មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/08/2019 - 08:57

ភូ​ក្វឹក​ ក​សាង​ជន​បទ​ថ្មី​

ស្រុក​កោះ​ភូ​ក្វឹក​ ខេត្ត​កៀង​យ៉ាង​​នៅ​ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​រ៉ាច​យ៉ា​ប្រ​ហែល​១២០​​គី​ឡូ​    ម៉ែត្រ​។ ជា​ភូមិ​សាស្រ្ត​ប្រ​កប​ដោយ​ទិដ្ឋ​ភាព​ភ្នំ​ ដី​ក្រួ​ស​ក្រ​ហម​ បូក​ជា​មួយ​នឹង​អា​កាស​​ធាតុ​ស​មុទ្រ​ កោះ​មាន​​ភាព​សោះក​ក្រោះ​ ម្ល៉ោះ​ហើយ​កិច្ច​ការ​ក​សាង​ជន​បទ​ថ្មី​ជួប​លំ​បាក​។ ថ្វី​បើ​ដូច្នោះ​ក្ដី​ កោះ​ភូ​ក្វឹ​ក​មាន​ឧត្តម​ភាព​ក្នុង​ការ​អភិ​វឌ្ឍ​ផ្នែក​ក​សិ​កម្ម​ស​មុទ្រ​ កោះ​។ ជា​ពិ​សេស​ គឺ​អ​ភិ​វឌ្ឍ​ទេស​ចរណ៍​ក្នុង​ដំ​ណើរ​ការ​ក​សាង​ជន​បទ​ថ្មី។​

ស្ពាន​យឹញ​បា នៅ​ឃុំ​ហាម​និញ​ ត្រូវ​បាន​កសាង​ដោយ​បេ​តុង​ដើម្បី​តភ្ជាប់​ជា​មួយ​នឹង​ផ្លូវ​ធំ​របស់​កោះ​។

តាម​ប្រ​សាសន៍​ លោក​ង្វៀន​ហ៊ឺវ​ថុង​ ជា​គ្រូ​បង្រៀន​នៅ​មជ្ឈ​មណ្ឌល​បំ​ប៉ន​​ន​យោ​បាយ​ស្រុក​ភូក្វឹក​ ឱ្យ​ដឹង​៖ អ​នុ​វត្តកា​រ​ប្រ​​ឡង​ប្រ​ណាំង​ក​សាង​ជន​បទ​ថ្មី​  នៅ​ស្រុក​ភូ​ក្វឹក​ មាន​ឃុំ​ចំ​នួន​៨/៨​ សុទ្ធ​តែ​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​បាន​​ទូ​លំ​ទូ​លាយ​នៅ​តាម​គ្រួ​សារ​ដើម្បី​ចលនា​ប្រ​ជា​ជន​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​អនុ​វត្ត​លក្ខ​ឋាន​ជន​បទ​ថ្មី​។ រយៈ​ពេល​កន្លង​ ភូមិ​ភាគ​ជា​ច្រើន​បាន​ក​សាង​​ផ្លូវ​ជន​បទ​និង​ស្ពាន​បេ​តុង​ជា​ច្រើន​ខ្សែ​ត​ភ្ជាប់​ភូមិ​នៅ​តំ​បន់​ជ្រៅ​ឆ្ងាយ​ភ្ជាប់​នឹង​ផ្លូវ​ធំ​។ យោង​តាម​​ស្ថិ​តិ មាន​ដង​ផ្លូវ​ជាង​២២​ខ្សែ​បាន​ក​សាង​ថ្មី​ ស​រុប​​ប្រ​វែង​បណ្ដោយ​ជាង​៧​គី​ឡូ​ម៉ែត្រ​ ចំ​ណែក​ប្រ​ភព​​ថ​វិ​កា​ចលនា​រួម​ចំ​ណែក​ជាង​៣​ពាន់​លាន​ដុង​។ ចំ​​ពោះ​ដង​ផ្លូវ​ក​សាង​ថ្មី​ គឺ​នៅ​តាម​ឃុំ​កឿ​យឿង​ យឿង​តើ៣ ហ្គាញ​យ៉ូវ​ ហាម​និញ​ជា​ដើម​។ មិន​ត្រឹម​តែ​បង្ក​លក្ខណ​សម្បត្តិ​ជូន​ប្រ​ជា​ជន​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍​ទៀត​ផង​។ បង​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ នាង​​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ភោជ​នី​យ​ដ្ឋាន​ឯ​ទីប្រ​ជុំ​ជន​យឿង​​ដុង ភ្ញៀវ​​ទេស​ចរ​មក​ទស្សនា​កោះ​ភូក្វឹក​យ៉ាង​កុះ​ករ​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​។

