មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/12/2019 - 17:25

នៅ​ពេល​ប្រ​ជា​ជន​មូល​មតិ​ សាម​គ្គី​រួម​កម្លាំង​

ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ជន​បទ​ គឺ​ជា​លក្ខឋាន​មួយ​ក្នុង​ចំ​ណោម​លក្ខឋាន​សំ​ខាន់​ៗ​ រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ លើ​កស្ទួយ​ជីវភាព​ប្រ​ជា​ជន​  ដើម្បី​សម្រេច​រួច​រាល់​លក្ខឋាន​កសាង​ជន​បទ​ថ្មី​។​ អា​ស្រ័យ​ហេតុ​នោះ​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​គីមហ្វា ស្រុក​កូវង៉ាង ខេត្ត​ត្រាវិ​ញ អនុ​វត្ត​ល្អ​នូវ​ការ​ផ្សព្វ​ផ្សា​យ​ ចលនា​ដើម្បី​ប្រ​ជា​ជន​រួម​កម្លាំង​សាម​គ្គី​កសាង​ និង​ធ្វើ​ឱ្យ​សុក្រឹត​គមនាគមន៍ជន​បទ​ រួម​ចំ​ណែក​កសាង​មុខ​មាត់​ជន​បទ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។​

ប្រ​ជា​ជន​ភូមិ​រាជ​មល្ល បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​គមនាគមន៍​ជន​បទ​។​

លោក​ត្រឹង​ថា​យផុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​គីមហ្វា ឱ្យ​ដឹង​៖ “ដំ​បូង​ ការ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ ចម្ការ​ ដំ​ណាំ​ឈើ​ហូប​ផ្លែ​ ដើម្បី​ធ្វើ​ផ្លូវ​គមនាគមន៍​ជន​បទ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ជួប​ការ​លំ​បាក​ណាស់​។​ មក​ពី​ប្រ​ជា​ជន​មិន​ទាន់​យល់​ពីគោ​ល​បំ​ណង​ និង​អត្ថ​ន័យ​នៃ​កម្ម​វិ​ធី​នេះ​ ម្ល៉ោះ​ហើយ​ការ​កៀរ​គរប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ និង​កម្លាំង​ពលកម្ម​ ពិ​សេស​គឺ​ការ​ឈូស​ឆាយ​ពង្រាបផ្ទៃ​ដី​ដើម្បី​ធ្វើ​ផ្លូវ​មាន​ការ​លំ​បាក​ណាស់​។​ ចំ​ពោះ​ស្ថាន​ភាព​នោះ​ ឃុំ​ក៏​បាន​ជំរុញការ​ងារ​ផ្សព្វ​ផ្សា​យ​ដោយ​រូប​ភាព​ផ្សេង​ៗ​ ដើម្បី​លើ​កកម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​ដល់​ប្រ​ជា​ជន​ រូប​គាត់​ជា​កម្មា​ភិបាល​ថ្នាក់​ដឹក​នាំ​ឃុំ​គំ​រូ​ ចលនា​គ្រួ​សារ​គាត់​ឈាន​មុខ​ចំ​ណាយ​កម្លាំង​ទ្រព្យ​ កម្លាំង​ពលកម្ម​ ដើម្បី​ធ្វើ​ផ្លូវ​គមនាគមន៍​ជន​បទ​ ដូច្នេះ​ បាន​ធ្វើ​ឱ្យ​ប្រ​ជា​ជន​ក្នុង​ឃុំ​មាន​ការ​ផ្លាស់​ប្តូរ​ឆាប់​រហ័ស​។​ ដោយ​សារ​អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ ចលនា​ពង្រីក​បទ​កំ​ណត់​ប្រ​ជា​ធិប​តេយ្យ​ដល់​ប្រ​ជា​ជន​  បាន​ជា​ចលនា​ធ្វើ​ផ្លូវ​គមនាគមន៍​ជន​បទ​, តែ​ងបាន​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម​”។​

ពូង្វៀន​វ៉ាន់​ម៉ឺយ ស្នា​ក់​នៅ​ភូមិ​តឹង​ហ៊ីប ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖  “ផ្ទះ​ខ្ញុំ​នៅ​ក្បែរ​ផ្លូវ​ជា​តិ​៥​៣​ ឃើញ​អ្នក​ភូមិ​ពិ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ រដ្ឋ​ក៏​មាន​គោ​ល​ការ​ណ៍​ធ្វើ​ផ្លូវ​កាត់​តាម​វាលស្រែ​ទទឹង២​,៥​ម៉ែ​ត្រ​ ប្រ​វែង​២​,៧​គីឡូ​ម៉ែ​ត្រ​ ប្រ​សិ​នបើ​ខ្ញុំ​មិន​បរិច្ចាគ​ដី​នោះ​ទេ ដងផ្លូវ​នេះ​មិន​អា​ច​តភ្ជាប់​ផ្លូវ​ជា​តិ​៥​៣​ ហើយ​អ្នក​ភូមិ​ក៏​ពិ​បាក​ធ្វើ​ដំ​ណើរ​ទៅមក​ដែរ​។​ ក្រោយ​ពេល​ពិ​ភាក្សា​នឹង​គ្រួ​សារ​ ខ្ញុំ​ឯ​កភាព​បរិច្ចាគ​ដី​ក្បែរ​ផ្លូវ​ជា​តិ​៣​៥​០​ម៉ែ​ត្រ​ការ៉េ​ដើម្បី​ធ្វើ​ផ្លូវ​។​  ខ្ញុំ​ទន្ទឹង​ឱ្យ​តែ​ផ្លូវ​នេះ​កសាង​ហើយ​ឆាប់​ៗ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នក​ភូមិ​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ខួប​ប្រាំ​ងវស្សា​”។​

ជា​មួយ​គោ​ល​លំ​នាំ​ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” រយៈ​ពេល​កន្លង​ ឃុំ​គីមហ្វាកសាង​បាន​ដងផ្លូវ​បេតុង​ស្អាត​រឹង​មាំ​ជា​ច្រើន​ ភ្ជាប់​ពីភូមិ​មួយ​ទៅ​ភូមិ​មួយ​ ឆ្លង​តាម​រយៈ​នោះ​ ញុាំងឱ្យ​មុខ​មាត់​ជន​បទ​ផ្លាស់​ថ្មី​បន្តិច​ម្តង​ៗ​ រួម​ចំ​ណែក​ជំរុញ​សេដ្ឋ​កិច្ច​-សង្គម​ភូមិ​ភាគ​រីក​ចម្រើន​៕

                               សឺនម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូមិ​រាជ​មល្ល