04/11/2019 - 15:17

ប្រ​សិ​ទ្ធ​ភាព​នៃ​ទម្រង់​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​

ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​ បាន​បង្កើត​ចាប់​ពី​ឆ្នាំ​២​០​១​១​មក​ នៅ​ឃុំ​វិ​ញត្រាច់ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ បាន​ពង្រីក​ប្រ​សិ​ទ្ធ​ភាព​។​ បំ​ផុត​គឺ​ក្នុង​ការ​ផ្សព្វ​ផ្សា​យ​នូវ​គោ​ល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​សមាជិក​។​    សមាជិក​ក្នុង​ក្រុម​រស់​នៅ​សាម​គ្គី​    ជួយ​គ្នា​ទៅ​    វិ​ញទៅ​មក​ក្នុង​ការ​បង្ក​បង្កើន​ផល រួម​ចំ​ណែក​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។​

 ពេល​មាន​សមាជិក​ជួប​លំ​បាក​ ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​ តែ​ងមក​ជួប​ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរសាគរព្រែក​ជ្រៅ​ ដើម្បី​ពិភាក្សា​រកវិ​ធី​ឧប​ត្ថម្ភ​ឱ្យ​បាន​ទាន់​ពេល​។​

បច្ចុ​ប្បន្ន​  ឃុំ​វិ​ញត្រាច់ដុង​   បង្កើត​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​បាន​ ៤​ក្រុម​៖ វង្សត្រ​កូល​សើុង វង្សត្រ​កូល​ថា​ច់​  វង្សត្រ​កូល​ត្រឹង​ និង​វង្សត្រ​កូល​ឡឹម​ ដោយ​មាន​សមាជិក​ចូល​រួម​ចំ​នួន​៦​០​គ្រួ​សារ​។​ ឆ្លង​តាម​រយៈ​នោះ​ តាម​ពេល​កំ​ណត់​រៀង​រាល់​ខែ​ សមាជិក​ក្នុង​ក្រុម​តែ​ងមក​មូល​ជុំ​គ្នា​នៅ​វត្ត​គម្ភីរសាគរព្រៃ​កជ្រៅ​ ដើម្បី​ប្រ​ជុំ​ជីវ​កិច្ច​ សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ជា​ដើម​។​ ទន្ទឹម​នឹង​នោះ​ ផ្សព្វផ្សា​យ​អប់​រំក្រឹត្យ​ច្បាប់​ ចលនា​គ្រួ​សារ​នីមួយ​ៗ​ចិញ្ចឹម​និង​ប្រៀន​ប្រ​ដៅ​កូន​ចៅ​ចៀស​ឆ្ងាយ​ពីបាបគ្រោះ​សង្គម​ និង​មិន​ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់​។​ ពិសេស​ក្នុង​ពេល​ប្រ​ជុំ​សមាជិក​ទាំង​ឡាយ​បាន​ស្តាប់​នូវ​មតិ​ គោ​ល​បំ​ណង​និង​ការ​លំ​បាក​ដែល​ជួប​ប្រ​ទះ​ ដើម្បី​ស្វែង​រកវិ​ធី​ជួយ​ឧប​ត្ថម្ភ​បាន​ទាន់​ពេល​។​ លោក​សើុងសុង ប្រ​ធានក្រុម​វង្សត្រ​កូលសើុង ឱ្យ​ដឹង​៖ "បង្កើត​បាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​ គឺ​មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​  ជួយ​គ្នា​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​។​ ពីព្រោះ​ក្នុង​ពេល​ប្រ​ជុំ​ជីវ​កិច្ច​ សមាជិក​ក្តាប់​បាន​ពីការ​លំ​បាក​ និង​ភាព​ងាយ​ស្រួល​ក្នុង​ជីវ​ភាព​; ចែក​រំលែក​បទ​ពិសោ​ធ​ន៍​ក្នុង​ការ​បង្ក​បង្កើន​ផល ចិញ្ចឹម​សត្វ​;  ជួយ​ឧប​ត្ថម្ភ​ដោយ​ផ្ទាល់​ ឬ​ក៏​ស្នើ​រដ្ឋ​អំ​ណាច​ជួយ​ឧប​ត្ថម្ភ​ដល់​គ្រួ​សារ​ដែល​លំ​បាក​។​ ជា​ពិសេស​ ផ្តើ​មពីប្រ​ជា​ប្រិយ​ភាព​របស់​ខ្លួន​ ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​នៅ​ទាំង​ចូល​រួម​សម្រុះ​សម្រួល​បាន​ជោគ​ជ័យ​នូវ​ករណី​លែង​លះ​គ្នា​និង​ជម្លោះ​ដី​ធ្លី​។​ល។​  កសាង​ចំ​ណង​មនោសញ្ចេត​នាភូមិ​ផង​របង​ជា​មួយ​កាន់​តែ​ស្អិត​ល្មួត​"។​

