|
ថាច់សុវណ្ណ លេខាសាខាបក្ស និងជាប្រធានភូមិក្នក។ |
មុនពេលធ្វើជាលេខាសាខាបក្ស និងប្រធានភូមិក្នក ឃុំសុងឡុក ស្រុកចូវថាញ់ ខេត្តត្រា វិញ ថាច់សុវណ្ណ (កើតឆ្នាំ១៩៨៤) ធ្លាប់ទទួលបន្ទុក តួនាទីជាច្រើន មានដូច៖ ប្រធានគណៈកម្មការបំពេញការងាររណសិរ្សភូមិ ប្រធាននគរបាលភូមិជាដើម។ ថ្មីៗនេះ ថាច់សុវណ្ណបានគណៈជនជាតិខេត្ត ជូនលិខិតសរសើរ ”សម្រេចស្នាដៃឆ្នើមក្នុងការអនុវត្តការងារជនជាតិរបស់បក្សនិងរដ្ឋ” ឆ្នាំ២០១៩។
ចរិតស្វាហាប់ ខ្នះខ្នែងអស់ពីចិត្ត គំរូនិងទទួលខុសត្រូវក្នុងការងារ ម្ល៉ោះហើយ ថាច់សុវណ្ណ បានថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនក្នុងភូមិជឿជាក់ បោះឆ្នោតជាប់ជាប្រធានភូមិនៅឆ្នាំ២០១៦។ ជិតមួយឆ្នាំក្រោយមក ថាច់សុវណ្ណ ក៏បន្តជាប់ឆ្នោតជាលេខាសាខាបក្សភូមិក្នកមកទល់សព្វថ្ងៃ។ បានប្រជាជនជឿជាក់យុវជនវ័យក្មេងរូបនេះត្រេកអរផង បារម្ភផង។ ត្រេកអរដោយសារការប្រឹងប្រែងរបស់ខ្លួនត្រូវបានទទួលស្គាល់ បារម្ភដោយសារការងារជាលេខាសាខាបក្សនិងជាប្រធានភូមិពីមុនមក គឺជាអ្នកមានវ័យចាស់ហើយមានបទពិសោធន៍ទទួលបន្ទុកការងារនេះ។
ថាច់សុវណ្ណ ឱ្យដឹង៖ “បើនិយាយពីវ័យ គឺខ្ញុំស្មើនឹងកូនចៅបក្ខជនមួយចំនួនក្នុងសាខាបក្ស។ អាស្រ័យហេតុនោះ ពេលទទួលបន្ទុកជាលេខាសាខាបក្សនិងជាប្រធានភូមិ ខ្ញុំតែងមានការបារម្ភ។ ដ្បិតអីទទួលបន្ទុកភារកិច្ចជាអ្នកគ្រប់គ្រង ចង្អុលការអភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិភាគ ចំពោះមុខបក្ខជនជើងចាស់ (វ័យចាស់បំផុតគឺ៧៥ឆ្នាំ និងមានអាយុបក្ស៣០ឆ្នាំ) មានទាំងកម្មាភិបាលភូមិភាគ កម្មាភិបាលថ្នាក់ខេត្ត ម្ល៉ោះហើយដំបូងខ្ញុំមានការរារែក។ ធ្វើយ៉ាងណាដើម្បីមិនខកបំណងអ្នករាល់គ្នា ធ្វើយ៉ាងណាដើម្បីនិយាយប្រជាជនស្ដាប់ហើយ ជឿជាក់គាំទ្រ!។ ថ្វីបើដូច្នោះក្ដី ការងារទទួលការខុសត្រូវ គឺខ្ពស់ជាងអ្វីៗទាំងអស់!។ អាស្រ័យហេតុនោះ ខ្ញុំបានប្រឹងប្រែងអនុវត្តការងារ ឧស្សាហ៍ជួបជុំ ជិតដិតជាមួយពួកគាត់ បំផុតគឺកម្មាភិបាលបដិវត្តន៍ជើងចាស់ អ្នកមានប្រិយភាពដើម្បីរៀនបទពិសោធន៍បន្ថែម”។
បងស្រីថាច់ធីង៉ុកឌែប ប្រជាជននៅភូមិក្នក ឱ្យដឹង៖ លោកក្មួយសុវណ្ណ គឺលេខាសាខាបក្សជិតដិតជាមួយប្រជាជន ជាអ្នកយល់ដឹងនិងក្ដាប់បំណងប្រាថ្នារបស់ប្រជាជន។ ក្នុងការងារ គាត់មានការខ្នះខ្នែងនិងទទួលខុសត្រូវខ្ពស់។ អាស្រ័យហេតុដូច្នោះ មាមីងក្នុងភូមិអ្នកណាក៏រាប់ អានគាត់ដែរ”។
លោកសើុងក្វឹកវ៉ូវ អនុលេខាបក្សនិងជាប្រធាន ផែនប្រជាចលនាឃុំស៊ុងឡុក ឱ្យដឹង៖ “សមមិត្ត ថាច់សុវណ្ណ គឺលេខាសាខាបក្សវ័យក្មេងជាងគេក្នុងឃុំ។ សមមិត្តតែងតែលើកកម្ពស់ស្មារតីទទួលការខុសត្រូវ មានសមត្ថភាពអស់ពីចិត្តជាមួយការងារ មានការច្នៃប្រតិដ្ឋ ផ្លាស់ថ្មីវិធានការសកម្មភាព សំដៅនាំយកបទបញ្ជាសេចក្ដីសម្រេចរបស់បក្សក្នុងជីវភាពជាក់ស្ដែង។ អាស្រ័យហេតុនោះ ខណៈពេលគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយរាល់បទបញ្ជាសេចក្ដីសម្រេច សមមិត្ត សុវណ្ណតែងផ្សព្វផ្សាយបានល្អជូនបក្ខជន និងធ្វើឱ្យជាក់ស្ដែងក្នុងជីវភាពសម្រេចបានលទ្ធផលខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅលើភូមិភាគ”៕
សឺនម៉ាល័យ - ថាច់ធី