09/12/2019 - 16:50

អា​ង​យ៉ាង​៖

បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ជនរួមជាតិ​ភាគតិច​ជាង ៥.៤៧៦ នាក់​

យោង​តាម​​គណៈ​ជន​ជា​តិ​ខេត្ត​អា​ង​យ៉ាង​ ការ​បណ្តុះ​បណ្តា​លវិ​ជ្ជា​ជីវៈ​ជូន​ជន​រួម​ជា​តិ​ភាគ​តិ​ច​ត្រូវ​បាន​ខេត្ត​យក​​ចិត្ត​ទុក​​ដាក់​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​។​  ឆ្លង​តាម​រយៈ​កម្ម​វិ​ធី​ គម្រោង​ ជា​ច្រើន​ចាប់​ពី​ឆ្នាំ  ​២០១៤​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​      ខេត្ត​បណ្តុះ​បណ្តាល ​វិជ្ជា​ជីវៈ​ជូន​ជន​រួម​ជា​តិ​ភាគ​តិច​បាន​ជាង​​៥.៤៧៦​នាក់។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​ពលក​រ​ជា​ច្រើន​ដែល​ជា​ជន​រួម​ជា​តិ​ភាគ​តិ​ច​មាន​មុខ​របរ​រក​បាន​ការ​ងារ​​ធ្វើ​    មាន​ប្រ​ាក់​ចំ​ណូល​កែលម្អ​ជីវភាព​   រួម​ចំ​ណែក​​កាត់​បន្ថយ​អត្រា​គ្រួ​សា​រ ​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។​ ខេត្ត​មាន​សា​លា​មធ្យម​សិក្សា​វិ​ជ្ជា​ជីវៈ​ជន​ជា​តិ​អន្តេ​វា​សិក​​មួយ​នៅ​ស្រុក​​ទ្រីតូង​ បច្ចុ​ប្បន្ន​មាន​សិក្ខា​កាម​​ចូល​រៀន​ចំ​នួន​៧​០​៥​នាក់​ ក្នុង​នោះ​ សិក្ខា​កាម​​ជន​ជា​តិ​ភាគ​តិ​ច​ចំ​នួន​១​៩​១​នាក់​។​

ក​ម្មា​ភិបាល​សមាគម​ក​សិក​រ​ស្រុក​​ទ្រីតូង​ ខេត្ត​អា​ង​យ៉ាង​ ចុះ​មក​​ស្វែង​យល់លើ​ក​ទឹក​​ចិត្ត​ក​សិក​រ​ខ្មែរ​រៀន​របរបង្កើន​ប្រាក់​ចំ​ណូល​។

លោក​​ម៉ែ​នផល្លី ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​អា​ង​យ៉ាង​ ឱ្យ​ដឹង​៖ ជន​ជា​តិ​ភាគ​តិ​ច​តែ​ងចុះ​ឈ្មោះ​ចូល​រៀន​របរ ដូច​ជា​​៖   បច្ចេក​​ទេស​ចិញ្ចឹម​សត្វ​សុវត្ថិ​ភាព​ជីវសា​ស្រ្ត​    បច្ចេក​​ទេសចិញ្ចឹម​អន្ទង់​   ក​ង្កែប គោ​ ជ្រូក​​ កាត់​ដេរ​ឧស្សា​ហក​ម្ម​ សំ​ណង់​សា​ធា​រណៈ​ ជួស​ជុល​ម៉ូតូ​ ត្បាញ​បន្ទោះ​ ត្បាញ​សំ​ពត់ហូលខ្មែរ​។​ល។​ សិក្ខា​កាម​​ក្រោយ​ពីបាន​បណ្តុះ​បណ្តា​លវិ​ជ្ជា​ជីវៈ​ សុទ្ធ​តែ​រក​បាន​ការ​ងារ​​ធ្វើ​ថ្មី​ ឬ​ប្រ​ក​ប​ការ​ងារ​​ចាស់​បន្ត​ ប៉ុន្តែ​ក​ម្រិត​ប្រាក់​ចំ​ណូល​ខ្ពស់​ជា​ង​មុន​។​ សិក្ខា​កាម​​ខ្លះ​បង្ក​ការ​​ងារ​​ធ្វើ​ដោយ​ខ្លួន​ឯ​ង​នៅ​នឹង​ភូមិ​ភាគ​ ហើយ​ខ្លះ​ទៀ​ត​ ស្វែង​រក​ការ​ងារ​​ធ្វើ​នៅ​តាម​អា​ជីវក​ម្ម​​ក្នុង​និង​ក្រៅ​ខេត្ត​។​ ចំ​នួន​ពលក​រ​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​​ងារ​​ធ្វើ​ និង​ប្រើ​ប្រាស់​ចំ​ណេះ​ដែល​បាន​រៀន​នៅ​សា​លា​ទៅ​ក្នុង​ការ​ផលិត​ការ​ងារ​​ធ្វើ​ កាត់​បន្ថយ​ការ​ចំ​ណាយ​​ លើ​ក​ក​ម្ពស់​ទិន្ន​ផល​ បង្កើន​ប្រាក់​ចំ​ណូល​៕                

ថា​ញ់ឡុង​-វិ​មាន

ចែករំលែកអត្ថបទ