

លោក​គ្រូ​ ឡឹម​សារ៉ន នាយ​ក​រង​សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រាវិ​ញ ឱ្យ​ដឹង​៖ "ជា​រៀង​រាល់​ឆ្នាំ​ ខេត្ត​ត្រាវិ​ញ មាន​សម​ណសិស្ស​និង​សិស្ស​ខ្មែរ​ប្រ​មាណ​ពី៣​០​០​-៤​០​០​អង្គ​និង​រូប​ ប្រ​ឡង​យក​សញ្ញា​បត្រ​ពុទ្ធិ​កសិក្សា​បឋម​ភូមិ​ និង​មាន​លិខិត​បញ្ជា​ក់​កម្រិត​អនុ​វិ​ទ្យា​ល័យ​(រាប់​ទាំង​ផ្នែក​បំ​ពេញ​វិ​ជ្ជា​) ដែល​មាន​បំ​ណង​បន្ត​រៀន​ថ្នាក់​វិ​ទ្យា​ល័យ​និង​មធ្យម​សិក្សា​បាលី​-ខ្មែរ​ នៅ​ពេល​យប់​សាលា​មាន​បើ​ក​វគ្គ​សិក្សា​អក្សរ​ខ្មែរ​សម្រាប់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ប្រ​មាណ​ពី៤​០​០​-៥​០​០​រូប​។​ ព្រោះ​ហេតុ​នោះ​ ការ​បង្កើត​សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​នៅ​ខេត្ត​ត្រាវិ​ញគឺ​ជា​លក្ខណៈ​ចាំ​បាច់​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ រៀន​សូត្រ​អប់​រំស្មារ​តី​ព្រះ​សង្ឃ​ និង​កូន​ចៅ​មាមីង​ជន​ជា​តិ​ខ្មែរ​។​ ផ្តើ​មពីតម្រូវ​ការ​ខាង​លើ​ ម៉្យាង​ទៀ​ត​ ដើម្បី​បង្កើត​ស្នា​ដៃ​អំ​ណរ​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ឈាន​ដល់​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើ​កទី​១​៣​របស់​បក្ស​ សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រាវិ​ញ ចាប់​ផ្តើ​មក​សាង​នៅ​ដើម​ឆ្នាំ​២​០​១​៨​ បច្ចុ​ប្បន្ន​ សាលា​បាន​ពិនិត្យ​សម្រេច​និង​ដាក់​ឱ្យ​ដំណើរ​ការ​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​របស់​លោក​គ្រូ​ អ្នក​គ្រូ​ សម​ណសិស្ស​និង​សិស្ស​ជន​ជា​តិ​ខ្មែរ​"។​

យុវតីសិស្ស​ថា​ច់​ធីអា​ញ់ធឺ​ សិស្ស​ថ្នាក់​ទី​១​១​ ឱ្យ​ដឹង​៖ "ប្អូន​នៅ​ភូមិ​បន្លាជ័យ​ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថា​ញ់។​ គ្រួ​សារ​ប្អូន​ជា​គ្រួ​សារ​ក្រី​ក្រ បន្ទាប់​ពីប្រ​ឡង​បញ្ចប់​កម្រិត​អនុ​វិ​ទ្យា​ល័យ​ ប្អូន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ ក្នុង​គោ​ល​បំ​ណង​ចង់​បន្ត​ការ​សិក្សា​បាន​ចប់​ចុង​ចប់​ដើម​ រៀន​នៅ​សាលា​នេះ​ពុំ​សូវបង់​ប្រាក់​ចំ​ណាយ​ ថែ​ម​ទាំង​បាន​ទទួល​របប​គោ​ល​នយោ​បាយ​របស់​ខេត្ត​បាន​ជិត​១​,២​លាន​ដុង​/ខែ​។​ ម្យ៉ាង​ទៀ​ត​ សាលា​នៅ​ទាំង​មាន​កន្លែង​សម្រាប់​ស្នា​ក់​នៅ​។​ លោក​គ្រូ​ អ្នក​គ្រូ​ តែង​អស់​ពី​ចិត្ត​  អគារ​សិក្សា​ក៏​សម​រម្យ​ បំ​ពាក់​មូល​ដ្ឋាន​សម្ភារៈ​គ្រប់​សព្វ​ ពួក​ប្អូន​ស្ងប់ចិត្ត​ខំប្រឹង​រៀន​ដើម្បី​បន្ត​ទៅ​ថ្នាក់​ខ្ពស់​ ជា​ង​នេះ​ទៀ​ត​គឺ​មុខ​វិ​ជ្ជា​ដែល​ប្អូន​ចំ​ណូល​ចិត្ត​"។​

សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រា​វិញ​ បច្ចុប្បន្ន​ មាន​គ្រូ​បង្រៀន​២៣​អង្គ​និង​រូប​ ក្នុង​នោះ​មាន​គ្រូ​បង្រៀន​ក្នុង​ក្រប​ខណ្ឌ២១រូប​និង​មាន​ព្រះ​ឧបជ្ឈាយ៍​២​អង្គ​ បាន​ខេត្ត​ប្រ​គល់​តួនាទី​គ្រប់​គ្រង​សា​លា​។ ពុំ​នោះ​សោត​ សាលា​នៅ​ទាំង​អញ្ជើញ​គ្រូ​ខាងក្រៅ​ចំនួន៦រូប​ គ្រូបង្រៀន​របស់​សា​លា​សុទ្ធ​តែ​មានកម្រិត​វិជ្ជា​សម្រេច​បទដ្ឋាន​និង​សម្រេច​លើ​បទដ្ឋាន​ ឆ្លើយតប​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​។ ជាក់ស្តែង​ ក្នុង​វគ្គ​សិក្សា​៣ឆ្នាំ​កន្លង​ ចាប់ពី​ឆ្នាំ​២០១៦​-​២០១៩​ សិស្ស​ប្រ​ឡង​ជាប់​កម្រិតមធ្យម​សិក្សា​ចំណេះ​ទូទៅ​សម្រេច៩៩​% រី​ឯថ្នាក់​ពុទ្ធិក​សិក្សា​ទុតិយា​ភូមិ​សម្រេច​១០០%។ ឆ្នាំ​សិក្សា២០១៩​-២០២០​ សា​លា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រា​វិញ​ មាន​សមណ​សិស្ស​និង​សិស្ស​ចំនួន​១២៦​អង្គ​និង​រូប​ រៀន៣​ថ្នាក់​ ចាប់ពី​ថ្នាក់​ទី១០​ ដល់​ថ្នាក់​ទី១២​៕

សឺនម៉ា​ល័យ​-មុនី

ចែករំលែកអត្ថបទ