04/11/2019 - 15:17

ជួយ​ប្រ​ជា​ជន​មាន​លក្ខណ​សម្បត្តិ​ព្យា​បាល​ជំងឺ​ទាន់​ពេល​

តាម​ស្ថិតិ​របស់​គណៈ​ជន​ជា​តិ​ខេត្ត​ហូវយ៉ាង​ រយៈ​ពេល​កន្លង​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោ​គ​ លើ​កកម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​ពេទ្យ​ ដើម្បី​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​។​

ប្រ​ជា​ជន​តែ​ងមក​ពិនិត្យ​ព្យា​បាល​ជំងឺ​នៅ​តាម​មូល​ដ្ឋាន​សុខា​ភិបាល​ពេល​ឈឺ​ថ្កាត់​ម្ដង​ៗ​។​

សព្វ​ថ្ងៃ​ គ្រប់​ឃុំ​នៅ​ខេត្ត​ហូវយ៉ាង​សុទ្ធ​តែ​មាន​ដំណាក់​សុខា​ភិបាល​ ក្នុង​នោះ​ ដំណាក់​សុខា​ភិបាល​ដែល​មាន​វេជ្ជ​បណ្ឌិត​គឺ​ជា​ង៨​៤​%។​ ពិសេស​ ប្រ​ព័ន្ធ​ដំណាក់​សុខា​ភិបាល​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ ត្រូវ​បាន​វិ​និ​យោ​គ​ព្រម​ៗ​គ្នា​ សម្រេច​បទ​ដ្ឋាន​ ធានា​មាន​គ្រប់​គ្រាន់​ បរិក្ខារ​ទំ​នើប​ៗ​ ចាំ​បាច់​សម្រាប់​បម្រើ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។​  អា​ស្រ័យ​ហេតុ​នោះ​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ ត្រូវ​បាន​ដំណាក់​សុខា​ភិបាល​ធានា​រ៉ាប់​រង​។​ ផ្ដើម​ពីនោះ​ កាត់​បន្ថយ​កម្លាំង​សម្ពាធ​នៅ​មន្ទី​រ​ពេទ្យ​ថ្នាក់​លើ​ គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​។​ លោក​ឡាថា​ញ់ឡុង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ក្រុង​វីថា​ញ់ ខេត្ត​ហូវយ៉ាង​ ឱ្យ​ដឹង​៖ “ដំណាក់​សុខា​ភិបាល​នៅ​តាម​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ ដូច​ជា​ វីតឹង​ ហ្វាលឺវជា​ដើម​ សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជា​តិ​  ម្ល៉ោះ​ហើយ​ការ​ងារ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​រាល់​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​ស្ដី​ពី​សុខា​ភិបាល​ត្រូវ​បាន​អនុ​វត្ត​គ្រប់​សព្វ​និង​ហ្មត់​ចត់​។​ ផ្ដើម​ពីនោះ​ កាត់​បន្ថយ​ទាប​បំ​ផុត​ជំងឺ​ឆ្លង​រាល​ដាល​កើត​ឡើង​”។​

លោក​យ័ញ​វ៉ាន់​ហ្វាង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ស្រុក​ចូវ​ថា​ញ់A រីក​រាយ​ឱ្យ​ដឹង​៖ “ជន​រួម​ជា​តិ​ខ្មែរ​នៅ​ទី​ប្រ​ជុំ​ជន​បៃង៉ាង ទី​ប្រ​ជុំ​ជន​រ៉ាច់ហ្គយ ឃុំ​ត្រឿង​ស្វឹង​A  បាន​លះ​បង់​ជា​បណ្ដើរ​ៗ​ នូវ​វិ​ធី​ព្យា​បាល​ជំងឺ​តាម​របៀប​បុរា​ណ។​ ជំនួស​វិ​ញនោះ​ គឺ​មាមីង​ទៅ​កាន់​ដំណាក់​សុខា​ភិបាល​ មន្ទី​រ​ពហុ​ព្យា​បាល​តំ​បន់​ ដើម្បី​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ពិនិត្យ​ជំងឺ​ដោយ​ផ្ទាល់​ ហើយ​កំ​ណត់​ដឹង​ជំងឺច្បាស់​លាស់​”។​ ដើម្បី​ផ្លាស់​ប្ដូរ​ទម្លាប់​ព្យា​បាល​ជំងឺ​ដោយ​ខ្លួន​ឯ​ង​ ក្រៅ​ពីប្រ​ព័ន្ធ​សុខា​ភិបាល​និង​បរិក្ខារ​ពេទ្យ​កាន់​តែ​ទំ​នើប​ កង​ជួរ​កម្មា​ភិបាល​ពេទ្យ​មាន​មុខ​ជំនាញ​ច្បាស់​លាស់​ ការ​ងារ​សហ​ការ​របស់​គ្រប់​ផ្នែក​ អង្គ​ការ​មហា​ជន​លើ​ភូមិ​សាស្រ្ត​ក៏​បាន​ស៊ី​ជម្រៅផង​ដែរ​។​ បង​ង្វៀន​ង៉ុក​ឡើយ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វាលឺវ ឱ្យ​ដឹង​៖ “ឃុំ​តែ​ងចង្អុល​ការ​ដល់​អង្គ​ការ​មហា​ជន​ភូមិ​ គប្បី​សហ​កា​រស្អិត​ល្មួត​ជា​មួយ​នឹង​សហ​កា​រីសុខាភិបាល​ បុគ្គ​លិក​ដំណាក់​សុខា​ភិបាល​ ផ្សព្វ​ផ្សា​យ​ ចលនា​ប្រ​ជា​ជន​ធានា​បង្ការ​ជំងឺ​ឆ្លង​រាល​ដាល​គ្រប់​ប្រ​ភេទ​ ដើម្បី​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​បាន​ល្អ​”។​

 ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជា​តិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​ បាន​ធានា​ដោយ​សារ​ភូមិ​ភាគ​ទាំង​ឡាយ​អនុ​វត្ត​ល្អ​នូវ​គោ​ល​នយោ​បាយ​អា​ទិភាព​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជា​តិ​ទៀ​ត​ផង​។​  លោក​គីហីវថា​ញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​ហូវយ៉ាង​ ឱ្យ​ដឹង​៖ ឆ្លង​តាម​រយៈ​ត្រួត​ពិនិត្យ​ឡើង​វិ​ញ រយៈ​ពេល​កន្លង​ ភូមិ​ភាគ​នានា​បាន​ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ចំ​នួន​១​០​.៥​៧​២​ ដល់​មុខ​សញ្ញា​ចំ​ណុះ​ក្រប​ខ័ណ្ឌ​ឧប​ត្ថម្ភ​របស់​រដ្ឋ​ ជួយ​ប្រ​ជា​ជន​ពេល​ឈឺ​ថ្កាត់​មាន​លក្ខណ​សម្បត្តិ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​បាន​ទាន់​ពេល​៕

ហាថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