ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/11/2019 - 16:05

មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ខេត្ត​កា
ម៉ា​វ និង​វិ​ញឡុង​ជោគ​ជ័យ​ល្អ​ប្រ​សើរ​

កាល​ពី​ថ្ងៃ​ទី​១​៨​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០​១​៩​ នៅ​ក្រុង​កាម៉ា​វ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ា​វ រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ខេត្ត​កាម៉ា​វ លើ​កទី​៣​ ឆ្នាំ​២​០​១​៩​ យ៉ាង​មហោ​ឡារិក​។​ អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​មាន​លោក​ត្រឿង​ហ្វាប៊ិ​ញ សមាជិក​ការិ​យាល័យ​នយោ​បាយ​ ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ប្រ​ធាន​គណៈ​ចង្អុល​ការ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ទូទាំង​ប្រ​ទេស​លើ​កទី​២​   ឆ្នាំ​២​០​២​០​។​

ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វាប៊ិ​ញ និង​លោក​ង្វៀន​តៀង​ហាយ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ា​វ ជូន​ប័ណ្ណ​សរ​សើរ​ដល់​អ្នក​តំ​ណាង​ ។​

រូប​: http://cema.gov.vn

ក្រោយ​ពីរយៈ​កាល​៥​ឆ្នាំ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​មក​ទល់​ពេល​នេះ​ ខេត្ត​កាម៉ា​វអនុ​វត្ត​សម្រេច​រួច​រាល់​ភាគ​កម្រិត​និង​ភារ​កិច្ច​សំ​ខាន់​ៗ​ជា​ច្រើន​ តាម​ការ​អនុ​វត្ត​លិខិត​ប្តេជ្ញា​ចិត្ត​នៃ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ខេត្ត​កាម៉ា​វលើ​កទី​២​បាន​ដាក់​ចេញ​។​ សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​។​ នៅ​តំ​បន់​ជន​រួម​ជា​តិ​បាន​លេច​ឡើង​នូវ​គំ​រូ​ជា​ច្រើន​ យក​ចិត្ត​ទុក​ដាក់​ប្រ​កប​ការ​ងារ​រកស៊ី​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ និង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​។​ល។​ កម្ម​វិ​ធី​ គោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​ជា​ច្រើន​របស់​រដ្ឋ​ចំ​ពោះ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ត្រូវ​បាន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​   និងភូមិ​ភាគ​ចង្អុល​ការ​ផ្សព្វ​ផ្សា​យ​   អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ជា​រៀង​រាល់​ឆ្នាំ​ពី៣​ដល់​៤​%។​

គិត​ដល់​ចុង​ឆ្នាំ​២​០​១​៨​ អត្រា​គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រ កាត់​បន្ថយ​នៅ​១​.៨​៧​៤​គ្រួ​សារ​ សរុប​អត្រា​១​៥​,៥​៨​%ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រទូទាំង​ខេត្ត​ សរុប​អត្រា​១​៦​,៣​៧​% បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ចំ​នួន​គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​។​

ដើម្បី​ភូមិ​សាស្រ្ត​ជន​ជា​តិ​ភាគ​តិ​ច​របស់​ខេត្ត​ មាន​ភាព​រីក​ចម្រើន​ជា​ង​ទៀ​ត​ ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វាប៊ិ​ញ សំ​ណូម​ពរ​ខេត្ត​គប្បី​ពង្រីក​សក្តានុពល និង​ឧត្តម​ភាព​អំ​ពី​សេដ្ឋ​កិច្ច​សមុទ្រ​។​ ទន្ទឹម​នឹង​នោះ​ កៀរ​គរប្រ​ភព​កម្លាំង​វិ​និ​យោ​គ​ទូទាំង​សង្គម​ ជំរុញ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​  កែទម្រង់​រដ្ឋ​បាល​  ជំរុញ​ទឹក​ចិត្ត​ផ្តើ​មអា​ជីព​    អភិ​វឌ្ឍន៍​ឧស្សា​ហកម្មបៃតង​និង​កែច្នៃ​ជលផល​ ដំណាំ​ ឈើ​ហូប​ផ្លែ​ ព្រៃ​ឈើ​ ឧស្សា​ហកម្ម​ខ្នាត​តូច​ ផ្សា​រភ្ជាប់​នឹង​ឧត្តម​ភាព​របស់​ភូមិ​ភាគ​។​ល។​