ដោយ​លក្ខណៈ​ពិ​សេស​នៃ​ធម្ម​ជាតិ​ ម្ល៉ោះ​ហើយ​លក្ខណសម្បត្តិ​ដី​ធ្លីនៅ​តាម​ឃុំ​កោះ​ភូក្វឹ​ក​មិន​សូវ​​មាន​ជី​ជាតិ​ កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច​ស្រុក​ភូក្វឹ​ក​ បាន​​សហ​ការ​ជា​មួយ​នឹង​កា​រិ​យា​ល័យ​ក​សិ​កម្ម​ ចាត់​​តាំង​សិក្ខា​សា​លា​ជា​ច្រើន​លើក​ សំ​ដៅ​ចលនា​ប្រ​​ជា​ជន​អនុ​វត្ត​ទម្រង់​សេដ្ឋ​កិច្ច​សម​ស្រប​។ ស្រុក​ភូ​ក្វឹក បាន​ផ្សព្វ​ផ្សាយ​កន្លែង​សំ​ដែង​បង្ហាញ​អ​នុ​វត្ត​​កម្ម​វិ​ធី Heifer នៅ​ឃុំ​កឿ​យឿង​ រួម​មាន​១០​​កន្លែង​ចិញ្ចឹម​ជ្រូក​មេ​ អ​ភិ​រក្ស​ប្រ​ភព​ហ្សែន​ត្រី​ អណ្ដែង​ជ្រោះ​ភូ​ក្វឹក​ និង​កម្ម​វិ​ធី​ជល​ផល​ទឹក​ប្រៃ​ ទឹក​ភ្លាវ​។

ក្រៅ​ពី​នោះ​ កា​រិ​យា​ល័យ​សម្រប​សម្រួល​ជន​​បទ​ថ្មី​ខេត្ត​កៀង​យ៉ាង​ សា​លា​កម្មា​ភិ​បាល​គ្រប់​​គ្រង​ក​សិ​កម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ ក៏​បាន​ចាត់​​តាំង​បើក​ថ្នាក់​ហ្វឹក​ហ្វឺន​ បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ក​សាង​ជន​បទ​ថ្មី​ជូន​ស​មូ​ហ​ភាព​ និង​បុគ្គល​ដែល​​ពាក់​ព័ន្ធ​ ដើម្បី​អ​នុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​​នូវ​កម្ម​វិ​ធី​ក​សាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។ ទន្ទឹម​នឹង​នោះ គ្រប់​ថ្នាក់​អំពី​បច្ចេក​ទេស​ចិញ្ចឹម​ត្រី​ក្នុង​ក្បូន​ ចិញ្ចឹម​មាន់​សុ​វត្ថិ​ភាព​ជីវ​សាស្ត្រ​ ចិញ្ចឹម​ជ្រូក​ ដាំ​ត្រ​សក់​អន្លក់​ ប្រ​ពល​វប្ប​កម្ម​ម្រេច​ដោយ​ជី​ស​រី​​រាង្គ​អ​តិ​សុ​ខុម​ប្រាណ​ ដាំ​ទៀប​ ដូង​សៀម​។ល។ តែង​តែ​ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​ច្រើន​ ម្ល៉ោះ​ហើយ​​ការ​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​បាន​យ៉ាង​ល្អ។​ តាម​ប្រ​សាស​ន៍​លោក​ង្វៀន​ហ៊ឺវ​ថុង​ កោះ​ភូ​ក្វឹក​កំ​ពុង​ខិត​ខំ​ដល់​ឆ្នាំ​២០២០​ នឹង​មាន​ឃុំ​ទាំង​១០០​%លើ​ភូ​មិ​សាស្ត្រ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី៕​                          

                         ហា​ថាញ់​ - ថាច់​ធី

ចែករំលែកអត្ថបទ