02/12/2019 - 16:56

លើ​កកម្ពស់​គុណ​ភាព​អប់​រំនៅ​តំ​បន់​ជន​រួម​ជា​តិ​

លោក​ស្រី​ង្វៀន​ធីវៀង​ថា​ញ នាយ​ក​មន្ទី​រ​អប់​រំនិង​បណ្តុះ​បណ្តា​លខេត្ត​វិ​ញឡុង​ ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ ខេត្ត​បាន​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​ជា​ច្រើន​ ដើម្បី​អភិ​វឌ្ឍ​អប់​រំនៅ​តំ​បន់​ជន​រួម​ជា​តិ​។​ អា​ស្រ័យ​ហេតុ​នោះ​ គុណ​ភាព​សិស្ស​ជន​ជា​តិ​ភាគ​តិ​ច​និយាយ​ដោយ​ឡែក​និង​គុណ​ភាព​អប់​រំនៅ​តំ​បន់​ជន​រួម​ជា​តិ​កាន់​តែ​បាន​លើ​កកម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

សិស្ស​អនុ​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វាសិក​ខេត្ត​វិ​ញឡុង ​បាន​រៀន​សាលា​សម្រេច​បទ​ដ្ឋាន​ជា​តិ​។​

រយៈ​ពេល​កន្លង​ ខេត្ត​វិ​ញឡុង​បាន​វិ​និ​យោ​គ​សាង​សង់​ថ្មី​ និង​បង្កើន​កម្រិត​សាលា​រៀន​បាន​ចំ​នួន​៤​០​ នៅ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​។​ គិត​ដោយ​ឡែក​តែ​ឃុំ​ចំ​នួន​៣​ដែល​មាន​សិស្ស​ជន​រួម​ជា​តិ​ខ្មែរ​ច្រើន​កុះ​ករ​ គឺ​ឃុំ​ឡងមី (ស្រុក​តាម​ប៊ិ​ញ) ឃុំ​តឹង​មីនិង​ត្រាកូង (ស្រុក​ត្រាអូង​) គឺ​សុទ្ធ​តែ​មាន​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជា​តិ​។​ ក្រៅ​ពី​សាលា​បឋម​សិក្សា​នៅ​តំ​បន់​ជន​ជា​តិ​ មាន​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​ថ្នាក់​ជា​ផ្លូវ​ការ​សាលា​ អនុ​វិ​ទ្យា​ល័យ​តឹង​មី ក៏​បាន​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​នៅ​ក្នុង​និង​ក្រៅ​សាលា​ដែរ​។​ ដោយ​ឡែក​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​ខេត្ត​វិ​ញ ឡុង​ បាន​សម្រេច​បទ​ដ្ឋាន​ជា​តិ​កាល​ពី​ដើម​ឆ្នាំ​២​០​១​៩​។​ លោក​ថា​ច់​សុង នាយ​ក​រង​សាលា​ជន​ជា​តិ​អន្តេ​វា​សិកខេត្ត​វិ​ញឡុង​ ឱ្យ​ដឹង​៖ “ដោយ​សារ​ការ​វិ​និ​យោ​គ​ព្រម​ៗ​គ្នា​របស់​ខេត្ត​ ម្ល៉ោះ​ហើយ​មូល​ដ្ឋាន​សម្ភារៈ​របស់​សាលា​មាន​គ្រប់​គ្រាន់​ អា​ចឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ស្នា​ក់​នៅ​ ហូប​ចុក រៀន​សូត្រ​របស់​សិស្ស​។​ ផ្តើ​មពី​នោះ​ គុណ​ភាព​អប់​រំរបស់​សាលា​តែ​ងបាន​លើ​កកម្ពស់​ដោយ​ឥត​ឈប់​ឈរ​ សិស្ស​មិន​ត្រឹម​តែ​បញ្ចប់​កម្ម​សិក្សា​វិ​ទ្យា​ល័យ​សម្រេច​១​០​០​% ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ប៉ុណ្ណោះ​ទេ សាលា​នៅ​ទាំង​មាន​សិស្ស​ប្រ​ឡង​ជា​ប់ចូល​រៀន​មហា​វិ​ទ្យា​ល័យ​ ដោយ​មាន​ពិន្ទុ​ខ្ពស់​ៗ​ក៏​ច្រើន​ជា​ង​មុន​ដែរ​”។​

