កើ-ដជាស្រុកដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករនៅក្រុងកឹងធើ។ ជនរួមជាតិខ្មែរភាគច្រើនរស់នៅឃុំថើយស្វឹង ថើយដុង ដុងថាំង ដុងហុីប និងទីប្រជុំជនកើ-ដ។ រយៈពេលកន្លង ក្រុងបានអនុវត្តល្អនូវគោលនយោបាយអាទិភាពពិសេសដោយឡែកសម្រាប់ជនជាតិភាគតិច ម្ល៉ោះហើយ ភូមិភាគទាំងនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន។
ទីប្រជុំជនកើ-ដពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសមរម្យ។
តាមប្រសាសន៍លោកត្រឿងថាញ់សាង ប្រធានការិយាល័យជនជាតិស្រុកកើ-ដ ឱ្យដឹង៖ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តស្រុក មានការលូតលាស់យ៉ាងសកម្ម ជីវភាពជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយយ៉ាងច្បាស់ក្រឡែត គ្មាននៅផ្ទះសម្បែងទ្រុឌទ្រោមទៀត។ មានគ្រួសារជាច្រើនដែលរដ្ឋជំនួយ ក៏បានអភិវឌ្ឍសេដ្ឋកិច្ចបង្គួរ។ ទន្ទឹមនឹងនោះ មានកសិករជនជាតិភាគតិចជាច្រើនជាគំរូផលិត និងធ្វើអាជីវកម្មពូកែ គម្លាតក្រនិងមានត្រូវបានកាត់បន្ថយ។ ផ្ដើមពីនោះ ប្រាក់ចំណូលគិតជាមធ្យមភាគលើមនុស្សម្នាក់ៗរបស់ជនរួមជាតិភាគតិចបានកើនឡើងជារៀងរាល់ឆ្នាំ។ (ចុងឆ្នាំ២០១៨ គិតប៉ាន់ស្មានសម្រេច២៤លានដុង/នាក់/ឆ្នាំ បើប្រៀបនឹងឆ្នាំ២០១៤កើន៦លានដុង/នាក់/ឆ្នាំ)។
ដើម្បីសម្រេចបានលទ្ធផលដូចខាងលើស្រុក បានផ្ដុំកម្លាំងទាញយកផល កៀរគររាល់ប្រភពកម្លាំងនិងប្រើប្រាស់ចំគោលដៅប្រភពទុនរបស់មជ្ឈិម ថវិការបស់ក្រុងក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ម្ល៉ោះហើយ ជីវភាពរបស់មាមីងជនជាតិភាគតិចបានលំនឹងស្ងប់ចិត្តក្នុងការផលិត។ សព្វថ្ងៃ ផ្លូវតភ្ជាប់ពីឃុំមួយទៅឃុំមួយ នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករត្រូវបានក្រាលកៅស៊ូ១០០% និងមានផ្លូវភូមិជាង៩៥%ត្រូវបានពង្រឹង សម្រេចបទដ្ឋានបច្ចេកទេសដែលបានកំណត់ក្នុងកម្មវិធីកសាងជនបទថ្មី; ដំណាក់សុខាភិបាលសម្រេចបទដ្ឋាន១០០% សាលារៀនធានា តម្រូវការរៀនសូត្រនៅគ្រប់កម្រិតសិក្សា មានសាលារៀន៣៥/៤៨សម្រេចបទដ្ឋានជាតិ; អត្រាគ្រួសារប្រើប្រាស់អគ្គិសនី៩៩,៩% អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសុវត្ថិភាពបច្ចេកទេស៩៨,០៣%; អត្រាគ្រួសារប្រើប្រាស់ទឹកស្អាតស្របអនាម័យសម្រេច៩៩,២៨%។ បណ្តាឃុំដែលមានជនរួមជាតិភាគតិចរស់នៅកុះករ សុទ្ធតែមានកន្លែងផ្គត់ផ្គង់សេវាប្រៃសណីយ៍ ទូរគមនា គមន៍ អិនធើណិត; ជនជាតិភាគតិចទាំង១០០%សុទ្ធតែបានស្ដាប់វិទ្យុ មើលទូរទស្សន៍។ ស្រុកកំពុងបន្តការអនុវត្តគម្រោងឧបត្ថម្ភវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ផលិតកម្មចំពោះភូមិលំបាកពិសេសចំនួន២(ភូមិថើយត្រឿង១ ថើយត្រឿង២របស់ឃុំថើយស្វឹង) តាមកម្ម វិធី ១៣៥ ដំណាក់កាល២។
អាស្រ័យគោលនយោបាយអាទិភាពត្រូវបានអនុវត្តព្រមៗគ្នា និងមានកម្មវិធី គម្រោងគួបផ្សំឯទៀត គ្រួសារក្រីក្រមានលក្ខណសម្បត្តិឈានឡើងក្នុងជីវភាព។ គិតមកទល់សព្វថ្ងៃ ស្រុកកើ-ដ នៅមានគ្រួសារក្រីក្រចំនួន១១៨គ្រួសារ ស្រូបអត្រា៥,២៥%; គ្រួសារប្រកៀកបន្ទាត់ក្រ៣៥០ គ្រួសារ ស្រូបអត្រា ១៥,៥៨% (តាមបទដ្ឋានក្រនៃសេចក្ដីសម្រេចលេខ ៥៩/QĐ-TTg) បើប្រៀបនឹងមហាសន្និបាតលើកទី ២ ឆ្នាំ ២០១៤ គ្រួសារក្រីក្រថយចុះ៣១៨គ្រួសារ គ្រួសារប្រកៀកបន្ទាត់ក្រថយចុះ៧៩គ្រួសារ៕
ហាថាញ់ - ថាច់ធី