ជាមួយនឹងការខ្នះខ្នែងក្នុងការងារ ព្យាយាមពលកម្មផលិត ភាពជិតស្និទ្ធ យកចិត្តទុកដាក់ជួយណែនាំប្រជាជនរបៀបធ្វើការងាររកស៊ី ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ គឺជាទង្វើដែលលោកយ័ញហ្វាយរីម អនុលេខាសាខាបក្ស ប្រធានភូមិ៦ ឃុំខាញ់ហ្វា ស្រុកអូរមិញ ខេត្តកាម៉ាវ តែងតែអនុវត្ត ឆ្លងតាមរយៈការរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ។
លោកយ័ញហ្វាយរីម (ខាងស្ដាំ) កំពុងណែនាំប្រជាជនអនុវត្តទម្រង់ធ្វើការរកស៊ី
ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ឆ្នាំ២០០៨ លោកយ័ញហ្វាយរីម បានប្រជាជនបោះឆ្នោតជាប្រធានភូមិ៦មកទល់សព្វថ្ងៃ។ រយៈពេលជាង១០ឆ្នាំកន្លង ជាមួយនឹងការខ្នះខ្នែង ភាពជិតស្និទ្ធ និងជ្រាបពីបំណងប្រាថ្នារបស់ប្រជាជន បានប្រជាជនទំនុកចិត្តគាំទ្រ ម្ល៉ោះហើយរាល់កិច្ចការដែលថ្នាក់លើប្រគល់ឱ្យទោះជាលំបាកយ៉ាងណាក៏ដោយ លោកយ័ញហ្វាយរីម តែងអនុវត្តសម្រេចជានិច្ច។ លោកយ័ញហ្វាយរីម ចែករំលែក៖ “ដំបូងខ្លួនយើងត្រូវធ្វើជាគំរូរាល់កិច្ចការងារ ខណៈពេលអនុវត្តសម្រេចបានជោគជ័យឬនាំមកប្រសិទ្ធភាពជាក់ស្ដែង ទើបចលនាប្រជាជនអនុវត្តតាម។ ការងារអ្វីក៏ដោយត្រូវតែដោះស្រាយសន្សឹមៗជូនប្រជាជនបានយល់ ប្រជាជនមានការជឿជាក់ គាំទ្រ ទើបកិច្ចការនោះអនុវត្តសម្រេចជោគជ័យ”។
ប៉ុន្មានឆ្នាំកន្លង ក្រៅពីការខ្នះខ្នែងចលនាប្រជាជនរួមកម្លាំងពង្រីកផ្លូវបេតុង លោកយ័ញហ្វាយរីម នៅទាំងជំហរចលនាសប្បុរសជនជួយឧបត្ថម្ភ កសាងស្ពានបាន៣ខ្សែ សរុបថវិកាជាង២៤០លានដុង។ ផ្ដើមពីនោះ មិនត្រឹមតែបង្កឱ្យមានផ្លូវគមនាគមន៍ក្នុងភូមិបានតភ្ជាប់ហូរហែប៉ុណ្ណោះទេ នៅទាំងបង្កលក្ខណសម្បត្តិជូនប្រជាជនធ្វើដំណើរទៅមក ជួញដូរដឹកទំនិញបានងាយស្រួលខួបឆ្នាំទៀតផង។ លោកដាវតឺ នៅភូមិ៦ ឱ្យដឹង៖ “បងយ័ញហ្វាយរីម ជាប្រធានភូមិខ្នះខ្នែងក្នុងការងារមានភាពជិតស្និទ្ធ ស្មោះត្រង់ មិនរើសអើង តែងយកចិត្តទុកដាក់និងជួយដល់ប្រជាជន។ នៅទីនេះ យើងខ្ញុំមានកិច្ចការចាំបាច់ឬជួបលំបាកពីបញ្ហាអ្វីម្យ៉ាង ត្រូវការពឹងពាក់ គឺបងរីមខ្នះខ្នែងជួយជានិច្ច អាស្រ័យហេតុនោះ ប្រជាជនមានការជឿជាក់និងឯកភាពគាំទ្រចំពោះគាត់។ មានសំណង់ជាច្រើន ឱ្យតែបងរីមចេញមុខចលនាគឺមាមីងស្ម័គ្រចិត្តបរិច្ចាគទាំងកម្លាំងកាយរបស់ទ្រព្យ ដើម្បីចូលរួមកសាង”។ មីងសើុងធីផាយ អ្នករស់នៅក្នុងភូមិដែលមានស្ពាន អាស្រ័យលោកយ័ញហ្វាយរីម ចលនាកសាងនៅភូមិ៦ ឱ្យដឹងបន្ថែម៖ “កាលពីមុននៅទីនេះ ផ្លូវពិបាកធ្វើដំណើរណាស់ ក្រោយពីបានលោកយ័ញហ្វាយរីម ចលនាកសាងស្ពានតភ្ជាប់ ច្រាំងសងខាង ឃើញថាការធ្វើដំណើររបស់មាមីងនិងសិស្សសាលាជិះកង់ទៅរៀនមានភាពងាយស្រួលជាង ឥឡូវនេះមានស្ពានតភ្ជាប់សម្រាប់ឆ្លងទៅមក និងធ្វើដំណើរតាមផ្លូវបេ តុង ម្ល៉ោះហើយទោះបីមេឃភ្លៀងក៏ដោយ ការធ្វើដំណើរគង់តែមានភាពងាយស្រួលដដែល”។
អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំខាញ់ហ្វា ឡេវ៉ាន់-ដ គូសបញ្ជាក់៖ “សមមិត្ត យ័ញហ្វាយរីម គឺបក្ខជនគំរូ គាត់ព្រមទាំងគ្រួសារតែងឈានមុខរាល់ចលនាបដិវត្តន៍នៅភូមិភាគ។ ការងារដែលសមមិត្តរៀនសូត្រតាមអ៊ំ រស់នៅជិតដិតនឹងប្រជាជន និងចេះស្ដាប់យោបល់ប្រជាជន។ ឥឡូវនេះ សមមិត្តបង្កបានភាពជឿជាក់យ៉ាងខ្លាំងចំពោះមាមីងក្នុងភូមិ ក៏ដូចជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ”៕
តាមប្រភព៖ កាសែតកាម៉ាវ -ថាច់ធី