លោក​ថា​ច់​យឿង ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​វិ​ញឡុង​ ឱ្យ​ដឹង​៖ “មិន​ត្រឹម​តែ​មូល​ដ្ឋាន​សម្ភារៈ​បាន​ធានា​ប៉ុណ្ណោះ​ទេ កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ជា​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក៏​បាន​ពង្រីក​ទាំង​បរិមាណ​ និង​បាន​លើ​កកម្ពស់​ទាំង​គុណ​ភាព​ផង​ដែរ​ ដើម្បី​បង្ហាត់​បង្រៀន​ដល់​សិស្ស​បាន​ល្អ​ប្រ​សើរ​។​ គិត​មក​ដល់​ដំណាក់​កាល​បច្ចុ​ប្បន្ន​ ទូទាំង​ខេត្ត​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ជា​ជន​រួម​ជា​តិ​ខ្មែរ​សម្រេច​បទ​ដ្ឋាន​ចំ​នួន​២​២​០​រូប​។​ ក្នុង​នោះ​ មាន​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​១​៨​រូប​ នៅ​តាម​សាលា​បឋម​សិក្សា​ អនុ​វិ​ទ្យា​ល័យ​ និង​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​”។​

តាម​ប្រ​សាសន៍​បង​ឡេទ្រីយ៉ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡងមី ស្រុក​តាម​ប៊ិ​ញ សាលា​មតេ្តយ្យ​ និង​បឋម​សិក្សា​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជា​តិ​ និង​មាន​កង​ជួរ​គ្រូ​បង្រៀន​ខ្មែរ​ទទួល​បន្ទុក​មុខ​ជំនាញ​សំ​ខាន់​ៗ​ជា​ច្រើន​។​ ដោយ​ឡែក​សាលាបឋម​សិក្សា​ថា​ច់​ធា បាន​បែង​ចែក​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​គ្រប់​ចំ​នួន​ ដើម្បី​រៀប​ចំ​បង្រៀន​ឧភយភាសា​វៀត​-ខ្មែរ​ដល់​សិស្ស​ជន​ជា​តិ​ចាប់​ពី​ថ្នាក់​ទី​២​។​ លោក​គ្រូ​ថា​ច់​ប៊ិ​ញថា​ញ គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ថា​ច់​ធា ឱ្យ​ដឹង​៖ “ខ្ញុំ​និង​មិត្ត​រួម​អា​ជីព​៣​នាក់​ទៀ​ត​ ទទួល​បន្ទុក​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​បង្រៀន​៤​ម៉ោង​ ក្នុង​មួយ​សប្តាហ៍​។​ សិស្ស​តែ​ងឧស្សា​ហ៍​ព្យា​យាម​រៀន​សូត្រ​អក្សរ​សាស្រ្ត​និង​ភាសា​ជា​តិ​។​ យើង​ខ្ញុំ​ក្នុង​នាម​ជា​គ្រូ​បង្រៀន​ក៏​បាន​បណ្តុះ​បណ្តា​លពី​សាលា​គរុកោស​ល្យ​ ព្រម​ទាំង​សិក្សា​ស្រាវ​ជ្រាវ​ឥត​ឈប់​ឈរ​     ដើម្បី​លើ​កកម្ពស់​កម្រិត​វិ​ជ្ជា​ផ្ទាល់​ខ្លួន​ផង​      សំ​ដៅ​បង្រៀន​ប្អូន​ៗ​ឱ្យ​បាន​ល្អ​ប្រ  ​សើរ​”៕

                                                              ហាថា​ញ់-វិ​មាន

ចែករំលែកអត្ថបទ