តាមប្រសាសន៍លោកគឹមទ្រុង យ៉ុងអនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំហ្វាលឺវ ក្រុងវីថាញ់ ខេត្តហូវយ៉ាង ក្នងដំណើរការកសាងជនបទថ្មី ឃុំតែងយកចិត្តទុកដាក់ដល់ការលើកកម្ពស់ស្មារតី ធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តប្រជាជនរស់នៅ។
ខ្លោងទ្វារសន្តិសុខនៅភូមិថាញ់ភូ។
អ្នកមីងយ័ញធីយ៉ាត់ នៅភូមិថាញ់ភូ ឃុំហ្វាលឺវ ក្រុងវីថាញ់ រៀបរាប់ឱ្យដឹង៖ "តាំងពីថ្ងៃមានផ្លូវគមនាគមន៍ជនបទកាត់ភូមិថាញ់ភូ ភូមិថាញ់ទ្រុង ថាញ់ឡើយ តភ្ជាប់នឹងផ្លូវកៅស៊ូទៅកាន់មជ្ឈមណ្ឌលឃុំបានក្រាលបេតុងរួចស្រេច គឺអាចបើកបរម៉ូតូចូលដល់ចុងភូមិតែម្តង ម្ល៉ោះហើយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិមានភាពច្របូកច្របល់បន្តិច ពីព្រោះតែងមានមុខសញ្ញាពីកន្លែងដទៃមកជារឿយៗ។ ព្រោះហេតុនោះ ពេលនគរបាលឃុំចុះទៅផ្សព្វផ្សាយកសាងខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ ប្រជាជនក្នុងភូមិក៏យល់ស្របភ្លាម"។ តាមប្រសាសន៍បងង្វៀនង៉ុកឡើយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ ខ្លោងទ្វារសន្តិសុខភូមិ ថាញ់ភូ បានដាក់ត្រង់កណ្តាលស្ពាន ម្ល៉ោះហើយបើបិទខ្លោងទ្វារហើយ ជនល្មើសមានតែលោតចុះប្រឡាយប៉ុណ្ណោះ។ ប្រជាជននៅក្បាលស្ពានទាំងសងខាងតែងបានកងកម្លាំងឈានមុខរបស់ឃុំណែនាំពីរបៀបវិនិច្ឆ័យរហ័ស ពេលហេតុការណ៍កើតឡើង។ ក្រៅពីវាយរគាំង ប្រកាសអាសន្ន ទូរស័ព្ទដៃបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។ បងថាច់ហ្វាងត្វឹង ត្រូវជាចៅរបស់អ្នកមីងយ៉ាត់ ឱ្យដឹង៖ "ជាប្រជាជនរស់នៅក្បែរខ្លោងទ្វារសន្តិសុខ យើងត្រូវមានភារកិច្ចបិទទ្វារពេលមានករណីចោរលួច ខណៈពេលឮទូរស័ព្ទហៅមកប្រាប់គឺខ្ញុំចេញបិទទ្វារភ្លាម។ មិនត្រឹមតែរូបខ្ញុំទេ បងប្អូនផ្សេងទៀតដែលរស់នៅក្បែរខ្លោងទ្វារក៏បានឯកភាពគ្នាដូច្នេះទាំងអស់"។
មិនចំពោះតែភូមិថាញ់ភូប៉ុណ្ណោះទេ ខ្លោងទ្វារសន្តិសុខត្រូវបានកសាងនៅគ្រប់ភូមិ លើភូមិសាស្រ្តឃុំហ្វាលឺវ ម្ល៉ោះហើយធានាបានស្ថានភាពសន្តិសុខនៅលើភូមិសាស្រ្ត។ បងយ័ញវៀត នៅភូមិថាញ់ទ្រុង ឱ្យដឹង៖ "តាំងពីមានខ្លោងទ្វារសន្តិសុខ ហាក់ដូចជាជនល្មើសញញើតមិនហ៊ានចូលភូមិ។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តបានរក្សាលំនឹង គ្មាននៅស្ថានភាពធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គម។ ផ្តើមពីនោះ ប្រជាជននឹងនរចិត្តធ្វើការរកស៊ី និងជួញដូរ"...។
លោកឡាថាញ់ឡុង ប្រធានការិយាល័យជនជាតិក្រុងវីថាញ់ ឱ្យដឹង៖ ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តឃុំហ្វាលឺវ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយកចិត្តទុកដាក់ដល់ការធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ មាមីងមិនត្រឹមតែធ្វើរបងការពារទ្រព្យសម្បត្តិរបស់គ្រួសារយ៉ាងហ្មត់ចត់ប៉ុណ្ណោះទេ នៅទាំងសកម្មចូលរួមជាមួយនឹងរដ្ឋអំណាចភូមិភាគរក្សាភាពសុខសាន្តនៅភូមិស្រុកទៀតផង។ ចំណែកអ្នកមីងយ័ញធីយ៉ាត់ ឱ្យដឹងបន្ថែម៖ "ខ្ញុំតែងនិយាយជាមួយនឹងកូនចៅក្នុងគ្រួសារ ស្ថានភាពសន្តិសុខបានរក្សាលំនឹងមានភាពសុខសាន្ត ទើបយើងរកស៊ីបានងាយស្រួល។ ហេតុនោះ កូនចៅខ្ញុំនិយាយដោយឡែក និងមាមីងក្នុងភូមិស្រុកនិយាយរួម តែងសកម្មរក្សាសន្តិសុខសណ្តាប់ធ្នាប់រួម"៕
ហាថាញ់-វិមាន