ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/09/2019 - 15:41

ឧត្តម​សេនីយ៍​ឯ​ក ឡេជីម អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​ ស្តីពី​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​

ក្រុម​គណៈ​ប្រ​តិភូ​ត្រួត​ពិនិត្យ​១​៣​៨​ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ឯ​ក ឡេជីម សមា​ជិកមជ្ឈិម​បក្ស​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​យោធាមជ្ឈិម​ អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ប្រ​ទេស​ សមា​ជិក​គណៈ​ចង្អុល​ការ​១​៣​៨​ របស់​រដ្ឋា​ភិបាល​ បាន​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​ ស្តីពី​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ឆ្នាំ​២​០​១​៩​ ។​

ឧត្តម​សេនីយ៍​ឯ​ក ឡេជីម ថ្លែង​យោបល់​ក្នុង​កិច្ច​ប្រ​ជុំ​នៅ​ខេត្ត​សុក​ត្រាំង​។​

ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ​ គណៈ​ចង្អុល​ការ​ ១​៣​៨​ ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​កិច្ច​ផ្សព្វ​ផ្សា​យ​ បញ្ជ្រាប​ និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ា​ត់ បណ្តា​សេច​ក្តី​សម្រេច​របស់​នាយ​ក​រដ្ឋ​មន្រ្តី​ គ្រោង​ការ​របស់​ក្រសួង​នគរ​បាល​ ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ ក៏​ដូច​ជា​ផែន​ការ​អនុ​វត្ត​យុទ្ធ​សាស្រ្ត​ជា​តិ​ ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ ក្នុង​ដំណាក់​កាល​២​០​១​៦​-២​០​២​០​ និង​ទិស​ដៅ​ដល់​ឆ្នាំ​២​០​៣​០​។​ ជា​ក់​ស្តែ​ងស្ថាន​ភាព​បទ​ល្មើស​ បំ​ពាន​សណ្តាប់​ធ្នាប់​សង្គម​ លើ​ភូមិ​សាស្រ្ត​ខេត្ត​ថយ​ចុះ​២​១​,៤​៩​% បើ​ប្រៀប​ក្នុង​ពេល​តែ​មួយ​នៅ​ឆ្នាំ​២​០​១​៨​; បទ​ល្មើស​ទាក់​ទង​នឹង​គ្រឿង​ញៀន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​។​ បទ​ល្មើស​បំ​ពាន​សណ្តាប់​ធ្នាប់​គ្រប់​គ្រង​សេដ្ឋ​កិច្ច​ និង​អំ​ពើ​ពុក​រលួយ​ក៏​ថយ​ចុះ​ដែរ​។​ បទ​ល្មើស​ខាង​បរិស្ថាន​ ថ្វី​ត្បិត​តែ​មិន​ទាន់​រកឃើញ​ក៏​ដោយ​ ប៉ុន្តែ​យោង​តាម​គណៈ​ចង្អុល​ការ​ ១​៣​៨​ ខេត្ត​សុក​ត្រាំង​ បទ​ល្មើស​ពីការ​ទាញ​យក​ផលរ៉ែ​ ធ្វើ​ជា​សម្ភារៈ​ សំ​ណង់​ទូទៅ​ធ្វើ​អា​ជីវ​កម្ម​រក្ខផលដោយ​គ្មាន​បែប​បទ​ស្រប​ច្បាប់​។​ល។​ នៅ​តែ​កើត​មាន​ឡើង​។​ ទន្ទឹម​នឹង​នោះ​ គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ ថែ​ម​ទាំងកសាង​និង​រក្សា​ទម្រង់​មាន​ប្រ​សិ​ទ្ធ​ភាព​ ដូច​ជា​៖ “កសាង​ឃុំ​ សង្កាត់​ខ្លាំង​ ពូកែ​ខាង​សន្តិ​សុខ​-ការ​ពារប្រ​ទេស​” ដងផ្លូវ​ប្រ​ជា​ជន​ស្វ័យ​គ្រប់​គ្រង​បាន​ដាក់​អំ​ពូលភ្លើ​ង​នៅ​រាល់​មាត់​ច្រក​ផ្ទះ​" ផ្តល់​ការ​ប្រឹក្សា​យោបល់​ក្នុង​ការ​សម្រប​ខ្លួន​ក្នុង​សហគម​ន៍ សម្រាប់​អ្នក​ក្រោយ​ពីបោះ​បង់​គ្រឿង​ញៀន​"។​ល។​ រួម​ចំ​ណែក​ដល់​ការ​បង្ក​ការ​ផ្លាស់​ប្តូរ​ជា​វិ​ជ្ជមាន​ខាង​សណ្តាប់​ធ្នាប់​សង្គម​សុវត្ថិ​ភាព​នៅ​ភូមិ​ភាគ​។​

ថ្លែង​យោបល់​ក្នុង​អង្គ​ប្រ​ជុំ​ ឧត្តម​សេនីយ៍​ឯ​ក ឡេជីម បាន​លើ​កសរ​សើរ​ និង​ឱ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ លទ្ធ​ផល​នៃ​ការ​បង្ការ​និង​ប្រ​ឆាំង​បទ​ល្មើស​នៅ​ឆ្នាំ​ ២​០​១​៩​ ខេត្ត​សុក​ត្រាំង​ ក្នុង​រយៈ​ពេល​កន្លង​។​ លោក​ឧត្តម​សេនីយ៍​ឯ​ក បាន​មាន​ប្រ​សាសន៍​ថា​ គណៈ​ចង្អុល​ការ​១​៣​៨​ ខេត្ត​សុក​ត្រាំង​ គប្បី​បន្ត​ការ​ពង្រីក​កម្លាំង​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ ក្នុង​ការ​អនុ​វត្ត​គោ​ល​ការ​ណ៍​ និង​គោ​ល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​។​ ពង្រឹង​ការ​អប់​រំនយោ​បាយ​ សតិ​អា​រម្មណ៍​ លើ​កកម្ពស់​សម​ត្ថ​ភាព​ ក្រម​សីល​ធម៌​វិ​ជ្ជា​ជីវៈ​ ស្មារ​តី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​កង​កម្លាំង​អនុ​វត្ត​ច្បាប់​។​ ផ្លាស់​ថ្មី​ លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​ផ្សព្វ​ផ្សា​យ​ ឃោ​សនា​ និង​អប់​រំច្បាប់​។​ លើ​កកម្ពស់​សុពល​ភាព​ ប្រ​សិ​ទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង​របស់​រដ្ឋ​លើ​វិ​ស័យ​ដែល​ងាយ​នឹង​កើត​មាន​បទ​ល្មើស​និង​ការ​បំ​ពាន​ច្បាប់​៕

               យ្វីអា​ញ់ - ប្រែសម្រួល​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