ដូចដែលកាសែតកឹងធើ-ភាសាខ្មែរបានចុះផ្សាយ ចាប់ពីថ្ងៃ១៩-២២ ខែវិច្ឆិកា នៅក្រុងកឹងធើ ក្រសួងវប្បធម៌កីឡា និងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌-វិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា រៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម (ហៅកាត់ថាសប្តាហ៍វប្បធម៌) ដូច្នេះសប្តាហ៍វប្បធម៌មានសកម្មភាពវប្បធម៌សិល្បៈនិងតាំងពិព័រណ៍រូបភាព “កម្ពុជា-ព្រះរាជាណាចក្រនៃវប្បធម៌” នៅសារមន្ទីរក្រុងកឹងធើ។
កាសែតកឹងធើ-ភាសាខ្មែរ ធ្វើការកត់សម្គាល់រូបភាពមួយចំនួនពីព្រឹត្តិការណ៍បានពោលខាងលើ។
បណ្តុំរូបថត៖ ថាញ់ឡុង
ថ្នាក់ដឹកនាំប្រទេសទាំងពីរ ជូនបាច់ផ្កានិងថតរូបអនុស្សាវរីយ៍ជាមួយសិល្បករ-
ការិនីនៃព្រះរាជាណាចក្រកម្ពុជា។
ពិព័រណ៍“កម្ពុជា-ព្រះរាជាណាចក្រនៃវប្បធម៌” ក្នុងក្របខណ្ឌសប្តាហ៍វប្បធម៌ជាផ្លូវការ បានបើកនៅព្រឹកថ្ងៃ១៩ ខែវិច្ឆិការហូតដល់ថ្ងៃ២២ ខែវិច្ឆិកា។ រូបថត៖ សមមិត្តថ្នាក់ដឹកនាំកាត់ខ្សែបូពិធីបើកពិព័រណ៍។
ភាគីវៀតណាម លោកតាក្វាងដុង អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ មានប្រសាសន៍៖ សប្តាហ៍វប្បធម៌លើកនេះនឹងបន្តការរួមចំណែកជាវិជ្ជមាន ជំរុញទំនាក់ទំនងមិត្តភាពជិតខាងនិងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាឈានឡើងមួយកម្រិតថ្មី។
ថ្លែងការណ៍នៅពិធីបើកសប្តាហ៍វប្បធម៌កាលពីរាត្រីថ្ងៃ១៩ ខែវិច្ឆិកា លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍៖ កម្ពុជានិងវៀតណាម មានប្រវេណីល្អប្រសើរ និងទំនាក់ទំនងយូរអង្វែងដោយមានចំណង សាមគ្គី មិត្តភាព និងសហប្រតិបត្តិការឋិតថេរយូរអង្វែង។ ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ គឺជាកម្មវិធីដែលមានសារសំខាន់ត្រូវបានរៀបចំតាម “កិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីវប្បធម៌និងសិល្បៈ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌កីឡានិងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឈុតរបាំចំណងមិត្តភាព-សាមគ្គីភាព វៀតណាម-កម្ពុជា។
ឈុតរបាំស្រ្តីខ្មែរ-ស្ងើចសរសើរពីសម្រស់ស្រ្តីខ្មែរសម័យដើម។