23/12/2019 - 16:14

កាម៉ា​វ

ទឹក​ប្រាក់​ជិត​៣​,៤​ពាន់​លាន​ដុង​សម្រាប់​ដំណើរ​ការ​លើ​កកម្ពស់​សម​ត្ថ​ភាព​សហគម​ន៍និង​កម្មា​ភិបាល​មូល​ដ្ឋាន​

សន្និ​សីទ​ហ្វឹក​ហាត់​លើ​កកម្ពស់​សម​ត្ថ​ភាព​សហគម​ន៍និង​កម្មា​ភិបាល​មូល​ដ្ឋាន​នៅ​ក្រុង​កាម៉ា​វ ចាប់​ពី​ថ្ងៃ​ទី​២​០​ ដល់​ថ្ងៃ​ទី​២​១​ ខែ​កញ្ញា​ ឆ្នាំ​២​០​១​៩​។​ រូប​ថត​ http://bandantoc.camau.gov.vn.

យោង​តាម​គណៈ​ជន​ជា​តិ​ខេត្ត​កាម៉ា​វ អនុ​វត្ត​អនុ​គម្រោង​៣​នៃ​កម្ម​វិ​ធី​១៣៥ ដំណាក់​កាល​២០១៦-២០២០​ អំ​ពី​ការ​លើ​កកម្ពស់​សម​ត្ថ​ភាព​សហគម​ន៍និង​កម្មា​ភិបាល​មូល​ដ្ឋាន​ នៅ​តាម​បណ្ដាឃុំ​ ភូមិ​លំ​បាក​បំ​ផុត​លើ​ភូមិ​សាស្រ្ត​ខេត្ត​កាម៉ា​វ ចាប់​ពី​ឆ្នាំ​២​០​១​៦​មក​ទល់​នឹង​បច្ចុ​ប្បន្ន​ ខេត្ត​កាម៉ា​វបាន​បែង​ចែក​ទឹក​ប្រាក់​ជិត​៣​,៤​ពាន់​លាន​ដុង​។​ ប្រ​ភព​ទុន​នេះ​ គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវរៀប​ចំ​សន្និ​សីទ​ហ្វឹក​ហាត់​ បំ​ប៉ន​់ទ្រឹស្តី​បាន​៤​៣​លើ​ក ដល់​អ្នក​តំ​ណាង​ជា​ង​៤​.១​១​៥​រូប​ អំ​ពី​ខ្លឹម​សារ​សំ​ខាន់​់ៗ​ ដូច​៖ ផ្សព្វ​ផ្សា​យ​គោ​ល​នយោ​បាយ​ បំ​ពាក់​បំ​ប៉ន​់ទ្រឹស្តី​ ធ្វើ​បច្ចុ​ប្បន្ន​ភាព​ចំ​ណេះ​ដឹង​ ណែនាំ​បំ​ណិន​វិ​ជ្ជា​ជីវៈ​ កសាង​ទម្រង់​ បច្ចេក​ទេស​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​ បច្ចេក​វិ​ទ្យា​ក្នុង​ការ​បង្ក​បង្កើន​ផល។​ល។​ ទន្ទឹម​នឹង​នោះ​ គណៈ​ជន​ជា​តិ​ក៏​បាន​រៀប​ចំ​ឱ្យ​គណៈ​ប្រ​តិភូ​ចំ​នួន​៥​ក្រុម​ទៅ​សិក្សា​ ចែក​រំលែក​បទ​ពិសោ​ធ​ន៍​អំ​ពី​ការ​ងារ​គ្រប់​គ្រង​ រៀប​ចំ​អនុ​វត្ត​កម្ម​វិ​ធី​១​៣​៥​នៅ​តាម​ខេត្ត​នានា​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ តីង្វៀន​ តីបាក់​ ដុង​ណាមបូ​ និង​តំ​បន់​ភាគ​កណ្តាល​។​

លោក​ង្វៀន​វ៉ាន់​ធ្វឹក អនុ​ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​កាម៉ា​វ ឱ្យ​ដឹង​៖ ក្រោយ​ពីរយៈ​កាល​៤​ឆ្នាំ​អនុវត្ត​រហូត​មក​ទល់​នឹង​ពេល​នេះ​សហគម​ន៍កម្មា​ភិបាល​មូល​ដ្ឋាន​នៅ​តាម​បណ្ដាឃុំ​ ភូមិ​លំ​បាក​ពិសេស​ យល់​ច្បាស់​ពីតួនាទី​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វ​ផ្សា​យ​ និង​រៀប​ចំ​អនុ​វត្ត​កម្ម​វិ​ធី​ គោ​ល​នយោ​បាយ​ជន​ជា​តិ​និយាយ​រួម​ កម្ម​វិ​ធី​១​៣​៥​នៅ​ភូមិ​ភាគ​និយាយ​ដោយ​ឡែក​។​ ក្តាប់​ព័ត៌​មាន​និង​ចំ​ណេះ​ដឹង​ច្បាស់​លាស់​ ជួយ​ឱ្យ​សហគម​ន៍និង​កម្មា​ភិបាល​មូល​ដ្ឋាន​ចូល​រួម​អនុ​វត្ត​ក្នុង​ការ​កសាង​កម្ម​វិ​ធី​ ផែន​ការ​ដំណើរ​ការ​របស់​ភូមិ​ភាគ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ ក៏​ដូច​ជា​ការ​រៀប​ចំ​ផ្សព្វ​ផ្សា​យ​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ ចូល​រួម​ពិនិត្យ​ឃ្លាំ​មើល​ការ​អនុ​វត្ត​កម្ម​វិ​ធី​១​៣​៥​ និង​បណ្តា​កម្ម​វិ​ធី​ គោ​ល​នយោ​បាយ​ជន​ជា​តិ​ដែល​ជា​ប់ទាក់​ទិន៕

ថា​ញ់ឡុង​-មុនី​

ចែករំលែកអត្ថបទ