មហា​សន្និ​បាត​បាន​បោះ​ឆ្នោត​ជ្រើស​អ្នក​តំ​ណាង​ពេញ​សិទ្ធ៥​រូប​ និង​អ្នក​តំ​ណាង​បម្រុង​២​រូប​ទៅ​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ទូទាំង​ប្រ​ទេស​ លើ​កទី​២​ ឆ្នាំ​២​០​២​០​។​ ស្រប​ឱកាស​នេះ​ដែរ​ មាន​សមូហ​ភាព​និង​បុគ្គ​លជា​ច្រើន​ដែល​សម្រេច​ស្នា​ដៃ​ល្អ​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​ពីគណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ា​វ ។​

* មុន​នេះ​ ខេត្ត​វិ​ញឡុង​ក៏​បាន​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ខេត្ត​វិ​ញឡុង​លើ​កទី​៣​ ឆ្នាំ​២​០​១​៩​។​ មហា​សន្និ​បាត​ក៏​បាន​ឯ​កភាព​ បញ្ជី​រាយ​នាម​ជ្រើស​អ្នក​តំ​ណាង​៥​រូប​ចូល​រួម​មហា​សន្និ​បាត​ថ្នាក់​លើ​។​

រយៈ​កាល​៥​ឆ្នាំ​កន្លង​ គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​លើ​ភូមិ​សាស្រ្ត​ខេត្ត​វិ​ញឡុង​  បាន​ផ្សព្វ​ផ្សា​យ​បញ្រ្ជាប​ស្មារ​តី​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្នុង​ការ​អនុ​វត្ត​កម្ម​វិ​ធី​ គម្រោង​ពិសេស​របស់​រដ្ឋ​សម្រាប់​ជន​ជា​តិ​ភាគ​តិ​ច​។​ ផ្តើ​មពីនោះ​ ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ជន​ជា​តិ​ភាគ​តិ​ច​ ត្រូវ​បាន​លើ​កស្ទួយ​ជា​លំ​ដាប់​ គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​  ក្រី​ក្រ កាត់​បន្ថយ​មធ្យម​ភាគ​៥​%/ឆ្នាំ​។​     ផ្តើ​មពីប្រ​ភព​ទុន​របស់​រដ្ឋ​ និង​សង្គម​ូបនីយក​ម្ម​    ខេត្ត​ វិ​ញឡុង​សាង​សង់​ផ្ទះ​បាន​១​.៥​៣​៣​ខ្នង​ ជូន​គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រ  ជំនួយ​គោ​ពូជ​ចំ​នួន ​៣​០​០​ក្បាល​ដល់​គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រ ពង្រីក​ផលិត​កម្ម​ ដាក់​នាឡិកាទឹក​ចំ​នួន​៧​៨​៦​គ្រឿង​ជូន​គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​ល។​ ជា​ពិសេស​ ខេត្ត​វិ​ញឡុង​ ក៏​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិ​រក្ស​ ពង្រីក​តម្លៃ​វប្ប​ធម៌​ រក្សា​ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​ជា​តិ​ភាគ​តិ​ច​ ឆ្លង​តាម​រយៈ​ការ​ផ្តល់​សៀវ​ភៅ​ពុម្ព​ កាសែត​ដល់​វត្ត​អា​រាម​ខ្មែរ​ រៀប​ចំ​កម្ម​វិ​ធី​បង្រៀន​អក្សរ​ខ្មែរ​ អក្សរ​ចិន​ នៅ​តាម​សាលា​ដែល​មាន​សិស្ស​ជន​ជា​តិ​ភាគ​តិ​ច​កំ​ពុង​រៀន​។​ល។​

ស្រប​ឱកាស​នេះ​ មាន​សមូហ​ភាព​និង​បុគ្គ​លជា​ច្រើន​សម្រេច​បាន​ស្នា​ដៃ​ល្អ​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​ពីគណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​វិ​ញឡុង​៕

             យោង​ http://cema.gov.vn  ហាថា​ញ់-មុនី

ចែករំលែកអត្ថបទ