ព្រះ​តេជព្រះ​គុណ​យឿងក្វឹ​ង ព្រះ​ចៅ​អធិ​ការវត្ត​គម្ភីរសាគរព្រែក​ជ្រៅ​ មាន​ថេរដី​កា​៖ "បង្កើតបាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​ គឺ​មាន​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ឃោ​សនា​ ចលនា​គ្នា​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​ និង​ជួយ​គ្នា​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ ផ្តើ​មពីទម្រង់​នេះ​ ឃើញ​ថា​ពុទ្ធបរិស័ទ​រស់​នៅ​សាម​គ្គី​ និង​តែ​ងត្រៀម​ជួយ​គ្នា​ទៅ​វិ​ញទៅ​មក​ដោយ​អស់​ពី​ចិត្ត​ បំ​ផុត​គឺ​គ្រួ​សារ​ក្រី​ក្រ។​ តួយ៉ាង​ដូច​ គ្រួ​សារ​សើុងឡុក​ ជីវ​ភាព​ក្រី​ក្រ សមាជិក​ក្នុង​ក្រុម​បាន​រៃអង្គាស​ប្រាក់​ជួយ​ឧប​ត្ថម្ភ​ និង​ចលនា​សប្បុរ​ស​ជន​ រួច​ស្នើ​រដ្ឋ​អំ​ណាច​ផ្ដល់​ដី​ធារនិង​ជួយ​សង់​ផ្ទះ​ ព្រម​ទាំង​ឧប​ត្ថម្ភ​បុល​ទុន​ផលិត​កម្ម​ទៀ​ត​ ម្ល៉ោះ​ហើយជីវ​ភាព​បាន​លំ​នឹង​។​ ក្រៅ​ពីនោះ​ ចំ​ពោះ​សមាជិកដែល​ក្រី​ក្រ មាន​កូន​រៀន​មហា​វិ​ទ្យា​ល័យ​ ឬ​អនុ​មហា​វិ​ទ្យា​ល័យ​ សមាជិក​ក្នុង​ក្រុម​ស្វ័យគ្រប់​គ្រង​វង្សត្រ​កូល​ នៅ​ទាំង​ស្វែង​រកវិ​ធី​ជួយឧប​ត្ថម្ភ​ដើម្បី​កូន​ចៅ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់ដើម​។​ល។​ ច្រើន​ឆ្នាំ​កន្លង​ អា​ត្មា​ភាព​សង្កេត​ឃើញ​ទម្រង់​នេះ​ល្អ​ណាស់​ មាន​ប្រ​សិ​ទ្ធ​ភាព​ និង​មាន​អត្ថ​ន័យ​ជា​ក់​ស្តែ​ងក្នុង​ជីវ​ភាព​"។​

តាម​ប្រ​សាសន៍​លោក​ត្រឹង​ង៉ុក​ជៀង លេខាបក្ស​ឃុំ​វិ​ញត្រាច់ដុង​ ឆ្លង​តាម​រយៈ​ការ​ប្រ​ជុំ​រៀង​រាល់​ខែ​របស់​ក្រុង​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យល់​ច្បាស់​ពីលំ​បាក​របស់​ប្រ​ជា​ជន​ ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល​។​ ជា​ពិសេស​ ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្សត្រ​កូល​ បាន​ជួយ​ឱ្យ​មាមីង​យល់​ពីក្រឹត្យ​ច្បាប់​ និង​ណែនាំ​កូន​ចៅ​មិន​ឱ្យ​បំ​ពាន​ច្បាប់​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​៕

                                                                                                                                                               លីធាន​-វិ​មាន

ចែករំលែកអត្ថបទ